CL លេងមួយឈុតនេះ បញ្ចេញប្រជ្រុយត្រង់តំបន់សំខាន់ ស៊ិចស៊ីកប់ ស៊ីដាច់គេមួយកម្មវិធី!
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ CL បានចូលរួមនៅក្នុង ព្រឹត្តិការណ៍ម៉ូតដ៏ធំ “Chanel Mademoiselle Privee” នៅកណ្តាលទីក្រុងស៊េអូល ប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ ឈុតដែលតារាស្រីរូបនេះ ស្លៀកចូលរួមក្នុងកម្មវិធី ធ្វើឲ្យអ្នករាល់គ្នាស្រឡាំងកាំងជាខ្លាំង ដោយវាមានម៉ូតប្លែកភ្នែកទាក់ទាញ ហើយជាពិសេសនោះ គឺផ្នែកខាងលើនៃឈុត គឺមានសភាពស៊ិចស៊ីបញ្ចេញប្រជ្រុយនៅលើដើមទ្រូង ដែលធ្វើឲ្យអ្នកដែលនៅទីនោះ សម្លឹងសឹងតែដាក់ភ្នែកមិនរួចតែម្តង។
ដោយឡែក បើក្រឡេកមើលឲ្យដិតដល់ទៅ ឈុតរបស់CL គឺវាមិនមែនជារ៉ូបទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាប្រភេទអាវក្រៅធំក្រាស់តែប៉ុណ្ណោះ។ ហើយបើនិយាយ ពីតម្លៃវិញ ឈុតដែល CL ធ្វើឲ្យក្រើកកម្មវិធីម៉ូតដ៏ធំនេះ គឺជាប្រភេទអាវខាងក្រៅម៉ាក Chanel Cashmere តម្លៃ ៦,៥២១ដុល្លារ។
លើសពីនេះ គេក៏ចាប់អារម្មណ៍ឃើញនូវ ម៉ូតស្បែកជើងកវែងពណ៌ខ្មៅរបស់នាង ព្រមទាំងកាបូបដៃប្រភេទ Chanel Minaudiere ដែលនាងកាន់ជាប់ខ្លួន ថែមជាមួយនឹង វ៉ែនតាការពារកម្តៅថ្ងៃទៀតនោះ ទើបមើលទៅមួយតួខ្លួនរបស់នាង គឺពិតជាស្រស់ស្អាតលេចធ្លោដាច់គេ សាកសមជាកំពូលតារាស្រីពូកែ លេងម៉ូតសម្លៀកបំពាក់ប្លែកៗពិតមែន៕

Post a Comment