Header Ads

Suarez សម្រក់​ទឹក​ភ្នែក ពេល​ទៅ​ដល់​កន្លែង​កំណើត​បាល់ទាត់​របស់​ខ្លួន​ដំបូងដោយសារតែ…

ទឹក​ភ្នែក​​​របស់​ខ្សែ​ប្រយុទ្ធ Luis Suarez ស្រក់​ដោយ​មិន​ដឹង​ខ្លួន​ចំពោះ​មុខ​ចំណោម​ក្រុម​មនុស្ស ពេល​ដែល​​បាន​មក​ដល់​ទីលាន​​វាល​ស្មៅ​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ ដែល​ជា​កន្លែង​គេ​ចាប់​ផ្ដើម​លេង​បាល់​ដំបូង។
ខ្សែ​ប្រយុទ្ធ​មិន​អាច​បាត់​បាន​របស់ Barcelona រូប​នេះ​និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្លឹប​របស់​គេ​ដំបូង Nacional ដើម្បី​​សម្ពោធ​​ទីលាន​បាល់ទាត់​ថ្មី ដោយ​ដាក់​ឈ្មោះ​ Suarez តែ​ម្ដង។ ក្នុង​កម្មវិធី​បើក​ទីលាន Luis Alberto Suarez ដែល​ជា​កន្លែង​ហ្វឹកហាត់​របស់​ក្រុម Nacional ក្នុង​ទីក្រុង Montevideo បាន​នាំ​រំឭក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​សម្រាប់ Suarez។
ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​​បាន​ប្រាប់​ទៅ​ក្រុម​មនុស្ស​នៅ​ទី​នោះ​ថា៖ “នេះ​គឺ​ជា​អារម្មណ៍​រំភើប​និង​រីករាយ។ ជា​យូរ​មក​ហើយ​ ខ្ញុំ​មិន​បាន​មក​ទីនេះ។ ដូច​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ ព្រោះ​តែ​បញ្ហា​​កាលវិភាគ​ពិបាក​ក្នុង​ការ​សម្រុះសម្រួល។ ខ្ញុំ​ចង់​ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ឃើញ​​ថា ខ្ញុំ​កើត​ចេញ​ពី​កន្លែង​ណា ពេល​ដែល​​ខ្ញុំ​កើត​ជា​កីឡាករ​បាល់ទាត់”៕ ​​​

No comments