Header Ads

ប្រពន្ធប្ដឹងសមត្ថកិច្ចឲ្យចាប់ប្ដីករណីរំលោភកូនស្រីបង្កើតអាយុ១១ឆ្នាំបានសម្រេច

កំពត៖ លោក​អធិការនគរបាល​ស្រុក​ជុំ​គិរី ដឹកនាំ​កម្លាំង ចុះ​ឃាត់ខ្លួន បុរសម្នាក់កាលពី​រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច​ផ្ទះ​ជនល្មើស ស្ថិតក្នុង ស្រុក​ជុំ​គិរី ខេត្តកំពត ក្រោយពីទទួលពាក្្យបណ្ដឹងពីប្រពន្ធជនសង្ស័យបន្ទាប់ពីដឹងថាចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​ ។

កម្លាំង​នគរបាល​ប៉ុ​ស្តិ័​មូលដ្ឋានអធិការនគរបាល​ស្រុក​ជុំ​គី​រី បានទទួល​បណ្តឹង ពី​ស្ត្រី​អាយុ៣៣ឆ្នាំ ជាម្ដាយក្មេងស្រីរងគ្រោះ និងជាប្រពន្ធជនសង្ស័យ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ដោយចោទថា ប្តី​របស់ខ្លួន អាយុ៣៨ឆ្នាំ ចាប់​កូនស្រី​បង្កើត​ខ្លួនឯង រំលោភ រហូត​បានសំរេច ចំនួន១ដង ដែល​ហេតុការណ៍កើតឡើង នៅវេលា​ម៉ោង៥ជិត​ភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទះ ភូមិ ឃុំ​ខាងលើ ពេលដែល​គាត់​មិន​នៅផ្ទះ។

តាមការបំភ្លឺពីក្មេងស្រី​រងគ្រោះ អាយុ១១ឆ្នាំ បាន​បញ្ជាក់ថា ឪពុក​ខ្លួន ពិតជា​បាន​ចាប់រំលោភ​មែន។ ចំណែកជនល្មើស​បាន​សារភាពថា ខ្លួនគេ ពិតជា​បាន រំលោភ​កូន​របស់ខ្លួន​ពិតមែន។

ក្រោយ​សាកសួរ  បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ ត្រូវបញ្ជូន​ខ្លួន​បន្ត ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

No comments