Header Ads

គ្រូ​ម៉ិកស៊ីកូ រង​ពិន័យ​៤០០០​ផោន​ពី​បទ​ជេរប្រទេច​មន្ត្រី​ការ​ប្រកួត​

អ្នកចាត់ការជម្រើសជាតិម៉ិកស៊ីកូ Juan Carlos Osorio ត្រូវបាន​ FIFA ពិន័យ​មិន​ឲ្យដឹកនាំ​​៦​ដឹកនាំបូករួមទាំង​ទឹក​ប្រាក់​៤០០០​ផោន ដោយសារ​ប្រើ​ពាក្យ​សម្ដី​មិនសមរម្យដាក់​មន្ត្រីការប្រកួត​។
ហេតុការណ៍​ខាងលើ​កើតឡើង​អំឡុងជំនួប​ដណ្ដើម​លេខ៣ Confederations Cup ទល់នឹង​ព័រទុយហ្គាល់​ ដែលម៉ិកស៊ីកូទទួលបរាជ័យ។
លទ្ធផល​រូបភាព​សម្រាប់ Juan Carlos Osorio
ការពិន័យនេះ​នឹងប៉ះពាល់ដល់ការប្រកួត​ពាន CONCACAF Gold Cup របស់ម៉ិកស៊ីកូ ដែលត្រូវប៉ះអេលសាវ៉ាឌ័រ នៅក្រុង San Diego សហរដ្ឋអាមេរិក​ ​ថ្ងៃ​ទី​១០​ កក្កដា។
ម៉ិកស៊ីកូ ក៏នឹងត្រូវប៉ះ​ចាម៉ៃកា នៅថ្ងៃទី១៣ នៅក្រុង Denver និង ថ្ងៃទី១៦ តតាំង​ប្រទេសឃូរ៉ាខាវ នៅក្រុង San Antonio៕

No comments