នារីម្នាក់អះអាងថាខ្មែរមិនដែលចេះស្លៀកពាក់ទេសម័យមុនខ្មែរដើរស្រាតហ្នឹងចុឹងកុំរិះគន់រឿងស្លៀកសុិចសុីអី
ខ្ញុំគាំទ្រចែនោះ អោយគាត់ស្លៀកអញ្ជឹង ណាមួយគាត់ចង់ស្លៀកអញ្ជឹងផង ! ជួយ Share ម្នាក់មួយ ដើម្បីអោយចែបានឃើញ រួចចែស្លៀកអញ្ជឹងដើរតាមផ្លូវចែកយើងមើលផង ហាសហា !
យើងនិងបកស្រាយទៅកាន់នាងវិញ ដើម្បីអោយដឹងថា ការយល់ឃើញរបស់នាងនេះ គឺខុសទាំងស្រុង ។ មុននិងបកស្រាយ យើងសុំប្រើពាក្យថា ញី ជំនួសអោយពាក្យសំដៅលើនាងម្នាក់នេះ ព្រោះអត្តចរិករបស់នាង ប្រើពាក្យថា នាង រឺស្ត្រីចំពោះនាងនេះ ដូចអោយតម្លៃនាងនេះពេកហើយ ប្រើពាក្យថា ញី ទើបសមនិងអត្តចរិករបស់នាង ។ បើបងប្អូនជាអ្នកចេះដឹង មានការរៀនសូត្រច្រើនពីវប្បធម៌ខ្មែរ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ខ្មែរ ពេលដែលបងប្អូនស្ដាប់ការនិយាយក្នុងវីដេអូ Live មិនដល់៤នាទីរបស់ ញី នេះ ហើយ បងប្អូនពិតជាខឹងនិងអត្តចរិកបំផ្លាញសេចក្តីថ្លៃថ្នូរស្តី្រខ្មែរដោយ ញី នេះ មិនខានឡើយ ។ យើងស្ដាប់វីដេអូ ញី នេះ និយាយអត់ទាន់ចប់ផង យើងចាប់បានចំនុចនិយាយខុសរបស់ ញី នេះ ជាច្រើន ប៉ុន្តែបើយើងលើកយកមកបកស្រាយទាំងអស់ គឺច្រើន និងវែងឆ្ងាយ អញ្ជឹងយើងសូមលើកយកតែចំនុច ដែល ញី នេះ និយាយពីវប្បធម៌ មកសំពង់ក្បាល ញី នេះ គឺគ្រប់គ្រាន់ហើយ ។
ញី នេះ សូម្បីតែពាក្យវប្បធម៌មានន័យថាយ៉ាងម៉េច ក៏ ញី នេះ មិនយល់ច្បាស់ផង និយាយត្រលប់ត្រលិនមិនយល់ច្បាស់ឡើយពីពាក្យថាវប្បធម៌នេះ តាមពិតទៅ វប្បធម៌គឺត្រូវបង្កើតឡើងដោយមនុស្ស រឺក្រុម រឺពូជសាសន៏មួយ វាជាទំរង់បែបផែននៃផ្នត់ទម្លាប់របស់ក្រុមមួយ រឺពូជសាសន៏មួយ ដែលប្រកាន់យក និងដែលត្រូវចារទុក រឺកំណត់ទុកដោយក្រុមនោះ សំរាប់ចំណាំធ្វើវាតៗគ្នា រឺតកូនតចៅ ដែលយើងអាចហៅបានថា ជាវប្បធម៌របស់ក្រុមនោះ រឺវប្បធម៌របស់ពូជសាសន៏នោះ ។
អ្វីដែលយើងត្រូវយល់ច្បាស់បំផុតពីវប្បធម៌នោះ គឺវប្បធម៌ជាធាតុមួយ ដែលអាចប្រែប្រួលបានតាមសម័យកាល ព្រោះវប្បធម៌បង្កើតឡើងដោយមនុស្ស អញ្ជឹងពេលដែលមនុស្សកាន់តែឆ្លាតទៅៗ ចេះមានមនោសញ្ជេតនា មានមនសិការ ចេះដឹងខុសត្រូវ មនុស្សក៏កែប្រែវប្បធម៌ អោយកាន់តែល្អតាមគំនិតប្រាជ្ញា មនសិការរបស់ខ្លួន ជាក់ស្តែង ដូចកាលពីសម័យបុរាណ មនុស្សមិនទាន់មានគំនិតជឿនលឿន ចេះដឹងខុសត្រូវ ដឹងល្អដឹងអាក្រក់ មនុស្សរស់នៅដូចសត្វតិរច្ឆានអញ្ជឹង គឺមនុស្សហូបសាច់ឆៅ មនុស្សមិនមានសម្លៀកបំពាក់ មនុស្សយកបងប្អូនបង្កើតឯង រឺរួមភេទជាមួយបងប្អូនបង្កើតឯង រឺរួមភេទជាមួយឳពុកម្តាយបង្កើតឯង ដើម្បីបង្ករកំណើត……………
