អតីតសង្ឃមានកាំភ្លើងជ័រ ១ ដើមត្រូវតុលាការឃុំខ្លួនពីបទលាក់ទុកអាវុធខុសច្បាប់
បាត់ដំបងៈ
នៅទីបំផុតសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃុំខ្លួនអតីតសង្ឃម្នាក់ឈ្មោះ
ហន សុផាន្នី
បន្ទាប់ពីបានចាប់ផ្សឹកពាក់ព័ន្ធនឹងរឿងមានកាំភ្លើងជ័រមួយដើម
បើទោះបីជាកាលពីម្សិលមិញក្រុមបណ្ដាញព្រះសង្ឃឯករាជ្យប្រមាណជិត ៤០
អង្គដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ
បានប្រមូលផ្ដុំធ្វើការតវ៉ានៅមុខសាលាដំបូងខេត្តនេះដើម្បីទាមទារឲ្យមានការដោះលែងក៏ដោយ។
អតីតសង្ឃ ហន សុផាន្នី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃពុធហើយផ្សឹកភ្លាមៗកាលពីម្សិលមិញត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់»។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានព្រះថេរដីកាថាបទចោទប្រកាន់របស់អាជ្ញាធរ និងតុលាការខេត្តបាត់ដំបងមកលើព្រះតេជគុណហន សុផាន្នីខាងលើនេះគឺជាបទចោទមួយដែលធ្វើឡើងដោយខ្វះការស្រាវជ្រាវស៊ើបអង្កេតឲ្យបានច្បាស់លាស់។ ព្រះអង្គបានបន្តថាការពិតអាវុធដែលព្រះតេជគុណ ហន សុផាន្នី បានរក្សាទុកនោះគឺជា «កាំភ្លើងជ័រ» ទេ។
ព្រះតេជគុណ បន្តថា៖ «កំហុសលេងកាំភ្លើងជ័រមិនសមកាត់ទោសដល់ថ្នាក់ចាប់ផ្សឹកហើយឃុំឃាំងយ៉ាងដូច្នេះទេ...ព្រះអង្គ [ហន សុផាន្នី] នៅក្មេង ខ្វះសេចក្ដីយល់ដឹងគួរផ្ដល់ឱកាសដល់ព្រះអង្គបានកែប្រែឥរិយាបថតាមធម្មវិន័យព្រះពុទ្ធសាសនា»។
យ៉ាងណាក៏ដោយការតវ៉ាទាមទាររបស់ក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ មិនបានសម្រេចនោះទេ។ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញតុលាការខេត្តបាត់ដំបងបានបង្គាប់ឲ្យសមត្ថកិច្ចនគរបាលនាំខ្លួនអតីតសង្ឃ ហន សុផានី្ន ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តបាត់ដំបង បន្ទាប់ពីបានធ្វើការស៊ើបសួរអស់រយៈពេលស្ទើរពេញមួយថ្ងៃរួចមក។
លោក សេង ផានិត អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាការឃុំខ្លួនអតីតសង្ឃ ហន សុផាន្នី គឺដើម្បីសម្រួលដល់ដំណើរការស៊ើបអង្កេតនៅក្នុងរឿងក្ដីនេះដោយហេតុថាសមត្ថកិច្ចបានរកឃើញភ័ស្ដុតាងដាក់បន្ទុកមួយចំនួនដែលអតីតសង្ឃនេះបានបង្ហាញសកម្មភាព និងសារដែលមានលក្ខណៈ «ញុះញង់បង្កបទឧក្រិដ្ឋនៅក្នុង Facebook page របស់ខ្លួនកាលពីពេលកន្លងមក»។
លោក ផានិត បញ្ជាក់ថា៖ «អតីតសង្ឃអង្គនេះត្រូវបានតុលាការចោទប្រកាន់ក្នុងករណីពីរផ្សេងគ្នារួមមានបទកាន់កាប់រក្សាទុកនូវអាវុធខុសច្បាប់តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមអំណាចមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌអតីតសង្ឃ ហន សុផាន្នី នឹងត្រូវប្រឈមការផ្ដន្ទាទោសពី ៦ ខែដល់ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ១ លានរៀលដល់ ៦ លានរៀល ខណៈមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌបានកំណត់ឲ្យផ្តន្ទាទោសជនល្មើសឲ្យជាប់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលដល់ ៤ លានរៀល ប្រសិនបើការញុះញង់នោះគ្មានប្រសិទ្ធភាព។
ប៉ុន្តែព្រះតេជគុណ ប៊ុត ប៊ុនតិញ បានចាត់ទុកការចាប់ផ្សឹក និងឃុំខ្លួនដោយចោទប្រកាន់អតីតសង្ឃ ហន សុផាន្នី ខាងលើនេះថាជាការ «ធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ... និងបានភ្ជាប់ករណីកំហុសឆ្គងតូចតាចរបស់ព្រះសង្ឃទៅនឹងរឿងនយោបាយដើម្បីបំបាក់ស្មារតីដល់ព្រះសង្ឃដទៃទៀតពិសេសក្នុងបណ្ដាញព្រះសង្ឃឯករាជ្យរបស់អាត្មា»។
ជាមួយគ្នានេះលោក ហេង សាយហុង អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបងបានថ្លែងថាករណីរបស់អតីតសង្ឃ ហន សុផាន្នី មិនគួរត្រូវបានតុលាការឃុំខ្លួននោះទេតុលាការគួរតែបើកឱកាសដល់អតីតសង្ឃអង្គនេះបាននៅក្រៅឃុំ និងទទួលបានការអប់រំកែប្រែខ្លួនទើបជាការល្អ។ លោកបញ្ជាក់ថា៖ «ការចាប់ផ្សឹក និងឃុំខ្លួនក្នុងកំហុសឆ្គងបន្តិចបន្តួច មិនមែនជាដំណោះស្រាយល្អទេ តែអាចបង្កឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍ និងស្មារតីរបស់មនុស្ស ពិសេសមនុស្សវ័យក្មេង»។
កាលពីជិតពាក់កណ្ដាលខែមេសា ឆ្នាំ ២០១៧ នៅលើគណនី Facebook អតីតសង្ឃ ហន សុផាន្នី បានបង្ហោះរូបរបស់ខ្លួនក្រាបបាញ់កាំភ្លើង និងមានសរសេរជាសារថា៖ «ជាវកាំភ្លើងបានមួយដើមទុកការពារក្រែងមានចោរមកប្លន់ដូចនៅស្រុកឆ្លូងខេត្តក្រចេះ អាត្មាអត់មានទំនុកចិត្តលើពួកមន្ត្រីអាជ្ញាធរមូលដ្ឋានទេ ជាពិសេសពួកប្រជាការពារដែលបានចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ទិញកាំភ្លើងមួយដើមទុកការពារក្រែង ស៊ុនអ៊ូសែន ប្រកាសសង្គ្រាមពេលបោះឆ្នោតហើយឆ្នាំ ២០១៨ ណាមួយប្រទេសមហាអំណាច កំពុងអួតអាវុធដាក់គ្នាផង ហាសហាស។ មានអីចង់តវ៉ាអត់?»។
ក្រៅពីនោះព្រះសង្ឃអង្គនេះក៏មានបង្ហោះនូវរូបភាពកាន់កាំបិតផ្គាក់ និងដាវសាមូរ៉ៃ ផងដែរ៕

Post a Comment