Header Ads

លទ្ធផល​ជម្រុះ World Cup តំបន់​អាស៊ី រក​ឃើញ​ក្រុម​មួយ​ឡើង​​​ទៅ​​ហើយ!


វគ្គ​ចម្រុះ​ World Cup ក្នុង​តំបន់​អាស៊ី​ដើម្បី​ឈាន​​ទៅ​ប្រទេស​រុស្សី​ឆ្នាំ​​២០១៨ លេង​បាន​៨​ប្រកួត​ហើយ នៅ​សល់​តែ​២​ប្រកួត​ទៀត​ទេ​នឹង​រក​ឃើញ​ក្រុម​ខ្លាំង​​៤​ឡើង​ទៅ​ហើយ។ តែ​ គិត​មក​ទល់​ពេល​នេះ ក្រុម​អ៊ីរ៉ង់​បាន​ក្លាយ​ជា​ក្នុង​ក្នុង​អាស៊ី​ទី​១ ដែល​បាន​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល​នៅ​រុស្សី​មុន​គេ​ ក្រោយ​យក​ឈ្នះ អ៊ូបេគីស្ថាន​ ២-០ កាល​ពី​ម្សិលមិញ ដូច្នេះ​នៅ​រក​ចាំ​​៣​ក្រុម​ទៀត។
ខាងក្រោម​គឺ​ជា​តារាង​​​ក្នុង​ពូល​ទាំង​ពីរ ជម្រុះ World Cup តំបន់​អាស៊ី
ពូក​ A អ៊ីរ៉ង់​​​បាន​ដាច់​ពិន្ទុ​ក្រុម​លេខ​២​ដល់​ទៅ​៧​ពិន្ទុ ដូច្នេះ​ពួក​គេ​មាន​សិទ្ធិ​ឡើង​ទៅ​លេង​នៅ​រុស្សី​ដោយ​ស្វ័យប្រវត្តិ​ ទោះ​សល់​២​ប្រកួត​ទៀត​ក៏​ដោយ។ ឯ​ កូរ៉េ​ខាង​ត្បូង​និង អ៊ូបេគីស្ថាន​កំពុង​ប្រកៀក​ពិន្ទុ​គ្នា​ខ្លាំង ប្រសិន​ប្រកួត​ខាង​មុខ​ក្រុម​ណាមួយ​ភ្លាត់​ចាញ់ នោះ​​នឹង​បាត់​បង់​ក្ដី​សង្ឃឹម។ ស្រប​​ពេល ស៊ីរី​នៅ​មាន​សង្ឃឹម​ខ្លះ​ៗ ខណៈ​កាតារ​និង​ចិន​ហាល​អាវ​ហើយ។
ពូល​B ជប៉ុន​កំពុង​នាំ​មុខ​គេ​ក្នុង​តារាង​មាន​១៧​ពិន្ទុ​ តាម​ពី​ក្រោយ​ដោយ​ក្រុម​ខ្លាំង អារ៉ាប៊ីសាអ៊ូឌីត​និង​អូស្ត្រាលី។ ចំណែក​ថៃ​និង​អ៊ីរ៉ាក់​ត្រូវ​ទៅ​ផ្ទះ​ហើយ។ តាម​​ច្បាប់​ FIFA តំបន់​អាស៊ី​គេ​ឲ្យ​កៅអី​៤,៥ ក្នុង​ការ​ទៅ​លេង​ World Cup។​ ដូច្នេះ​ក្រុម​​២​ដែល​ឈរ​នៅ​កំពូល​តារាង​នីមួយ​ៗ​ត្រូវ​​ឡើង​ទៅ​រុស្សី​ដោយ​ស្វ័យប្រវត្តិ ឯ​ក្នុង​លេខ​៣​ក្នុង​ពូល​ទាំង​ពីរ​ត្រូវ​​ប្រកួត​ជាមួយ​គ្នា​២​ជើង(ក្នុង​ដី​និង​ក្រៅ​ដី) ដើម្បី​យក​មួយ​ក្រុម​​ទៅ​លេង​ជម្រុះ​​ជាមួយ​​ក្រុម​លេង​៤​នៅ​តំបន់​អាមេរិក​ខាង​ជើង៕ ​​​​​