Header Ads

ផ្លូវការ​ហើយ Barcelona ​ប្រកាស​ថា Neymar ​នឹង​ចាកចេញ​ទៅ PSG ​ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​បំផុត

ក្លឹប FC Barcelona ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ខ្សែ​ប្រយុទ្ធ Neymar ​បាន​សុំ​ចាកចេញ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប PSG ​របស់​បារាំង ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក ២២២​លាន​​អឺរ៉ូ។

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​បាន​ទៅ​ដល់​កន្លែង​ហ្វឹកហាត់​របស់​ក្រុម Barcelona នៅ​ប្រទេស​អេស្ប៉ាញ​​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​​​វា​ជា​ការ​មក​​ដើម្បី​លា​មិត្ត​រួម​ក្រុម​ប៉ុណ្ណោះ ហើយ​​គេ​ក៏​បាន​ដើរ​ចេញ​មក​វិញភ្លាម​ៗ។ ​ក្រោយ​ពី​នោះ​មក ​ខាង​ក្លឹប​ក៏​បាន​ធ្វើ​សេចក្ដី​ប្រកាស​ភ្លាម​ៗ​ទៀត​ថា ​កីឡាករ​នឹង​ចាកចេញ​ពី​អេស្ប៉ាញ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​២២២​លាន​អឺរ៉ូ។



No comments