Header Ads

ហ៊ុន សែន ទះកំផ្លៀង លឺ ឡាយស្រេង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​ព័ត៌មាន​ក្នុងស្រុក​មួយ​ដោយ​លោក​ច្រានចោល​នូវ​សំណើ​របស់​លោក លឺ ឡាយ​ស្រេង​ដែល​ស្នើ​សុំ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិ និង​ចាត់​ទុក​សំណើ​របស់​លោក លឺ ឡាយ​ស្រេង ថា​ជា​សំណើ​ស្មោកគ្រោក ។
ការ​ច្រានចោល​សំណើ​របស់​លោក លឺ ឡាយ​ស្រេង ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​ស្និ​ទ្ឋ​នឹង​សម្តេចក្រុមព្រះ លោក លឺ ឡាយ​ស្រេង បាន​សរសរ​លិខិត​ផ្ញើ​ជូន​លោក ហ៊ុន សែន និង លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្នើ​សុំ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​ស្នើ​ទៅ​រដ្ឋ​សភាជាតិ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​គ្រប់​រូប​ដែល​ផុត​អាណត្តិ ។
នៅ​ក្នុង​លិខិត​របស់​លោកតា លឺ ឡាយ​ស្រេង អាយុ​៨២​ឆាំ្ន​ផ្ញើ​ជូន​លោក ហ៊ុន សែន​និង​លោក កឹ​ម សុខា ដាច់​ដោយឡែក​ពី​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា​«​ដើម្បី​រក្សា​សន្តិភាព​ជូន​ប្រទេស​ជាតិ​ឲ្យ​បាន​ស្ថិត​ស្ថិរ​ជា​និ​រ​ន្ត៍​នោះ ខ្ញុំបាទ​ស្នើ​សុំ​សម្តេច​តេ​ជោ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក កឹ​ម សុខា ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ទៅ​រដ្ឋ​សភាជាតិ​បង្កើត​ច្បាប់​មួយ​ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​គ្រប់​ៗ​រូប​ទាំងអស់​ដែល​ផុត​អាណត្តិ​របស់​ខ្លួន មាន​អភ័យ​ឯក​សិ​ទ្ឋិ​និង​ដំឡើង​គោរមងារ​ជា​វីរបុរស​ជាតិ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​គុណ​បំណាច់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ក្នុង​អាណត្តិ​របស់​ខ្លួន​កន្លង​មក ។
 
នៅ​ក្នុង​លិខិត​ដដែល លោកព្រឹទ្ឋាចារ្យ លឺ ឡាយ​ស្រេង ជឿជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ពិ​ជា​អបអរសាទរ និង​គាំទ្រ​ដោយ​អស់ពី​ចិត្ត​ពី​ថ្លើម​ចំពោះ​ការ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិ​នេះ ។
កន្លង​មក​មន្ត្រី​គណបក្សប្រឆាំង​និង​ក្រុម​អ្នកវិភាគ​នយោបាយ​និង​សង្គម​មួយ​ចំនួន​ក៍​ចង់​ឲ្យ​មានការ​បង្កើត​ច្បាប់​មួយ​ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​ដែល​ចាញ់ឆ្នោត​អស់តំណែង ឬ ផុត​អាណត្តិ​នេះ​ផង​ដែរ ៕

No comments