Header Ads

ថាមិនត្រូវនោះទេ ខ្ញុំអាចប្តូរចិត្តវិញ ក៏ថាបាន!!!


ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ ក្នុងស្រុកមួយ បានចេញផ្សាយថា៖ ដេនី ក្វាន់ ក្រោយប្រកាសឈប់ស្លៀកពាក់សិចស៊ី ស្រាប់តែមានបុរសរូបសង្ហាសារភាពស្នេហ និងប្រាប់ថាបេះដូងគេទំនេរចាំទទួលជានិច្ច រួចមក តារាសម្ដែង​រូប​ស្រស់ដែលតែងចូលចិត្តការតែងខ្លួនស៊ិចស៊ីបញ្ចេញគល់ដើមទ្រូងកញ្ញា ដេនី ក្វាន់ បានឆើ្លយតបវិញថា៖ បើគេនោះល្អថាមិនត្រូវនោះទេ ខ្ញុំអាចប្តូរចិត្តវិញក៏ថាបាន។

បញ្ជាក់៖ កាលពីថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០១៧ កញ្ញា ដេនី ក្វាន់ បានបង្ហោះសារ ទាក់ទងនឹងបុរសម្នាក់ថា ” ថ្ងៃនេះនៅសុខៗស្រាប់តែមានមនុស្សម្នាក់រូបសង្ហារ ហើយជាអ្នកមានមុខមាត់ក្នុងសង្គមទៀត មកសារភាពថាគេលួចស្រលាញ់ខ្ញុំ គឺស្រលាញ់យូរហើយ ហើយគេសួរខ្ញុំថាតើព្រមទទួលយកគេអត់? ពេលនោះខ្ញុំឆ្លើយថា NOខ្ញុំមានម្ចាស់បេះដូងរួចហើយ ស្រាប់គេនិយាយតបវិញថា មិនអីទេចំលើយគឺទទួលយកបាន គេថែមទាំងនិយាយទៀតថាខ្ញុំស្រលាញ់នារីដែលមានចរឹកបែបនេះគឺជាមនុស្សស្មោះត្រង់មិនលាក់ពុតត្បុតនឹងជាមនុស្សដែលក្លាហានហ៊ាននិយាយត្រង់ៗ ពេលនោះគេថាបើថ្ងៃណាមួយខ្ញុំគ្មាននរណាកុំភ្លេចណាបេះដូងគេទំនេរចាំទទួលខ្ញុំជានិច្ច! គិតៗទៅលើលោកនេះចំលែកណាស់ មានមនុស្សបែបហ្នឹងដែរ ” ប៉ុន្តែកញ្ញាក៏មិនបានបង្ហាញថាជាអ្នកណានោះទេ ។

ក្នុងរយ:ពេលចុងក្រោយនេះ ជាមួយនឹងការបង្ហោះរូបថតរបៀបសម្អាងការលក្ខណ:បុរាណខ្មែរនៅលើហ្វេសប៊ុក ដេនី ក្វាន់ បានអះអាងថា ហេតុផលដែលនាងឈប់បង្ហោះរូបភាពស៊ិចស៊ីដូចមុន គឺដោយសារតែនាងប្រកាន់ជំហរលែងចង់ល្បីនឹងភាពស៊ិចស៊ីទៀតហើយ ដើម្បីលួងចិត្តឲ្យក្រសួងវប្បធម៌ពិចារណាជុំវិញការផ្ដល់ឱកាសឲ្យនាងបានចូលសិល្ប:ជាថ្មី។

គួរអោយដឹងផងដែរថា ក្រោយពីទទួលការព្រមានមិនអោយចូលចូលប្រឡូកក្នុងសិល្បៈរយៈពេល១២ខែ ពោលចាប់ពីថ្ងៃ ២៥ ខែមេសា ឆ្នាំ២០១៧ កញ្ញា ដេនី ក្វាន់ ក៏បានប្រកាសថា ឈប់ស្លៀកពាក់សិចស៊ី ដើម្បីលួងចិត្តឲ្យក្រសួងវប្បធម៌ផ្ដល់ឱកាសឲ្យនាង បានចូលសិល្បៈជាថ្មីម្ដងទៀត ហើយតារាស្រីរូបនេះទើបបង្ហោះរូបភាពក្នុងឈុតប្រពៃណីនិងទទួលបានការសរសើរពីសំណាក់ទស្សនិកជនយ៉ាងខ្លាំងពេលនាងស្លៀកពាក់បែបនេះ ៕












(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

No comments