Header Ads

កំពូលតារាសុិចវ័យ82ឆ្នាំរបស់ជប៉ុនបានបង្ហើបពីទិកនិកដេែលធ្វើអោយគាត់មានកម្លាំថតរឿងរាល់ថ្ងៃដល់ប្រុសៗ

បុរស​វ័យ 82 ឆ្នាំ​រហស្សនាម​ថា «តារា​សិច​ចាស់​បំផុត​ក្នុង​លោក» បាន​លាត​ត្រដាង​អាថ៌កំបាំង​ក្រោយ​ឆាក​ប្រយុទ្ធ​លើ​គ្រែ​ចំពោះ​ចំណង់​ផ្លូវភេទ​មិនចេះ​រីងរៃ​របស់​លោក។លោកតា ស៊ីហ្គេអុ តុគូដា មាន​សមត្ថភាព​ផ្លូវភេទ​ពេញ​បរិបូណ៌​ដោយ​ការ​ទទួល​ទាន​ស៊ុត​រាល់ថ្ងៃ។ បិតា​កុន​សិច ១ ឆ្នាំ​ថតបាន​ប្រមាណ ៦០ រឿង​រូបនេះ បាន​ប្រាប់​អំពី​អាហារ​ចំណូលចិត្ត​របស់​លោក​គឺ «បាយ​គោះ​ពងមាន់​ឆៅ​ដាក់​ពីលើ»។
បច្ចុប្បន្ន តារា​សិច​ខ្ទង់ ៨០ ប្លាយដ៏​រឹងមាំ​រូបនេះ​អះអាងថា សមត្ថភាព​នៅតែ​ងើប​រឹង​មកពី​ការហាត់​ប្រាណ​ទាំង​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍។លោក ស៊ីហ្គេអុ បាន​និយាយថា៖ «មនុស្ស​ម្នា​តែងតែ​សួរខ្ញុំ​អំពី​ភាព​រឹងមាំ​របស់ខ្ញុំ តែខ្ញុំ​អត់​មាន​អ្វី​ពិសេស​ទេ ខ្ញុំ​គ្រាន់​តែ​រស់នៅ​បែប​សាមញ្ញ។ ខ្ញុំ​គ្រាន់តែ​ទទួល​ទាន​ស៊ុត​រាល់ថ្ងៃ។ ខ្ញុំ​ចូលចិត្ដ​បាយ​បន្ថែម​ស៊ុត​ឆៅ​ពីលើ»។កើត​នៅ​ក្រុង​តូក្យូ​ឆ្នាំ ១៩៣៤ លោក ស៊ីហ្គេអុ បាន​បញ្ចប់​ការសិក្សា​ពីមហាវិទ្យាល័យ និង​ធ្វើជា​អ្នក​ផលិត​ម៉ាស៊ីន​ហ្គេម។ ឆ្នាំ ១៩៧៤ លោក​ផ្ដើម​ធ្វើការ​នៅ​ភ្នាក់ងារ​ទេសចរណ៍។
លោក​បាន​មើល​រឿងកុន​ក្ដៅសាច់​ដំបូង​ក្នុង​បន្ទប់​សណ្ឋាគារ​មួយពេល​បំពេញ​បេសកកម្ម និង​ចាប់ផ្ដើម​សិក្សា​ពីឧស្សាហកម្ម​នេះ។ លោក​ក៏បាន​ជួប​ផលិតករ​ជើងចាស់ ហេនរី ស៊ូកាម៉ូតុ និង​បានចូល​សម្ដែង​កុនសិច។
ក្រៅពី​អះអាងថា ​អាជីព​ជាតួកុន​សិច​ធ្វើឲ្យ​លោក​នៅតែ​ស្វាហាប់​ តារា​សិច​ជើងចាស់​ចេះ​វិធី​ហាត់​ប្រើ​អារម្មណ៍​រវើរវាយ​ជំនួយ​សមត្ថភាព​សិច​លើគ្រែ រូបនេះ​ប្រាប់​ថា៖ «គេថា ចំណង់​ផ្លូវភេទ​នឹង​ថមថយ​ពេល​វ័យ​កាន់តែ​ចាស់។ ប៉ុន្ដែ​ខ្ញុំ​គិតថា វា​ដោយ​សារតែ​អ្នក​លែង​សូវ​យកចិត្ដ​ទុកដាក់​ចំពោះ​វា។ វានឹង​ប្រសើរ​ក្រោយពី​ខ្ញុំបាន​ប្រាប់​ខាង​តួស្រី​អំពី​ផ្នែកនៃ​រាងកាយ​របស់​នាង​ដែល​មាន​ភាព​ស្រស់​ស្អាត​ដាច់​គេ»៕






សូមចុច Like Page​នេះផង !

No comments