រហូតដល់ពេលមនុស្សចេះគិតពិចារណាតិចតួច មនុស្សយល់ថាវប្បធម៌ យកម្តាយឯង យកឳពុកឯង រឺយកបងប្អូនឯង ដើម្បីរួមភេទបង្កើតកូននេះ គឺមិនមែនជារឿងត្រឹមត្រូវឡើយ ចុះសួរថាហេតុអ្វីក៏យើងដឹងថារួមភេទជាមួយឳពុកម្តាយបងប្អូនឯងមិនត្រឹមត្រូវ ? គឺគ្មានអ្នកណាប្រាប់យើងទេ គឺមនសិការរបស់មនុស្សដែលកាន់តែលូតលាស់ កាន់តែចេះគិតពិចារណា ប្រាប់យើងថា វាមិនសម រឺមិនត្រឹមត្រូវឡើយ ។ ហើយជាហូរហែរមក មនុស្សក៏ចេះបង្កើតខោរអាវស្លៀកពាក់បិទជិតៗ ដោយមនុស្សចាប់ផ្តើមខុសពីសត្វតិរច្ឆាន ចេះអៀនខ្មាស ចេះស្លៀកពាក់បិទបាំងកេរ្តិ៍ភេទ បើមនុស្សមិនចេះអៀនខ្មាស រឺបិទបាំងកេរ្តិ៍ភេទទេ មនុស្សមិនខុសពីសត្វតិរច្ឆានឡើយ បងប្អូនមើលតែ ឆ្កែ ឆ្មា របស់បងប្អូនទៅ វាគ្មានមនសិការ ខួរក្បាលអាចដឹងខុសត្រូវ ចេះអៀនខ្មាសអ្វីនោះទេ គឺវាមិនចេះស្លៀកពាក់តែម្ដង ជារួមមកវិញ យើងអាចនិយាយថា វប្បធម៌គឺយើងអាចកែប្រែបាន ប៉ុន្តែការកែប្រែនោះ ក៏វាត្រូវស្ថិតលើតម្លៃមួយច្បាស់លាស់ រឺដើម្បីបំរើអោយសេចក្តីថ្លៃថ្នូរ និងប្រយោជន៏របស់មនុស្សដែរ ។ ជាក់ស្តែងមួយទៀត កាលពីប៉ុន្មានទសវត្សរ៍មុន ការរៀបការម្ដងៗ គឺត្រូវចំនាយពេលដល់ទៅ ១អាទិត្យ ទើបរៀបការចប់មួយគូរ ដែលនាំរំខាន់ដល់មនុស្សពេញមួយភូមិអត់បានធ្វើការងារអ្វី រវល់តែជួយរៀបចំមង្គលការ ដោយយល់ថា វប្បធម៌បែបនេះ វានាំការរំខាន និងចំនាយច្រើន ទើបយើងកាត់វាមកត្រឹម៣ថ្ងៃ ហើយចុះរហូតមកដល់ឥលូវគេធ្វើតែមួយថ្ងៃផង ប៉ុន្តែការកាត់វប្បធម៌ត្រង់កន្លែងនេះ គឺត្រឹមត្រូវណាស់ តាមមនសិការរបស់មនុស្ស ប៉ុន្តែបងប្អូនត្រូវដឹងថា វប្បធម៌ខ្លះគឺមិនអាចកែប្រែបានតែម្តង ព្រោះយើងជាមនុស្សដឹងល្អដឹងអាក្រក់ ដឹងខុសដឹងត្រូវ ដូចជាវប្បធម៌ ដែលបងប្អូនបង្កើតមិនអាចយកគ្នាបានដូចជាសម័យមុនជាដើម តើបងប្អូនចង់កែប្រែវប្បធម៌អោយដូចសម័យមុន ដែលបងប្អូនបង្កើតអាចយកគ្នាជាប្តីប្រពន្ធបានដែររឺទេ ?
