Header Ads

ហួសចិត្ត..!!! សម្រួលគ្នាមិនចង់ចង់តែ…


សូមលើកឡើងនូវរឿងដ៏គួរអោយអស់សំណើច​ នឹងហួសចិត្តមួយ​ ដែលបានកើតឡើងកាលពីដើមដើមសបា្ដហ៍នៅផ្លូវបែកជាបួនផ្សារទួលសង្កែរ…
ដោយសារតែផ្លូវស្ទះចង្អៀតខ្ញុំក៏ជ្រុសម៉ូតូទៅប៉ះម៉ូតូក្មេងស្រីម្នាក់ជិះZoomer X​ ហ្នឹងធ្វើអោយជ្រុះកន្ទុយត្រីពីក្រោយ​ ខ្ញុំដូចរាងឆ្ងល់ហេតុអីខ្ញុំប៉ះតែបន្តិចមិចវាជ្រុះចឹង(ផ្លូវស្ទះ​ ទៅមុខម្ដងបានត្រឹម១០cm)? តាមពិតគឺវាបានបែកជាច្រើនកន្លែងរួចហើយ​ និងបានបិទកាវតែបន្តិចនៅកន្លែងដែលខ្ញុំប៉ះ​។

បន្ទាប់ក្មេងស្រីនោះក៏ខលទៅម្ដា​យ​ នៅពេលមកដល់ខ្ញុំបានបង្ហាញកន្លែងបែកដោយសារខ្ញុំប៉ុណ្ណា​ ហើយកន្លែងបែកពីមុនប៉ុណ្ណា​ ហើយខ្ញុំហ្នឹងជួសជុលទាំងកន្លែងបែកចាស់ព្រមទាំងកន្លែងដែលខ្ញុំប៉ះ​ តែអ៊ីម្នាក់នេះមិនព្រមគឺទាមទារតំលៃថ្មី៦០$ អ្នកចោមរោមមើលព្រមទាំងខ្ញុំហួសចិត្តគ្រប់គ្នា។
ខ្ញុំអោយជម្រើសគាត់ពីរគឺ:

១:ខ្ញុំជួសជុលទាំងចាស់ទាំងថ្មី
២:សង៥$(ផ្សារជ័រយ៉ាងច្រើន១០,០០០៛)

គាត់អត់ព្រមបន្ទាប់និយាយគ្នាមិនត្រូវគឺគេបានហៅក្រុមគ្រួសារគេម៉ោរក្នុងគោលបំណងសំឡុតតែម្តងហើយអាប៉ិក្នុងរូបនេះនិយាយម៉ាត់ណាក៏រកតែជេរ​ នឹងវ៉ៃដែរ​(គាត់គីឡូរ៤៥យ៉ាងច្រើន។​ តែខ្ញុំមិនខ្វល់ហ្នឹងមនុស្សប្រភេទនេះ។

រៀងយូរបន្តិចប៉ាក្មេងស្រីម្នាក់នេះបានមកដល់​ ហើយគាត់ជាមនុស្សយល់ហេតុផល​ គាត់ដឹងថាម៉ូតូនេះបានបែកយូរហើយ​ និងសុខចិត្តព្រមអោយខ្ញុំជួសជុលតែប្រពន្ធគាត់នៅតែប្រឹងស្រែកថាត្រូវតែយកយ៉ាងហោចណាស់២០$ខ្ញុំថាដាច់ខាតគឺមិនសងសុខចិត្តឡើងតុលាការ(លេងយាយប៉ិហ្នឹងម្ដង​ កូនគាត់មិនទាន់គ្រប់អាយុបើកបរម៉ូតូទេ)។
គ្រាន់តែលឺឡើងតុលារការ​ គឺគាត់ទារត្រឹមតែ១០$ហើយថាគាត់មិនចង់បានលុយនេះ​ នឹងអោយប៉លីសទាំងអស់។
ដោយសារតែមិនចង់ខាតពេលទៅធ្វើការ​ រំខានអ្នកដំណើរដទៃ​ និងចង់ដឹងថាអ៊ីម្នាក់នេះយកលុយដែលខ្ញុំសងអោយប៉ូលីសទាំងអស់ឬអត់? ខ្ញុំក៏ព្រម់អោយគាត់១០$ខ្ញុំគិតថាសូម្បីកូនគាត់និងប្ដីគាត់ក៏ហួសចិត្តហ្នឹងគាត់ដែរ
សូមបញ្ជាក់:គាត់ហ្នឹងសួរខ្ញុំថា​ ហែងខ្មែរមែន?

ទីបំផុតគាត់យកលុយនេះអោយប៉ូលិសមែន​ គឺអោយត្រឹម១០,០០០៛
(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

No comments