រៀបការយូរឆ្នាំ ប្ដីមិនអាចមានកូនបានត្រូវយកកូនធម៌មកចិញ្ចឹម ច្រើនឆ្នាំទើបដឹងការពិតថា…….
ជីវិតស្ត្រីម្នាក់ដែលគាត់មិនធ្លាប់នឹងគិតសោះថានឹងត្រូវរស់នៅជាមួយនឹងម្ដាយក្មេកបែបនេះ
ក្រោយពីនាងរៀបការហើយគាត់មិនដែលនិយាយជាមួយនាងស្រួលបួលនោះទេ។ម្ដាយក្មេករអ៊ូ
និងប្រឆាំងនឹងនាងរហូត រាល់ដងនាងបានត្រឹមតែយំខូចចិត្ត
រហូតមានអ្នកខ្លះបានផ្ដល់យោបល់អោយនាងបង្កើតកូនម្នាក់
ពេលមានចៅគាត់អាចគិតតែពីចៅមិនរករឿងនាងទៀតក៏ថាបាន។
តែរៀបការច្រើនឆ្នាំនាងមិនមានផ្ទៃពោះសោះ ហើយសំដីរបស់ម្ដាយក្មេកនាងក៏កាន់តែយ៉ាប់ទៅៗមកលើនាង ដូចជាថា«ចិញ្ចឹមមាន់ក៏នៅតែវាមានពង តែចិញ្ចឹមមនុស្សវាគ្មានពងចឹងចិញ្ចឹមទុកធ្វើអី»នាងតបថា«ពុទ្ធោម៉ាក់! និយាយអីបែបនឹងខ្ញុំនៅធ្វើការ ការងាររវល់ខ្ញុំនៅមិនទាន់ចង់មានកូននោះទេ»ខណៈនោះស្វាមីនាងក៏លូកមាត់ថា«អូនក៏អាយុ ៣០ហើយមិនដឹងចាំពេលណាទៀតទេ»។តែកាពិតនាងមិនដែលមានកូនទេរហូតម្ដាយក្មេកបង្ខំអោយនាងទៅមន្ទីរពេទ្យ ហើយសង្ស័យថាកូនប្រសារប្រាកដជាមានបញ្ហាសុខភាព សូម្បីតែខ្លួននាងក៏សង្ស័យដូចគ្នាដែរ។ពេលដែលលទ្ធផលចេញមក បញ្ហាគ្មានកូនគឺមកពីស្វាមីរបស់នាង ពេលបានដឹងនាងស្ដាយជាខ្លាំងដែលទ្រាំនឹងសំដីរបស់ម្ដាយក្មេកមករហូតមិនដែលតបត ការពិតបញ្ហាមកពីស្វាមីទើបធ្វើអោយនាងត្រូវសម្រក់ទឹកភ្នែករាល់ថ្ងៃ។
មកដល់ផ្ទះជួបជាមួយនឹងម្ដាយក្មេកគាត់ក៏សួរថា«ហេតុអ្វីធ្វើមុខបែបនេះ ឯងមិនអាចមានកូនបានមែនទេ»ខ្ញុំមិននិយាយអី ដើរចូលទៅក្នុងបន្ទប់បាត់ក្រោយមកទើបស្វាមីប្រាប់គាត់ថា«ម៉ាក់ពួកយើងទៅពិនិត្យរួចហើយ ខ្ញុំទេដែលមានបញ្ហា»ម្ដាយក្មេកក៏និយាយដោយភ្ញាក់ផ្អើលថា«មិនអាចទៅរួចទេ »គាត់មិនជឿនូវលទ្ធផលនោះទេ ហើយក៏បានអោយអ្នកជិតខាងដែលជាពេទ្យជួយមើល តែស្វាមីមិនចង់អោយអ្នកណាដឹងពីរឿងនេះទេ។ក្រោយមកម្ដាយក្មេករបស់នាងខូចចិត្តជាខ្លាំង ហើយនាំកូនប្រុសទៅរកពេទ្យថ្នាំបុរាណជាច្រើន ថ្នាំដាំផឹកជាច្រើនមុខនៅតែមិនមានលទ្ធផលគាត់ក៏ចាប់ផ្ដើមអស់សង្ឃឹម។
ក្រោយពីនោះមិនយូរប៉ុន្មានភរិយាក៏គិតចងលែងលះ ស្វាមីមិនព្រមដោយអាងថា អាយុប៉ន្នេះទីហើយទៅរៀបការនឹងអ្នកផ្សេងគ្មានអ្នកណាយកនោះទេ។ស្វាមីក៏ស្នើរអោយភរិយាទទួលយកកូនធម៌ម្នាកើមកចិញ្ចឹម នាងក៏យល់ព្រមក្រោយពីមានកូនធម៌ម្ដាយក្មេកក៏មើលថែចៅយ៉ាងល្អ និងឈប់ប្រើពាក្យសំដីគំរោះគំរើយផ្ទុយស្រលះពីមុននាងក៏ឈប់គិតពីរឿងលែងលះព្រោះថានាងនៅតែស្រលាញ់ស្វាមីដដែល។
កន្លងផុតទៅច្រើនឆ្នាំបន្ទាប់ពីកូនធម៌រៀនចប់មហាវិទ្យាល័យ ម្ដាយក្មេកនាងក៏បានស្លាប់បាត់ទៅ ខណៈដែលកំពុងតែរៀបចំផ្ទះនាងក៏បានឃើញក្រដាសពិនិត្យសុខភាព២ច្បាប់ មួយជាក្រដាសពិតដែកចេញពីពេទ្យ និងមួយទៀតជាក្រដាសលទ្ធផលដែលស្វាមីនាងធ្វើមកសំរាប់អោយម្ដាយរបស់គាត់ជឿថា ការដែលគ្មានកូនមកពីខ្លួនដែលជាស្វាមី។នាងបានសួរទៅស្វាមីគាត់ក៏ប្រាប់ថា បើគាត់មិនធ្វើបែបនេះទេម្ដាយពិតជាបង្ខំអោយលែងលះគ្នា ភរិយាក៏សួរថា«ចុះហេតុអ្វីបងមិនប្រាប់អូន »ស្វាមីញញឹម«បើប្រាប់ខ្លាចត្រូវម៉ាក់គាត់ចាប់បាន នេះជាវិធីល្អបំផុតហើយ»ភរិយាលឺហើយទឹកភ្នែកក៏ហូរមកភ្លាម ស្វាមីសុខចិត្តផឹកថ្នាំគ្រប់ប្រភេទ ល្វីង ជូរ ចត់ ក៏ព្រោះតែមិនចង់បាត់បង់នាង តែនាងបែរជាមិនដែលបានដឹងជាយូរមកហើយ។

Post a Comment