មនសិការយើងប្រាប់ថា វប្បធម៌សម័យមុនដែលបងប្អូនអាចយកគ្នាបាននោះ គឺវប្បធម៌អន់ថយ វប្បធម៌សត្វតិរច្ឆានទេ ព្រោះយើងជាមនុស្ស បងប្អូនបង្កើតយកគ្នា គឺយើងទទួលអារម្មណ៏ថាមិនសមតែម្ដង សម័យមុនមនុស្សមិនទាន់ចេះគិតរស់នៅដូចសត្វ ចេះតែធ្វើដូចសត្វបានហើយ តែមកដល់ពេលនេះ យើងចេះគិតដឹងខុសត្រូវ រឿងដែលអសីលធម៌បែបនេះ ដាចខាត់មិនអាចកែប្រែ ទៅជាអាចអោយបងប្អូនបង្កើតយកគ្នាបាននោះទេ ព្រោះវាមិនត្រឹមត្រូវ ។ ងាកមកនិយាយពី ញី នេះ ម្ដង ញី នេះមិនដឹងថាឆ្កួត រឺជាទេ ដើម្បីចង់ការពារទង្វើររបស់ខ្លួន (ព្រោះសព្វថ្ងៃនេះ ញី នោះក៏ចូលចិត្តស្លៀកស៊ិចស៊ីដែរ) បែជានិយាយ ប្រៀបធៀបថា សម័យមុនខ្មែរស្រាតផង ហេតុអ្វីសម័យនេះគ្រាន់តែស្លៀកចេញក្តិត ថាខុសវប្បធម៌ទៅវិញ ? ញី អឺយ ញី ដោយសារ ញី ឯងមានលក្ខណះដូចសត្វតិរច្ឆាន ទើបចូលចិត្តស្លៀកស៊ិចស៊ីគ្មានភាពខ្មាសអៀននោះ កាលសម័យមុនមនុស្សខ្មែរនៅល្ងង់ មិនមានចំនេះដឹង មិនចេះអៀនខ្មាស ទើបមិនចេះទាំងរកខោអាវស្លៀកពាក់ផង ដល់តែពួកអ៊ឺរ៉ុប ដែលគេជឿនលឿនជាងយើង គេចេះគិតចេះដឹងមុនយើង គេចូលមកបង្រៀនយើងអោយចេះរស់នៅបែបមនុស្ស ទើបខ្មែរចាប់ផ្តើមចេះអៀនខ្មាស ដឹងខុសដឹងត្រូវនោះ ហើយចេះរកក្រណាត់មករំខ្លួនដើម្បីបិទបាំងកេរ្តិ៍ភេទរបស់ខ្លួន តើ ញី ឯងនេះចង់អោយខ្មែរវិលត្រលប់ទៅសម័យកាល ដែលគ្មានចំនេះដឹង ដូចសត្វធាតុ គ្មានភាពអៀនខ្មាស់នោះមែនទេ ញី ? មនុស្សគេវិវត្តន៏ពីភាពមិនថ្លៃថ្នូរ មិនដឹងខុសត្រូវ មកដឹងខុសត្រូវ ដឹងថ្លៃថ្នូរ ចេះបិទបាំងខ្លួនដើម្បីអោយថ្លៃថ្នូរប៉ុណ្ណឹងហើយ ញី ឯងចង់នាំខ្មែរអោយបាត់បង់សេចក្តីថ្លៃថ្នូវិញមែនទេ ?
