កំសត់ហួសថ្លែងអានហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន ! ពីរនាក់បងប្អូនត្រូវឪពុកស្រវឹងខួបវាយដំធ្វើទារុណកម្មដោយខ្សែក្រវាត់ និងខ្សែភ្លើងហើយបណ្ដេញចេញពីផ្ទះ….
បាត់ដំបង៖ កាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧
អ្នកភូមិប្រទះឃើញក្មេងប្រុស០២នាក់ជាបងប្អូនបង្កើតកំពុងរៀបចំបោះជំរុំស្នាក់ក្នុងគុម្ពោតព្រៃក្បែរគុម្ពចេកមួយកន្លែងទាំងយប់ក្រោមពន្លឺភ្លើងទៀនផ្លុងៗ
ជាមួយនឹងកម្រាលក្រណាត់រហែករយ៉ៃដែលគេបោះចោល
គួរអោយសង្វេគក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ។
ក្មេងប្រុសនោះប្រាប់ថា ខ្លួនឈ្មោះ រុំ ផៃរ៉ាត់ អាយុ១១ឆ្នាំ និងប្អូនប្រុសឈ្មោះ រុំ ផៃរ័ក្ស អាយុ៨ឆ្នាំ រស់នៅក្នុងភូមិខាងលើនេះដែរ ។ កុមារាទាំង២នាក់នេះនិយាយថា ម្តាយរបស់គេឈ្មោះ ម៉ើយ សុផានី បានរត់ចោលពួកខ្លួនជិត៣ឆ្នាំហើយ រាល់ថ្ងៃពួកគេរស់នៅជាមួយឪពុកខ្លួនឈ្មោះ ទុយ ភារម្យ អាយុជាង៤០ឆ្នាំ ។
ក្នុងទឹកមុខស្លេកស្លាំងដែលកាន់ស្បោងដាក់សម្លៀកបំពាក់ម្នាក់១ថង់ផង កុមារា រុំ ផៃរ៉ាត់ បាននិយាយទាំងរអាក់រអួលថា ពួកគេត្រូវឪពុកដែលស្រវឹងខួបវាយដំធ្វើទារុណកម្មដោយខ្សែក្រវាត់ និងខ្សែភ្លើង បន្ទាប់ពីពួកខ្លួនត្រឡប់មកពីលេងផ្ទះជីដូនវិញ ។ ក្រោយពីវាយដំអស់ចិត្ត គាត់បានបណ្តេញពួកខ្ញុំឱ្យចេញពីផ្ទះនៅល្ងាចថ្ងៃទី២០ ដោយគ្មានមូលហេតុ។ កុមារ ផៃរ៉ាត់ បានបញ្ជាក់ថា «ឪពុកខ្ញុំបានគំរាមថា បើខ្ញុំនិងប្អូនប្រុសមិនចេញពីផ្ទះ គាត់នឹងវាយដំខ្ញុំទៀត ទើបពួកខ្ញុំទាំង២នាក់បងប្អូនប្រមូលខោអាវច្រកថង់រៀងៗខ្លួនចាកចេញពីផ្ទះមកសម្ងំស្នាក់នៅក្នុងគុម្ពោតព្រៃនេះទៅ ។ កុមារានេះនិយាយដែរថា ក្រោយចេញពីផ្ទះពួកខ្លួនបានទៅ សុំបាយព្រះសង្ឃក្នុងវត្តលៀបហូប លុះយប់បន្តិចដោយគ្មានកន្លែងស្នាក់នៅ ក៏នាំគ្នាដើរតាមផ្លូវឃើញគុម្ពោតព្រៃក្បែរគុម្ពចេក ក៏នាំគ្នាចូលរៀបចំកន្លែងស្នាក់នៅក្នុងនោះទៅ ។ ផៃរ៉ាត់ បញ្ជាក់ថា ខ្លួនយកលុយប៉ុន្មានរយរៀលដែលគេឱ្យ ទៅទិញទៀន១ដើមដុតបំភ្លឺដើម្បីធ្វើជំរុំស្នាក់នៅ និងយកមែកឈើ ធាងដូង និងកៅស៊ូតង់ចាស់ៗបិទបាំងធ្វើដំបូល រួចយកក្រណាត់ចាស់ៗក្រាលដេកជាមួយប្អូន ។ កុមារានេះនិយាយទាំងទឹកភ្នែកថា «ពេលនេះពួកខ្ញុំមិនហ៊ានចូលផ្ទះវិញទេ ព្រោះខ្លាចឪពុកវាយទៀត» ។
លោក ពៅ មាន វ័យ៦០ឆ្នាំ ដែលបានឃើញក្មេងប្រុសទាំង២នាក់នេះបានប្រាប់ថា ដំបូងគាត់បានឮសំឡេងក្នុងគុម្ពោតព្រៃនោះ ហើយក៏ដើរទៅមើលស្រាប់តែប្រទះឃើញក្មេងទាំង២នាក់នេះកំពុងរៀបចំបិទបាំងដំបូលធ្វើកន្លែងដេកក្រោមពន្លឺភ្លើងទៀនផ្លុងៗ ។ គ្រានោះគាត់មានចិត្តរន្ធត់មែនទែនបន្ទាប់ពីពួកគេប្រាប់អំពីរឿងរ៉ាវដែលនាំឱ្យពួកគេមកពូនសម្ងំដេកក្នុងគុម្ពោតព្រៃនេះ ។ គាត់និយាយថា ស្ថិតក្នុងស្ថានភាពបែបនេះរូបគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់កុមារាទាំង២នាក់ ។ លោកពៅ មាន បានប្រាប់ដូច្នេះថា «ពេលខ្ញុំឃើញពួកគេដុតភ្លើងទៀននៅកន្លែងដេក ដែលពោរពេញដោយកាកសំណល់មែកឈើ ធាងដូង និងសំពត់កៅស៊ូចាស់ៗជាច្រើននៅក្បែរនោះ ។ ខ្ញុំគិតថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់បំផុតដោយអគ្គីភ័យ បើសិនជាភ្លើងទៀននោះដួល ហើយឆេះជំរុំស្នាក់នៅរបស់ពួកគេពេលដេកលក់» ។ លោកបន្ថែមថា ដោយហេតុនេះហើយទើបលោកប្រាប់បន្តទៅអ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តងទៅ ។
ប្រធានក្រុមបង្ការរបស់ស្នងការដ្ឋានខេត្តបាននិយាយថា លោកស្នងការបានបញ្ជាភ្លាមៗឱ្យរូបលោកដឹកនាំកម្លាំងចុះទៅពិនិត្យដល់កន្លែងកើតហេតុ ក្រោយពីទទួលបានដំណឹងនេះ ។ លោកថា កុមារាទាំង២នាក់នោះស្ថិតក្នុងស្ថានភាពងាយនឹងរងគ្រោះបំផុត ។ ពួកគេមានស្បោងដាក់សម្លៀកបំពាក់កញ្ចាស់ៗម្នាក់១ថង់ និងមានទឹកម្នាក់១ដបតែប៉ុណ្ណោះ ។ ពួកគេបាននាំគ្នាមកធ្វើជំរុំស្នាក់នៅក្នុងគុម្ពោតព្រៃក្បែរគុម្ពចេកគួរឱ្យអាណិតណាស់ ។ ប៉ុន្តែលោកថាក្រោយពីសួរនាំបន្តិច លោកស្នងការក៏បានបញ្ជាឱ្យនាំពួកគេទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរបន្តហើយ ៕

Post a Comment