សម្បូរណាស់!! ចាប់បានសង្ឃមួយអង្គកំពុងតែរួមរ័ក្សជាមួយស្រី នឹងថែមទាំងធ្វើ…..
ប៉ោយប៉ែត៖ ថ្វីបើស្នេហាមនុស្សខ្លះចៀសផុតក៏ពិតមែន តែវាមានព្រំដែនកំណត់ផងដែរ ។ សម្រាប់មនុស្សដែលខុសពីសត្វ ហើយវាកាន់តែមិនគប្បីថែមទៀតសម្រាប់អ្នកបួសជាសង្ឃ ។
សង្ឃមួយអង្គ និងស្ត្រីម្នាក់ត្រូវប៉ូលិសនិងក្រុមមន្ត្រីនៃការិយាល័យធម្មការ ក្រុងប៉ោយប៉ែត នាំទៅកាន់អធិការដ្ឋាននគរបាលក្រុង កាលពីវេលាម៉ោងជាង៨យប់ថ្ងៃ ទី២៥ សីហា ពីបន្ទប់ជួលមួយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ។ ការនាំខ្លួននេះ ខណៈសង្ឃអង្គនោះនៅក្នុងបន្ទប់ជាមួយស្ត្រីខុសពីវិន័យធម៌ ហើយក៏ខុសឆ្គងក្នុងរដូវចូលព្រះវស្សា ដែលតម្រូវឱ្យសង្ឃគង់នៅក្នុងវត្ត ។
សង្ឃនោះនាមបាន វីរៈ ព្រះជន្ម២៥ឆ្នាំ គង់នៅវត្តប្ញស្សីសូរិយារាមហៅវត្តថ្មី ។ ឯស្ត្រីនោះឈ្មោះសួង រីណា អាយុ២៥ឆ្នាំដូចគ្នា ស្នាក់នៅបន្ទប់ជួលមួយ ។ មុនពេលប៉ូលិសទៅនាំខ្លួនសង្ឃ និងស្ត្រីម្ចាស់បន្ទប់ជួលនោះ មានមនុស្សម្នាជាច្រើនទៅចោមរោមមើលពីខាងមុខបន្ទប់ត្រៀបត្រាពេញលើដងផ្លូវ រហូតស្ទះចរាចរណ៍បើកបរលែងចង់កើត ។ ក្នុងហេតុការណ៍នោះគេឃើញមានអាជ្ញាធរដែនដី ភូមិសង្កាត់ និងមន្ត្រីធម្មការ និងសាសនាក្រុង ព្រមទាំងប៉ូលិសច្រូងច្រាងល្មមភ្ញាក់ផ្អើលអ៊ីចឹងមែន ។
មន្ត្រីប៉ូលិសប្រាប់ថា មានសេចក្តីរាយការណ៍ពីអ្នកស្រុកថា ឃើញសង្ឃមួយអង្គនៅតែ២នាក់ស្ត្រីពេលយប់ក្នុងបន្ទប់ ដូច្នេះហើយទើបទៅពិនិត្យមើលដល់ចំណុចកើតហេតុ ។ ពេលប៉ូលិសទៅដល់ដំបូងឃើញសង្ឃ និងស្ត្រីនោះនៅតែ២នាក់មែន ដោយស្ត្រីរូបនោះចោមពុងក្រមា ខើចលើ ខើចក្រោមគួរឱ្យញាក់សាច់ ។ ពេលហេតុការណ៍ភ្ញាក់ផ្អើលកើតឡើង ទើបស្ត្រីនោះស្ទុះទៅស្លៀកខោវិញ និងបន្ទាប់មកមានក្មេងប្រុសជំទង់ម្នាក់ទៀតបង្ហាញខ្លួនដែលស្ត្រីនោះអះអាងថា ជាប្អូនបង្កើត ។ ទាំងសង្ឃ និងស្រ្តី ព្រមទាំងក្មេងប្រុសជំទង់អះអាងថា ពួកគេជាបងប្អូនបង្កើតនឹងគ្នា ។
សង្ឃអង្គនោះនិយាយថា ការចូលបន្ទប់នោះគឺទៅបង្រៀនភាសាអង់គ្លេសប្អូនប្រុសរបស់លោកឈ្មោះបាន ស៊ីណា អាយុ១៧ឆ្នាំ ។ ក្មេងប្រុសនោះអះអាងថា ពេលប៉ូលិសទៅដល់ខ្លួននៅជាមួយសង្ឃ និងស្ត្រីជាបងនោះ ហើយថាកំពុងអានទស្សនាវដ្តី ។ ដោយសារការភ្ញាក់ផ្អើលបង្កឱ្យស្ទះចរាចរណ៍កាន់តែខ្លាំងឡើងប៉ូលិសបាននាំសង្ឃ និងស្ត្រីនោះទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីបំបែកហ្វូងមនុស្ស និងសួរនាំឱ្យច្បាស់ ។
នៅអធិការដ្ឋាននគរបាលក្រុងគេឃើញព្រះអនុគណក៏ដូចជាមន្ត្រីសង្ឃក្រុង រួមជាមួយមន្ត្រីធម្មការ ជួបប្រជុំគ្នាភ្លាម ។ ប៉ុន្តែក្រោយការប្រជុំរួចក៏ត្រឡប់ទៅវិញអស់ទាំងសង្ឃមួយអង្គដែលរងការចោទប្រកាន់នោះផងដែរ ។ ចំណែកស្ត្រីពាក់ព័ន្ធត្រូវគេទុកឱ្យនៅកន្លែងប៉ូលិសសិន។
នៅព្រឹកថ្ងៃទី២៦ សីហា លោកស៊ាង សេងហុក ប្រធានការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា សង្ឃអង្គនោះត្រូវចាប់ផ្សឹកឱ្យទៅជាគ្រហស្ថវិញនៅអធិការដ្ឋានក្រុងនាព្រឹកថ្ងៃទី២៦ សីហា ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ នេះជារឿងបុគ្គលម្នាក់ប៉ុណ្ណោះ។ ដើម្បីកុំឱ្យវិស័យព្រះពុទ្ធសាសនាល្អក់កករ គួរសង្ឃជាទីគោរពសក្ការៈដទៃទៀត កុំធ្វើតម្រាប់តាម ៕
Post a Comment