គេមានតែវិវត្តន៏ខ្លួន វិវត្តន៏វប្បធម៌អោយកាន់តែថ្លៃថ្នូររីកចំរើន ម៉េចក៏ ញី ឯងលើវប្បធម៌អន់ថយលើកមុន មកប្រៀបធៀបនិងវប្បធម៌សម័យថ្លៃថ្នូរបែបនេះ ? តើ ញី ឯងឆ្កួតរឺជា ញី ? ហើយបើ ញី ឯងអភិរក្សវប្បធម៌ចាស់គំរិលគ្មានសេចក្តីថ្លៃថ្នូរបែបនោះ ពេល ញី ឯង រកឈ្មោល បានហើយ អោយ ឈ្មោល របស់ ញី ឯងនោះ រក ញី ផ្សេងៗអោយបានច្រើននាក់ផង ព្រោះសម័យពីដើមដែលខ្មែរនៅល្ងិតល្ងង់ មិនទាន់ដឹងល្អអាក្រក់ខុសត្រូវនោះ គឺគេអាចអោយយកប្រពន្ធ ២ រឺច្រើនជាងនេះបាន អញ្ជឹង ញី ឯង អោយឈ្មោល របស់ ញី ឯងនោះរក ញី បន្ថែមទៀតទៅណា ។ តាមពិតទៅពួក ញី ចូលចិត្តស្លៀកលេចក្តិត លេចដោះ គឺមានចំនួនតិចណាស់ នៅក្នុងស្រុកខ្មែរ ចំនែកស្ត្រីខ្មែរថ្លៃថ្នូរមានច្រើន គ្រាន់តែស្ត្រីខ្មែរថ្លៃថ្នូរ មិនចេះថោកទាបដើរស្លៀកលេចក្តិតបំណង់ទាក់ប្រុស ទើបមិនសូវគួរអោយចាប់អារម្មណ៏ ចំនែកពួក ញី ដែលមានចំនួនតិច ប៉ុន្តែគ្មានសេចក្តីខ្មាសអៀន ចូលចិត្តស្លៀកចេញក្តិតទាក់ប្រុសនោះ វាចូលចិត្តបញ្ចេញ ទើបយើងដូចជាឃើញពួកវាច្រើនជាងស្ត្រីធម្មតា ដែលតាមពិតទៅ ស្ត្រីខ្មែរល្អផូផង់មានច្រើនណាស់ ហើយ ញី ដែលចូលចិត្តស្លៀកចេញក្តិតនោះ ភាគច្រើនគឺពួកស្រី ខារ៉ា អូខេ រឺស្រីលក់ខ្លួនប៉ុណ្ណោះ ។
គូសបញ្ជាក់ផងដែរថា ៖ ដោយសារពួក ញី ទាំងនោះ វាគ្មានភាពខ្មាសអៀន ចូលចិត្តបញ្ចេញដើម្បីទាក់ប្រុស ទើបវាទាក់បានតែប្រុសធន់អន់ៗ ដែលជាប់តែនិងតណ្ហាចង់បានខ្លួន ញី នោះហើយ និងចុងក្រោយបន្ទាប់ពីវាស៊ីខ្លួន ញី នោះឆ្អែតហើយ វានិងបោះចោល ញី នោះមិនខាន ព្រោះគ្មានប្រុសត្រឹមត្រូវណា ពេញចិត្ត ញី នោះទេ តម្លៃរបស់ ញី គឺត្រឹមរបស់លេងសើចសំរាប់គេប៉ុណ្ណោះ ហើយបើគេមើលងាយខ្លួន កុំឈឺចាប់ លោតទឹក លេបថ្នាំ អាដៃអាជើងអី ព្រោះចរិកបែប ញី របស់យើង វាផ្តល់អោយយើងនៅរឿងបែបនេះ សូមកុំស្រែកថា លើលោកនេះគ្មានប្រុសស្មោះទេនោះ តាមពិតប្រុសស្មោះពិតជាមាន តែដោយសារចរិក ញី របស់យើងនេះវាធូរថ្លៃពេក ទើបទាក់បានតែប្រុសអន់ៗ ព្រោះប្រុសស្មោះ ប្រុសត្រឹមត្រូវ គេមិនមើលរឺយក ញី អស់ឯងធ្វើប្រពន្ធនោះទេ វានាំអោយខូចដល់ពូជអំបូររបស់គេ បើទោះជាគេយក ញី ឯងធ្វើប្រពន្ធរៀបការពេញច្បាប់ ញី