Header Ads

គ្រោះថ្នាក់ខ្លាំងណាស់! គិញសម្ងាត់របស់យួនកំពុងធ្វើសកម្មភាពនៅស្រុកខ្មែរ

មហិចតាលេបត្របាក់ទឹកដីខ្មែរ របស់យួនគ្មានថ្ងៃនឹងបញ្ឈប់នោះទេ គឺគេនៅតែបន្តរាប់រយទសវត្សមកហើយ ប្រជាជនយួនគ្រប់រូបមិនដែលភ្លេចកាតព្វកិច្ចរបស់ពួកគេនោះទេ។ ដាច់ខាតយួនត្រូវតែលេបយកទឹកដីខ្មែរអោយបាន ព្រោះទី១ យួនដណ្ដើមទឹកដីខ្មែរដើម្បីរស់នៅ ពិសេសកម្ពុជាក្រោមតែម្ដង បើកម្ពុជាកណ្ដាលខ្លាំង កម្ពុជាក្រោមក៏អាចនឹងរបូតមកវិញបានដែរ បើរបូតកម្ពុជាក្រោមហើយ ទឹកដីយួនមួយភាគធំដែលធ្លាប់ដណ្ដើមឈ្លានពានយកពីខ្មែរទៅនោះ ក៏ពិបាកនឹងរក្សាបានដែរ។
លទ្ធផល​រូបភាព​សម្រាប់ ldp
ទី២ ដើម្បីទប់ទល់នឹងមហាយក្សចិន បើប្រទេសយួនសព្វថ្ងៃនេះនៅតូចខ្សោយ គឺមិនអាចទប់ទល់ជាមួយចិនបាននោះទេ ដូចនេះគោលដៅដែលគេត្រូវដណ្ដើមយកមកគ្រប់គ្រងនោះ គឺប្រទេសឡាវ និងកម្ពជា។ដូចនេះស្ថានភាពកម្ពុជាយើងសព្វថ្ងៃគឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែបើក្រឡែកទៅមើលពលរដ្ឋខ្មែរវិញ គឺគាត់អត់ដឹងអីទាំងអស់ អត់ខ្វល់ អត់ចង់ដឹង អត់ចង់លឺរឿងនយោបាយ ស្ថានភាពសង្គមដែលខ្លួនកំពុងតែរស់នៅសោះឡើយ គឺចាំតែដើរតាមពីក្រោយគេ គេដឹកទៅណាក៏ទៅនឹងតាមគេ ជាក់ស្ដែងដូចសម័យប៉ុល ពត ដែលទើបតែកន្លងផុតទៅថ្មីៗនេះ លទ្ធផលគឺស្លាប់អស់ជាង ៣លាននាក់ក្នុងមួយប៉ប្រិចភ្នែក។អ្វីដែលយួនគេចង់បាននោះ គឺចង់ឃើញពលរដ្ឋខ្មែរយើងល្ងង់ មិនចង់ដឹងមិនចង់លឺរឿងនយោបាយ គិតតែរាំច្រៀង ស៊ីផឹកសប្បាយដូចសត្វរៃ ហើយពេលនោះពួកគេ (យួន) នឹងឆ្លៀតយកឱកាសនេះទាញខ្មែរឲ្យធ្លាក់ជ្រោះតែម្ដង។ ការងារដែលពួកគិញ ឬចារកម្មរបស់យួនគេធ្វើគឺ គេដើរតួនាទីជាអ្នកស្នេហាជាតិ ជាអ្នកផ្ដល់ព័ត៌មានទៅដល់ពលរដ្ឋខ្មែរដែលល្ងង់ខ្លៅ មិនខ្វល់ពីរឿងនយោបាយទាំងនោះ។ បើមានចលនានយោបាយកូនខ្មែរណាមួយដូចចលនារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)  ដែលចេញធ្វើសកម្មភាពត្រូវទំនង អាចរើបំរះពីការត្រួតត្រារបស់យួនបាន នោះគឺនឹងប្រើគ្រប់វិធីដើម្បីលាបពណ៌ បង្កាច់បង្ខូចក្រុមនោះថា ជាយួន អាយ៉ងយួន ចារកម្មរបស់យួន គិញរបស់យួនភ្លាម តែការពិត គឺវានោះហើយជាយួន ហេតុដែលវាចោទ LDP ជាយួននេះ គឺដើម្បីឲ្យពលរដ្ឋខ្មែរស្អប់ LDP មិនចង់ដឹង មិនចង់ស្ដាប់ LDP និងខ្ចីដៃពលរដ្ឋខ្មែរទាំងនោះមកសម្លាប់ LDP វិញ។ តើបងប្អូនខ្មែរគ្រប់រូបមានដឹងតាមដាន ស្វែងយល់ពីចលនា LDP ច្បាស់ហើយឫនៅ? បងប្អូនថាស្ដាប់ហើយ លឺហើយ គឺលឺតែជេរគេជេរឯង អសីលធម៌បំផ្លាញសាសនា ជាដើម។ឱបងប្អូនអើយបងប្អូន! ខ្ញុំ 8News ដែលកំពុងតែសរសេរអត្ថបឲ្យបងប្អូនអាននេះ ក៏មិនខុសពីបងប្អូនប៉ុន្មានដែរ គឺលឺតែគេថា LDP បក្សអាយ៉ង អសីលធម៌ បំផ្លាញសាសនា ប៉ុន្តែបានសម្លាញ់ខ្ញុំម្នាក់គាត់តាមសួរខ្ញុំថា “ខឹម វាសនា ជេរថាម៉េចខ្លះ? ឲ្យទៅស្ដាប់ម្ដងទៀត ហើយមកប្រាប់គាត់ផង” ខ្ញុំដឹងថាគាត់ជា LDP ហើយហេតុតែចង់ឈ្នះគាត់ ក៏ទៅស្ដាប់ទៀតដើម្បីចាប់ឲ្យច្បាស់ថា ខឹម វាសនា ជេរថាម៉េចខ្លះ? ជេររឿងអី? ប៉ុន្តែពេលដែលខ្ញុំព្យាយាមស្ដាប់ចង់ចាប់កំហុស បែរជាស្ដាប់យល់អ្វីដែលគាត់និយាយទៅវិញ ដឹងថាលោកពូ ខឹម​ វាសនា ជាមនុស្សយ៉ាងម៉េច គឺគាត់ពិតជាអ្នកប្រាជ្ញមួយរូបដ៏គួរឲ្យគោរពណាស់។ បើបងប្អូនយល់ថាខ្ញុំនិយាយនេះគឺដើម្បីអូសទាញបងប្អូនឲ្យចូល LDP ហើយមិនជឿខ្ញុំ សូមបងប្អូនស្ដាប់ខ្លួនឯងចុះ។
ប្រភព  8News

No comments