ក្នុងរយៈពេល ៣ថ្ងៃអាជ្ញាធរថៃចាប់បញ្ជួនពលករខ្មែរជាង ១,៥០០នាក់ត្រឡប់មកវិញ
បន្ទាយមានជ័យ ៖ រយៈពេល៣ថ្ងៃនេះពលករខ្មែរខុសច្បាប់
ត្រូវប៉ូលីសថៃចាប់បញ្ជូនមកវិញមានប្រមាណជាង ១.៥០០នាក់
ដូចនេះកម្លាំងឈរជើងតាមព្រំដែនត្រូវទប់ស្កាត់ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ
នេះបើតាមការលើកឡើងរបស់លោក សួន បវរអភិបាលខេត្តបន្ទាយមានជ័យ
ក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពខេត្តនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧
នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោកអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចថៃ អនុវត្តន៍ច្បាប់យ៉ាងតឹងរឹងដល់ពលករខ្មែរ ដែលធ្វើការខុសច្បាប់នៅប្រទេស ថៃ ត្រូវបានសមត្តកិច្ចថៃចាប់បញ្ជូនមកវិញ ក្នុងរយៈពេល ២ទៅ៣ថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៨ ដល់៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សរុបចំនួន១,៥៩៤នាក់ ក្នុងនោះមានស្រី៣៧៨នាក់កុមារចំនួន ១២៤នាក់។

លោក សួន បវរ
បានដាក់វិធានការដល់កម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់ចំពោះពលករខ្មែរចំណាក់ស្រុកខុសច្បាប់ដើម្បីការពារសុវត្ថិភាពជូនពួកគាត់។ត្រូវទប់ស្កាត់អោយបានចំពោះកម្មករដែលលួចចូលដីថៃដោយខុសច្បាប់ចូលកាប់ឈើក្រញូងប្រឈមគ្រោះថ្នាក់និងទប់ស្កាត់រាល់ទំនិញគេចពន្ធនិងរថយន្តចង្កូតស្តាំនិងម៉ូតូគ្មានពន្ធលួចនាំចូលត្រូវចាត់ការអោយបានមិនអោយកើតមាន
៕
ប្រភព៖ General Commissariat of National Police
ប្រភព៖ General Commissariat of National Police
Post a Comment