សេង សូណា មួយរយះពេលនេះឡើងកូដយ៉ាងខ្លាំងជាមួយនិងបរទេស!(ហូលីវូដ)
ប៉ុន្តែនាងក៏បានអះអាងថា «រឿងដែលខ្ញុំសម្តែងថ្មីនេះ មិនមែនជាភាពយន្តបែបស្រើបស្រាលនោះទេ ហើយបើទោះជារឿងបែបនោះក៏ខ្ញុំមិនទទួលថតដែរ យ៉ាងណាខ្ញុំជាកូនខ្មែរ គោរពប្រពៃណីខ្មែរដែរ ។ ភាពយន្តនោះ ជាភាពយន្តដែលក្នុងសាច់រឿងលើកឡើងអំពីសេដ្ឋីបរទេស ក្រោយពីធ្វើដំណើរកម្សាន្តជុំវិញពិភពលោក លុះមកដល់ស្រុកខ្មែរ ជួបគ្រោះលិចកប៉ាល់ ទើបបានជួបស្នេហាជាមួយតួអង្គខ្ញុំ ដែលសម្តែងក្នុងរឿងជាសង្សាររបស់តួឯកជនជាតិបរទេសនោះ» ។
សេង សូណា ធ្លាប់បានបង្ហាញមហិច្ឆតាលើអាជីពសិល្បៈខ្លួនថា «បើជ្រុលឈ្មោះជាតារាសិចស៊ី បើមានឱកាសថតជាមួយកុនហូលីវូដ ទោះជារឿងបែបស្រើបស្រាលក៏មិនញញើតដែរ» ។ តែពេលនេះបើទោះបានសម្តែងជាមួយតួប្រុសបរទេសទាំងបីនាក់ ហើយក៏ជាតួល្បីៗមកពីអាមេរិក ក៏រឿងស្នេហាក្រៅឆាកនាងមិនអាចទទួលយកបានឡើយ ។ ទោះយ៉ាងណា នាងក៏ទទួលស្គាល់ដែរថា «ព្រោះតែទើបមានឱកាសសម្តែងជាមួយតួហូលីវូដ ទើបនាងមិនហ៊ានឈប់ដើម្បីធ្វើខួបកំណើតដែរព្រោះថ្ងៃចេញថតដំបូងចំថ្ងៃខួបកំណើត សុខចិត្តមិនធ្វើកម្មវិធីខួបនោះទេ គឺលុបចោល ដើម្បីរក្សាឱកាសមាសនេះ ៕
Post a Comment