អីក៏សាហាវម្លេះ! គ្រាន់តែគេលក់ដាច់ជាង ក៏ខឹងទាញដាវដេញកាប់គេដែរ
រាជធានីភ្នំពេញ ៖
បុរសអ្នកលក់នំបុ័ងម្នាក់បានជិះម៉ូតូ១គ្រឿង ដេញតាមរករឿង
និងកាប់ប្រហារទៅលើបុរសម្មាក់ទៀត ដែលជាអ្នកលក់នំបុ័ងដូចគ្នា
ប៉ុនប៉ងផ្ដាច់ជីវិត ប៉ុន្តែមិនបានបណ្ដាលឲ្យជនរងគ្រោះស្លាប់នោះទេ
គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។ ដោយនៅក្នុងខណៈនោះ
ជនរងគ្រោះបានផ្ដួលម៉ូតូ ហើយរត់គេចចេញទាន់ ។
ប៉ុន្តែម៉ូតូរបស់គាត់ ត្រូវបានជនកំណាចនោះ កាប់បំផ្លាញបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបានទាញយកដបសាំងបម្រុងចក់ដុតចោលថែមទៀត ប៉ុន្តែបានអ្នកជិតខាង និងអ្នកចាក់សាំងជួយឃាត់ទាន់ពេល ។ បន្ទាប់មក ជនបង្កនោះ បានជិះរត់គេចខ្លួន ទៅបាត់ស្រមោលតែម្ដង ។ ក្រោយពេលកើតហេតុ បុរសរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប ឲ្យជួយអន្តរាគមន៏ ។
ហេតុការណ៏នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវលំមួយកន្លែង ត្រង់ចំណុចទល់មុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើនោះឈ្មោះ សោម មករា ហៅ វ៉ិត អាយុ៣៣ឆ្នាំ មុខរបរលក់នំបុ័ងរងរបួសស្រាលចំដៃ ស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។
ដោយឡែកម៉ូតូរបស់គេ ត្រូវជនសង្ស័យកាប់នឹងដាវសាំម៉ូរ៉ៃ បានរងការខូចខាតយ៉ាងដំណំផងដែរ ។ ចំណែកជននោះ ក៏ជាអ្នកលក់នំបុ័ងដែរ និងបានគេចខ្លួនបាត់ស្រមោល មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។
ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯង ដឹកកញ្ជើនំបុ័ងដើរលក់ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឃើញជនដៃដល់ម្នាក់នោះ ជិះម៉ូតូតាមក្រោយ និងបានចុចស៊ីផ្លេរ យ៉ាងខ្លាំងដាក់គាត់ ពេលនោះគាត់បានចៀសផ្លូវឲ្យជននោះទៅមុន ហើយជននោះក៏បានជែងផុតបន្តិច ក៏បានស្ដោះទឹកមាត់ដាក់គាត់ ។
បន្ទាប់មកទៀត ជននេះបានយកកែវកាហ្វេជ័របោកដាក់នៅនឹងមុខគាត់ថែមទៀតផង បន្ទាប់ពីឃើញការរករឿងបង្កជម្លោះ ដោយមិនដឹងមូលហេតុពីបែបនេះ បានធ្វើឲ្យគាត់មានភាពស្រឡាំងកាំង និងងឿងឆ្ងល់យ៉ាងខ្លាំង ហើយក៏បានតាមសួរនាំពីមូលហេតុ ទើបបណ្ដាលឲ្យមានទំនាស់គ្នាកើតឡើងតែម្ដង ។
បុរសរងគ្រោះបានបន្តទៀតថា ខណៈនោះ គាត់បានសុខចិត្តចាញជននេះ និងបានជិះម៉ូតូចាកចេញពីកន្លែងកើតហេតុ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ម្យ៉ាងពីមុនមកមិនដែលមានរឿងទំនាស់គ្នាម្ដងណាសោះ ប៉ុន្តែក្រោយពេលឃើញគាត់ជិះម៉ូតូចេញ ជននេះបានជិះដេញតាម រួចបានទាញដាវសាំម៉ូរ៉ៃ១ដើម ដែលលាក់ទុកនៅក្នុងកញ្ជើនំបុ័ងដេញតាមកាប់ប្រហារ ប៉ុនប៉ងសម្លាប់គាត់ ។
ពេលនោះគាត់គ្មានលទ្ធភាពតបតវិញឡើយ ក៏បានផ្ដួលម៉ូតូរត់គេចចេញ ហើយជនសង្ស័យ ក៏បានកាប់បំផ្លាញម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ មិនតែប៉ុណ្ណោះបានទាញយកដបសាំងដែលគេលក់នៅក្បែរនោះ បម្រុងចាក់ដុតម៉ូតូជនរងគ្រោះចោលទៀត តែត្រូវបានអ្នកលក់ទាញយកមកវិញ និងឃាត់ ទើបជនដៃដល់ខាងលើ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្ទាប់មកគាត់បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏តែម្ដង ៕

Post a Comment