Header Ads

ស្រីស្អាតចិត្តសាហាវដៃដល់ណាស់! ដុត​ផ្ទះ​(ខុនដូរ​) សម្លាប់​ម្ដាយនិង​កូន​ថៅកែ​ស្លាប់ក្នុង​ភ្លើងទាំងអស់


ចិន៖ ស្រីស្អាតជាអ្នកបម្រើនេះ​ចិត្តសាហាវដៃដល់ណាស់! ដុត​ផ្ទះ​(ខុនដូរ​) សម្លាប់​ម្ដាយនិង​កូន​ថៅកែ​ស្រីសរុប ០៤នាក់ រួមមាន​,ម្ដាយ​,និង​កូន​០៣នាក់ ចាប់ពីអាយុ ០៦ ដល់ ១១ឆ្នាំ ត្រូវបាន​ស្លាប់ក្នុង​ភ្លើងទាំងអស់​។ ហេតុការណ៍នេះបានកើតឡើងនៅជាន់ទី ១៨ អគារផ្ទះល្វែងកម្ពស់ ៣០ ជាន់ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងមាត់ទន្លេស៊ុន ស្រុក Thuong ទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិនកាលពីថ្ងៃអង្គារកន្លងទៅនេះ។

ទោះជាយ៉ាងណា​ប៉ូលិស​ស៊ើបអង្កេត​ក្នុងរឿងនេះ រកឃើញ​ថា​ ជាការ​ដុត​សម្លាប់​ ហើយបាន​នាំ​ស្ត្រី​ជាអ្នក​បម្រើ​នេះទៅ​ស្ថានីយ​ប៉ូលិស​ បន្ទាប់ពី​សួរ​ចម្លើយ​ជាច្រើន​ម៉ោង​នាង​បាន​សារភាព​ថា​ ពិតជា​បាន​ដុតស្លាប់មែន​ ព្រោះតែរឿង​គំនុំ​ ​ប្លន់​យក​លុយ​និង​គ្រឿងអលង្ការ​។

នាងបាន​បន្តថា​ នាង​បាន​ធ្វើការ​នៅផ្ទះ​នេះ​ជាង​មួយ​ឆ្នាំហើយ​ កាលពីខែមុននេះ​ នាង​បាន​សុំខ្ចី​លុយ​ពី​ម្ចាស់​ផ្ទះ​(ថៅកែ​របស់​នាង) ចំនួន​ ៣៣០០ ដុល្លារ​ ដើម្បី​យកទៅទិញផ្ទះ​

តែ​គាត់មិនអោយ​ទើប​កើតជា​គំនុំ​ រៀបផែនការ​ ធ្វើជា​ ឧប្បត្តិហេតុ​ អគ្គីភ័យ​នេះឡើង​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​ តែ​ត្រូវ​ប៉ូលិស​ដឹងដដែល​។ មកដល់ថ្ងៃនេះ​ នាង​កំពុង​ទទួល​ទោស​តាមច្បាប់​៕

(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

No comments