Header Ads

សហាវណាស់!! កំពុងតែផឹកស៊ីក្បែរចិញ្ចើមផ្លូវ ត្រូវរថយន្ដបើកបុកអូសមនុស្ស..(សូមអានបន្ដ)

សេចក្ដីរាយការណ៏ ថ្ងៃទី២២ កក្កដា​ ២០១៧ ខេត្តកណ្តាល៖ កើតហេតុនៅថ្ងៃទី២១.០៧.២០១៧ វេលាម៉ោង១៩:៤០នាទី ស្ថិតនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើមានរថយន្ត មួយគ្រឿង ម៉ាកlexus Rx300 ពណ័ខ្មៅ ពាក់ផ្លាក់
លេខ ភ្នំពេញ 2l-4726 បើកបរដោយឈ្មោះ អូន ស្រីដា ភេទ ស្រី អាយុ១៨ឆ្នាំ រស់នៅ ភូមិក្រូច ឃុំជាងដែក ស្រុក កំពង់ត្របែក ព្រៃវែង បានបើករថយន្តក្នុងគោលដៅ ពីថ្នល់ជាតិលេខ១ ចូលផ្លូវលំភូមិរទាំង លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៍ជ្រុលទៅបុកមនុស្សកំពុងអង្គុយផឹកសុី នៅក្បែរផ្លូវនោះបណ្តាលអោយមនុស្សកំពុងអង្គុយផឹកសុីនោះរងរបួសចំនួន០៥នាក់ ។


១.ឈ្មោះ ប៊ន វិសាល ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មុខរបរ កម្មករ (របួសធ្ងន់)
២.ឈ្មោះ ឱ វ៉ាត ភេទ ប្រុស អាយុ៣៥ឆ្នាំរស់នៅខេត្ត កំពង់ឆ្នាំង មុខរបរ កម្មករ (ស្នាក់នៅភូមិធំ ធ្នើកម្មករសំណង់) (របួសធ្ងន់) ៣.ឈ្មោះ កន ផាន់ណា ភេទ ប្រុសអាយុ១៨ឆ្នាំ រស់នៅខេត្ត កំពង់ឆ្នាំង (ស្នាក់នៅភូមិធំធ្វើ កម្មករ) ៤.ឈ្មោះ ប៉ាក ពឿន ភេទប្រុស អាយុ៣៨ឆ្នាំ​ រស់នៅ ខេត្ត ព្រៃវែង (ស្នាក់នៅ ភូមិធំ ធ្វើកម្មករ) (រងរបួស ស្រាល ) ៥.ឈ្មោះ សុីណា ចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ រស់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រង របួលស្រាល បច្ចុប្បន្ន អ្នករងគ្រោះ បានបញ្ចូនអ្នករបួស ទៅព្យាបាលនៅមន្ទីរពេទ្យ ភ្នំពេញ។


No comments