Header Ads

ស្រៀវជំនួស !!! ឲ្យក្មេងប្រុស នៅក្នុងបន្ទប់តែម្នាក់ឯង … ធ្លាក់គាបជាប់របាដែក គួរឲ្យស្រៀវសាច់




ប្រទេសចិន៖ កាសែតក្នុងស្រុកចិនមួយ បានចុះផ្សាយវីដេអូឃ្លីប ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងនៅលើផ្ទះល្វែង មានកំពស់៣ជាន់ ដោយហេតុការណ៍នេះបានកើតឡើង កាលពីម្សិលមិញ ស្ថិតនៅក្នុងក្រុងមុនធុន សេឆួន ប្រទេសចិន ។


តាមរបាយការណ៍បានឲ្យដឹងថា ក្មេងប្រុសនោះ បានរៀនដើរនៅក្នុងបន្ទប់ រហូតដល់រអិលជើងធ្លាក់ ជាប់និងរបារដែកបង្អួច ផ្ទះល្វែងកំពស់៣ជាន់។ ខណៈពេលនោះ អ្នកជិតខាងបានឮសម្លេងក្មេងប្រុសនោះយំ ហើយបានចេញមកមើល ស្រាប់តែឃើញក្មេងប្រុស កំពុងតែគាបជាប់និងបង្អួចដែល គួឲ្យតក់ស្លុត ក៏បាននាំគ្នាជួយ ដូចក្នុងវីដេអូឃ្លីបនោះ ។ សំណាងល្អណាស់ ក្មេងប្រុសត្រូវបានគេជួយបានសម្រេច ។


បើតាមការចុះផ្សាយរបស់កាសែតនោះ បានបញ្ជាក់ថា ក្មេងប្រុសនោះ បាននៅក្នុងបន្ទប់តែម្នាក់ឯង ហើយបានដើរលេងក្នុងបន្ទប់ រហូតធ្វើឲ្យកើតបញ្ហាខាងលើនោះតែម្តង ហើយប៉ូលិសក៏បានណែនាំឲ្យឪពុកម្តាយទាំងឡាយ គួរតែប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនក្មេងតូចៗ ដែលអាចជួបគ្រោះថ្នាក់ដូចខាងលើនេះ បានគ្រប់ពេល ៕


ប្រភព : news.kbn-live

No comments