ថ្ងៃនេះ ភ្នំពេញក្រោនប៉ះក្រុមទើបធ្លាក់ពីលីគកំពូលថៃ Army United នៅចិន
ក្លិបភ្នំពេញក្រោននឹងបន្តការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្មវិធី
China-ASEAN Invitational Tournament នៅខេត្តណាននីង ប្រទេសចិន
ទល់នឹងក្រុម Army United របស់ថៃ នៅរសៀលថ្ងៃអង្គារ ទី២០
ខែធ្នូនេះ វេលាម៉ោង៤ល្ងាច ត្រូវនឹងម៉ោង២រសៀលម៉ោងនៅកម្ពុជា។
ក្រុមជើងឯកលីគកំពូលកម្ពុជា៦សម័យបើកឆាកការប្រកួតកម្មវិធីនេះ
ដោយចាញ់ម្ចាស់ផ្ទះ Guangxi Longguida កាលពីថ្ងៃអាទិត្យកន្លងទៅ
ស្របពេល Army United ចាញ់ក្រុមវៀតណាម Nam Dinh FC
របស់វៀតណាមមកពីក្របខណ្ឌ V-League 2។
ដោយឡែក
កាលពីថ្ងៃចន្ទ
សមាជិកក្លិបភ្នំពេញក្រោនបានចូលរួមចែករំលែកបទពិសោធបាល់ទាត់ដល់សិស្សសាលាមួយកន្លែងដែលជាផ្នែកមួយនៃអនុស្សារណៈយោគយល់ជាមួយនឹងក្លិប
Guangxi Longguida។
គួរបញ្ជាក់ថា Army United ត្រូវបានកាត់ចេញពីក្របខណ្ឌលីគកំពូលថៃនៅដំណាច់រដូវកាល ២០១៦។
អត្ថបទ ៖ អភ័យវង្ស
ប្រភព កីឡាដេលី
Post a Comment