ឯងរង់ចាំតែទឹកភ្នែកទៅ ព្រោះប្រុសដែលទាក់អារម្មណ៏ចង់បាន ញី ឯង ព្រោះតែការបញ្ចេញកេរ្តិ៍ខ្មាសរបស់ ញី ឯងនេះ វានិងលួចមានថ្មីមិនខាន ដោយប្រុសដែលទាក់និងតណ្ហា នៅពេលដែលវាស៊ី ញី ឯងឆ្កែតតណ្ហារបស់វា វានិងរកស្រីថ្មីកំដរទៀតមិនខាន ហើយកុំស្រែកថា ហេតុអ្វីប្តីខ្ញុំក្បត់ រឺលួចមានស្រីនោះ វាគឺមកពីចរិករបស់ ញី ឯងទាំងអស់ ។ ត្រូវចាំថា បើអ្នកយកមនុស្សប្រុសម្នាក់បាន ដោយប្រើលុយ សម្រស់ ភាពស៊ិចស៊ី នោះគឺអ្នកយកបានមនុស្សប្រុសធន់អន់បំផុតហើយ ហើយច្បាស់ណាស់អ្នកនិងទឹកភ្នែកនៅថ្ងៃខាងមុខ ព្រោះមនុស្សប្រុសដែលស៊ីចំពោះ ភាពស៊ិចស៊ី លុយ រឺរូបសម្រស់ វានិងបោះបង់អ្នកទៅរកគេថ្មី នៅពេលដែលវាស៊ីរបស់ដែលអ្នកមានឆ្អែត ព្រោះ លុយ ភាពស៊ិចស៊ី វាមិនមែនជារបស់មានតម្លៃសម្រាក់ទាក់យកប្រុសត្រឹមត្រូវឡើយ គឺទាក់បានតែប្រុសធន់អន់ៗ ស្រលាញ់អ្នកព្រោះតណ្ហារបស់វាប៉ុណ្ណោះ ពេលដែលវាឆ្អែតតណ្ហារបស់វាហើយ វានិងរកអ្នកថ្មី ផ្ទុយមកវិញ បើមនុស្សប្រុសនោះស្រលាញ់អ្នក ព្រោះភាពត្រឹមត្រូវរបស់អ្នក ព្រោះភាពជាអ្នក ភាពជារបស់អ្នក នោះគឺគេស្រលាញ់អ្នកមិនប្រែប្រួលឡើយ ព្រោះមនុស្សប្រុសដែលស្រលាញ់នារីម្នាក់ ព្រោះភាពជានាង ដែលភាពជានាងនោះវាផ្ទុកនៅតម្លៃក្នុងភាពជាស្ត្រីខាងក្នុងខ្លួនាងបាត់ទៅហើយ ទើបវាអាចទាក់បានចិត្តមនុស្សប្រុសត្រឹមត្រូវថ្លៃថ្នូវ ជារួមមកវិញ ចង់និយាយថា បើអ្នកជាស្រីត្រឹមត្រូវថ្លៃថ្នូរ ភាពត្រឹមត្រូវថ្លៃថ្នូររបស់អ្នក និងទាក់បានចិត្តមនុស្សប្រុសត្រឹមត្រូវថ្លៃថ្នូរ ស្រលាញ់អ្នកមិនមែនព្រោះតែតណ្ហាឡើយ គឺស្រលាញ់អ្នកព្រោះតែតម្លៃផ្ទាល់របស់ខ្លួនអ្នក ផ្ទុយមកវិញប្រសិនបើអ្នកជាស្រីដែលចូលចិត្តស្លៀកចេញក្តិត ដើម្បីទាក់ប្រុស នោះគឺអ្នកនិងទាក់បានប្រុសដែលចូលចិត្តមើលក្តិតរបស់អ្នក គេមានតណ្ហាលើខ្លួនរបស់អ្នក មិនមែនស្រលាញ់អ្នក រឺស្រលាញ់ចិត្តរបស់អ្នកនោះទេ បើគេស្រលាញ់អ្នកព្រោះតណ្ហា ពេលគេអស់ចំណង់តណ្ហាលើខ្លួនអ្នកហើយ គេនិងបោះបង់អ្នកចោលមិនខាន ព្រោះស្រីដែលស្លៀកខ្លីចង់តែទាក់ប្រុស គឺគ្មានតម្លៃចំពោះភ្នែកមនុស្សប្រុសឡើយ ។ បើពួក ញី ឯងបដិសេធថា ខ្ញុំស្លៀកខ្លីមិនមែនដើម្បីទាក់ប្រុសទេ !
