កូនស្រីិរមិលគុណ !!! វាយទារុណលើម្ដាយ រហូតគាត់ទ្រាំមិនបាន…
ប្រទេសថៃ៖ នៅល្ងាចថ្ងៃទី ៣០ សីហា មានហេតុការបានកើតឡើង ម្ដាយជរាម្នាក់ត្រូវបានអ្នកជិតខាងជួយ ព្រោះតែពួកគេទ្រាំមើល កូនបង្កើតវាយធ្វើបាបទៀតមិនបាន។
ករណីកូនស្រីវាយម្ដាយខ្លួនឯង កើតឡើងនៅស្រុក ស្រីរាជា ខេត្តឈុនបុរី ប្រទេសថៃ ។ក្រោយពីមានអ្នករាយការទៅបូលីស ប៉ូលីសក៏បានចុះទៅដល់កន្លែងដើម្បីធ្វើការសាកសួរ។ពេលទៅដល់ គេបានឃើញលោកយាយចាស់ជរាម្នាក់អង្គុយក្នុងលក្ខណៈភ័យខ្លាច ព្រមទាំងមានអ្នកឈរនៅក្បែរនោះជាច្រើន លោកយាយជរាមានឈ្មោះថា មាលី សារៈកុល អាយុ ៧៤ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុ។
លោកយាយបាននិយាយប្រាប់ប៉ូលីសថា គាត់ត្រូវបានកូនបង្កើតដែលមានឈ្មោះថា បេល សារៈកុល អាយុ ៤២ឆ្នាំ វាយតប់យ៉ាងខ្លាំង ហើយបោចសក់ រួមទាំងទាត់ធាក់សព្វសារពើ រហូតគាត់ទ្រាំលែងបានទើបរត់ចេញមកក្រៅផ្ទះអោយអ្នកស្រុកជួយ។
ចំណែកអ្នកដែលនៅក្បែរ បានប្រាប់ទៅប៉ុលីសថា នាងបេល ជាមនុស្សប្រមឹក ហើយតែងតែវាយម្ដាយជាប្រចាំ មានទាំងជេរប្រទិច ជួនកាលក៏យកខោអាវលោកយាយបោះចេញក្រៅផ្ទះ យកទឹកជះលើលោកយាយ ពេលដែលលោកយាយទ្រាំមិនបានរត់មកក្រៅនៅតាមមកបោចសក់ យកជើងធាក់រហូតលោកយាយបោកក្បាលទៅនឹងទ្វារ ធ្វើអោយហើម ឃើញដូច្នេះពួកគេទ្រាំមើលលែងបាន ក៏ចូលជួយ និងប្ដឹងទៅប៉ូលីសតែម្ដង។
ខណៈពេលប៉ូលីសទៅត្រួតពិនិត្យ នាងបេល ស្ថិតនៅក្នុងស្ថានភាពស្រវឹងនិយាយមិនដឹងរឿងនៅឡើយ លោកយាយក៏ត្រូវបានគេយកទៅព្យាបាល និងថែទាំ លោកយាយបាននិយាយគួរអោយអាណិតថា គាត់លែងនៅហើយផ្ទះនោះ គាត់សុំទៅនៅមណ្ឌលចាស់ជរាវិញមុនពេលដែលគាត់អស់ជីវិតពីលោកនេះទៅ។
ប្រភព : khmernews
Post a Comment