Header Ads

សម្តេចតេជោ៖ ខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក….តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?

កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺត្រង់សំនួរមួយថា “តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?”។ ខាងក្រោមនេះគឺជាខ្លឹមសារ ដែលសម្តេចបានសរសេរនៅលើបណ្តាញសង្គមរបស់សម្តេច៖

“នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។ តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?។ ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បងមើល Sic! បន្តមកកំសាន្តសប្បាយជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ដាក់ជាបេតិ កភណ្ឌពិភពលោកនាពេលថ្មីៗនេះ ហើយក៏រង់ចាំមើលបក្សនយោបាយឬសង្គមស៊ីវិលណាខ្លះនឹងចូលរួមអបអរសាទរជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានេះផងដែរ៕”

No comments