អញ្ជឹងពួក ញី ឯងឆ្លើយមក តើពួក ញី ឯងស្លៀកខ្លីដើម្បីអ្វី ? បើការស្លៀកខ្លីនេះ ពេលខ្លះវេទនាត្រូវយកដៃបាំងបិទកេរ្តិ៍ភេទបន្ថែមអញ្ជឹងនោះ ? បើវាវេទនាអញ្ជឹង តើប្រឹងស្លៀកខ្លីដើម្បីអ្វី ? បើមិនដើម្បីទាក់ប្រុស តើដើម្បីអ្វី ? ពេលខ្លះយើងឃើញ ពួក ញី ស្លៀកខ្លីអស់នោះ ពេលលេចចេញអីៗ វាប្រឹងយកដៃទាញបិទ តើប្រឹងបិទធ្វើអី បើខ្លួនចង់ស្លៀកចេញអោយគេមើលហើយនោះ ? ហើយបើមិនដើម្បីទាក់ប្រុស តើស្លៀកធ្វើអ្វី បើវេទនាស្លៀកចេញក្រៅអញ្ជឹងនោះ ? ត្រូវយកដៃបិទនេះត្រូវយកដៃបិទនោះ……………អ្នកស្លៀកខ្លួនឯងដឹងហើយ មិនចាំបាច់យើងនិយាយអោយចំៗទេ ។ ជាចុងក្រោយនេះ សូមនិយាយទៅ ញី ម្ចាស់វីដេអូថា ពាក្យដែលនាងនិយាយថា ខ្លួនរបស់នាង នាងចង់ស្លៀកអីជាសិទ្ធរបស់នាង សុំទោស ញី អឺយ ញី ឯងយល់ខុសហើយ បើមិនជឿ ញី ឯងសាកដើរស្រាត់តាមផ្លូវមើល បើគេមិនចាប់ ញី ឯងចូលគុកទេ យើងអោយវ៉ៃក្បាល ។ សិទ្ធរបស់ ញី ឯងមែន ប៉ុន្តែវាក៏ត្រូវស្ថិតក្នុងតម្លៃមួយដែលមនសិការជាមនុស្ស យល់ថាវាសមគួរដែរ បើប្រើសិទ្ធរបស់របស់ខ្លួនហួសហេតុ គឺគុកហើយ ញី អឺយ ហើយបើនិយាយដូច ញី ឯងថា សិទ្ធរបស់គេ គេចង់ធ្វើអ្វីក៏បាននោះ អញ្ជឹងមនុស្សដែល ប្លន់គេ រំលោភគេ សម្លាប់គេ វាក៏ចេះនិយាយដែរថា សិទ្ធរបស់វា វាចង់ធ្វើអ្វីក៏បាន រួមទាំងវាថាចង់រំលោភ ញី ឯងក៏បានដែរ គ្មានសិទ្ធហាមឃាត់វាទេ ហើយបើដូច ញី ឯងនិយាយមែននោះ តើគេបង្កើតច្បាប់មកដើម្បីអ្វី ? តាមពិត ញី នេះល្ងង់ណាស់ គ្មានចេះអ្វីទេ គ្រាន់តែជាមនុស្សល្ងង់ម្នាក់ប៉ុណ្ណោះ ប៉ុន្តែដោយ ញី នេះមិនសូវចេះអៀនខ្មាស មិនខ្លាចនិយាយដាក់កាំមេរ៉ាថត ពេលគេកំពុងថត ក៏ចេះតែនិយាយធ្វើដូចខ្លួនឯងចេះអញ្ជឹង តាមពិតនិយាយចេញមកគ្មានក្បាលគ្មានកន្ទុយ រកមុខក្រោយមិនឃើញទេ តែដោយសង្គមខ្មែរមានមនុស្សដែលខ្សោយចំនេះដឹង បែបវិភាគវែកញែកច្រើន និងឃើញតែនាងនិយាយយកៗដូចចេះខ្លាំងណាស់ ក៏ចេះតែស្ដាប់និងជឿតែម្ដង ដោយមិនប្រើខួរក្បាលខ្លួនឯង សំរាប់ពិចារណារកខុសត្រូវពិតឡើយ….។
Post a Comment