Header Ads

អស្ចារ្យ​ណាស់! ផ្លាក​លេខ​មាន QR Code កម្ពុជា​បង្កើត​ឡើង​ដំបូង​គេ​លើ​លោក

តាម​ការ​បញ្ជាក់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ផ្លាក​លេខ​រថយន្ត​ថ្មី​ដែល​បោះ​ពុម្ព​ចាប់​ពី​ខែ​កក្កដា​ទៅ នឹង​មាន​អ៊ុត​ភ្ជាប់​ QR Code ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​យ៉ាង​ហោច​ណាស់ ១៥០០រថយន្ត​ហើយ។ ឯក​ឧត្តម ស៊ុន ចាន់ថុល បាន​មាន​ប្រសាសន៍​ថា ផ្លាក​លេខ​ទំនើប​នេះ មាន​តែ​ប្រទេស​កម្ពុជា​បង្កើត​ឡើង​ដំបូង​គេ។

ប្រជាជន​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ខ្លាច​ចោរ​ដឹង​ពី​អាសយដ្ឋាន ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា រាល់​ព័ត៌មាន​នៅ​ក្នុង​ QR code គ្មាន​​បញ្ចូល​អាសយដ្ឋាន​របស់​របស់​ម្ចាស់​យានយន្ត​នោះ​ទេ។ ផ្លាក​លេខ​ថ្មី​នេះ មាន​បញ្ចូល​តែ​ព័ត៌មាន​ពាក់ព័ន្ធ​តែ​ជាមួយ​យានយន្ត​ប៉ុណ្ណោះ ដូចជា ប្រភេទ​រថយន្ត ប្រភេទ​ម៉ាស៊ីន លេខ​សម្គាល់​យានយន្ត ឆ្នាំ​ផលិត​ជា​ដើម​។

Loading...
ឯក​ឧត្តម​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ឲ្យ​ប្រើ​ផ្លាក​លេខ​មាន QR Code នេះ​កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា​កន្លង​ទៅ។ គោល​បំណង​គឺ​ដើម្បី​បង្ការ​អ្នក​បោក​ប្រាស់​ប្រជាពលរដ្ឋ ដោយ​ធ្វើ​ផ្លាក​លេខ​ក្លែង​ក្លាយ ហើយ​សម្រួល​អ្នក​ទិញ​ត​ពី​គ្នា ឲ្យ​ដឹង​ព័ត៌មាន​ច្បាស់ ចៀស​វាង​ការ​បន្លំ។ ឯក​ឧត្តម ក៏​បញ្ជាក់​ដែរ​ថា ផ្លាក​លេខ​ទំនើប​នេះ កម្ពុជា​ជា​អ្នក​បង្កើត​ដំបូង​គេ៕ ប្រភព៖ angkorpost



No comments