ប្តីនឹងនៅក្បែរប្រពន្ធរហូត ប្តីនឹងរង់ចាំអូនវិលមករកបងវិញ នៅថ្ងៃណាមួយលុះត្រាបងស្លាប់… ព្រោះអូនធ្លាប់ប្រាប់បងហើយថា ពេលអូនស្លាប់ ចាប់ជាតិជាថ្មី អូននឹងមករកបងឱ្យឃើញ! (មានវីដេអូ)
ភ្នំពេញ ៖ ពាក្យចាស់តែងតែនិយាយថា កើតចាស់ឈឺស្លាប់វាជារឿងធម្មតាទេ របស់មនុស្សយើងគ្រប់ៗ គ្មាននរណាម្នាក់ដែលអាចគេចផុតពីសេចក្តីស្លាប់បានទេ តែការស្លាប់នេះក៍មិនបានបញ្ចាក់យើងថាតើយើងនឹងត្រូវស្លាប់នៅពេលណាទីកន្លែងណាមុនបានទេ សុីសងលើព្រំលិខិតជាអ្នកកំណត់តែប៉ុណ្ណោះ ។ ដោយឡែកប្តីប្រពន្ធមួយគូរនេះ ដែលរួមរស់ជាមួយគ្នាស្រលាញ់គ្នាស្មើរនឹងជីវិត តែបែរជាត្រូវព្រាត់គ្នាទៅវិញ ។ ដោយប្រពន្ធរបស់បងប្រុសម្នាក់នេះត្រូវស្លាប់ដោយសារមានជំងី ហើយបន្សល់ទុកអោយប្តី នឹងកូនរស់នៅកំព្រាឯកា ។
ចំណែកឯបងប្រុសវិញទោះដឹងថាប្រពន្ធគាត់ស្លាប់មែនតែគាត់ដេកអោបសពប្រពន្ធគាត់រហូតហើយនិយាយពាក្យប៉ុន្មានម៉ាត់នេះ! ធ្វើអោយអ្នកនៅក្បែរខ្លួនស្ទើរទប់ទឹកភ្លែកមិនបាន ដោយនិយាយថា ៖
ប្តីនឹងនៅក្បែរប្រពន្ធរហូត ប្តីនឹងរង់ចាំអូនវិលមករកបងវិញ នៅថ្ងៃណាមួយលុះត្រាបងស្លាប់… ព្រោះអូនធ្លាប់ប្រាប់បងហើយថា ពេលអូនស្លាប់ ចាប់ជាតិជាថ្មី អូននឹងមករកបងឱ្យឃើញ និងរួមរស់ជាប្តីប្រពន្ធនឹងគ្នាទៀត ទោះបីបងចាស់យ៉ាងណាក៏ដោយ ។ លោកអើយ…ហេតុអ្វីជីវិតរបស់ខ្ញុំជួបរឿងអកុសលបែបនេះ ។ ចំពោះចំងល់របស់បងប្អូន អំពីភរិយាកំសត់របស់ខ្ញុំ ដែលបានលាចាកលោកនេះ ខ្ញុំនឹងពន្យល់ និងបកស្រាយលំអិតនៅថ្ងៃក្រោយ។
មហាសែនខ្លោចផ្សាខ្លាំងបំផុត គ្មានអ្វីប្រៀបបានទេ ប្រពន្ធបងអើយ…ដឹងខ្លួនមកអូន…ប្តី្តមិនដឹងធ្វើចិត្តឱ្យស្រួលយ៉ាងម៉េចទេ…។ កូននុនុត្រូវការម៉ាក់ម៉ាក់ នាំគាត់ទៅរៀនរាល់ថ្ងៃទៀត…អូនឮអត់…?ទស្សនាវីឌីអូ ខាងក្រោមរូវភាព ៖
Post a Comment