ពេជ្រ ថៃ មានឈ្មោះបែបនេះ តាមពិតប្រវត្តិកម្សត់ណាស់
ប្រិយមិត្តមួយចំនួន
ប្រាកដជាបានឃើញនារីម្នាក់ ដែលរិះគន់បេក្ខភាព The Voice Kids
Cambodia ថាហេតុអ្វីបានជាដាក់ឈ្មោះ ពេជ្រ ថៃ មិនដាក់ថា ពេជ្រ ខ្មែរ
ជាដើម។ តាមពិត ដំណាលរឿងពិតជាកម្សត់ណាស់ ព្រោះ ពេជ្រ ថៃ
ត្រូវឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃចោលបាត់
ហើយឪពុកនោះមានឈ្មោះ ពេជ្រ ទើបមានកូនដាក់ឈ្មោះ ពេជ្រ ថៃ
ដើម្បីរំឭកពីជីវិតតស៊ូ។
លោកយាយ ហូ ហុម ដែលមានអាយុ៧៧ឆ្នាំទៅហើយ និងកំពុងរស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង គឺជាជីដូនបង្កើតរបស់កុមារ ពេជ្រ ថៃ ហើយក៏ជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកុមារនេះឲ្យធំដឹងក្ដី រហូតបានចូលប្រឡងចម្រៀងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Vocie Kids Cambodia។
លោកយាយបាន ប្រាប់ថា កូនស្រីទី២ របស់លោកយាយ មានជីវភាពខ្វះខាតខ្លាំង ត្រូវពឹងលើកម្លាំងរកស៊ី និងធ្វើការដល់ប្រទេសថៃឯណោះ។ កូនស្រីទី២ របស់លោកយាយនេះ បង្កើតបានកូន ២នាក់ ដោយក្នុងនោះកូនស្រីច្បងមានប្ដីហើយ នៅឡើយ ពេជ្រ ថៃ ជាក្មេងរៀនថ្នាក់ទី៧ ហើយក៏ជាក្មេងកម្សត់ ដែលមិនបានជួបឪពុកម្ដាយច្រើនដូចក្មេងដទៃឡើយ។
មុនកើត ពេជ្រ ថៃ ប្ដីប្រពន្ធដ៏ក្រខ្សត់ បាននាំគ្នាផ្សងព្រេងទៅធ្វើការនៅថៃ លុះមានផ្ទៃពោះ ទើបត្រលប់មកស្រុកវិញ។ បានត្រឹម ៣ថ្ងៃប៉ុណ្ណោះ ក៏បង្កើតបានកូនប្រុសម្នាក់ ប៉ុន្តែបំណាច់កើតមកជាអ្នកក្រ ត្រូវប្រឹងត្រដរត្រលប់ទៅធ្វើការនៅថៃវិញទាំងកូនខ្ចី គឺក្រោយបង្កើតកូនបាន ១០ថ្ងៃប៉ុណ្ណោះ។ ចំណែក ពេជ្រ ថៃ នៅជាមួយជីដូន ធំធាត់ដោយគុណទឹកដោះគោ។
ដោយសារជីវិតកម្សត់ ឪពុកឈ្មោះ ពេជ្រ និងរំឭកទៅដល់វាសនាកម្មករនៅថៃ ដែលអាចប្រសូតបានកូនប្រុសជាតំណក់ឈាម ទើបគ្រួសារសម្រេចដាក់ឈ្មោះ ពេជ្រ ថៃ។ លោកយាយ ហូ ហុម បានប្រាប់ទៀតថា ចៅប្រុសរបស់លោកយាយ លុះធំដឹងក្ដី ក៏កើតការនឹករឭកដល់ឪពុកម្ដាយ និងត្រាប់សំឡេងតាមលោកតា ស៊ីន ស៊ីសាមុត រហូតច្រៀងបានយ៉ាងកម្សត់តាម។
ដោយឃើញមានដុង ទាំងគ្មានជាប់សែស្រឡាយអ្នកសិល្បៈបែបនេះ លោកយាយ ក៏ជម្រុញបន្ថែម ឲ្យរៀនសូត្រកាន់តែខ្ពស់ ចេះដឹងខុសត្រូវ ចេះគោរពចាស់ទុំ។ ក្រោយមកមានការប្រកាសប្រឡង The Vocie Kids Cambodia លោកយាយក៏បានរកអ្នកជួយចូកជួយចែវ ដាក់ឈ្មោះប្រឡង និងល្បីឈ្មោះដូចរាល់ថ្ងៃ៕

Post a Comment