Header Ads

ខ្សែ​ប្រយុទ្ធ​កូរ៉េ​​​របស់ Spurs ​នឹង​វះកាត់​ថ្ងៃ​នេះ​ហើយ​អាច​ខកខាន​បើក​រដូវ​កាល​

ខ្សែ​ប្រយុទ្ធ Son Heung-min ​​របស់​ក្លិប Tottenham ​អាច​ខកខាន​ការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី បន្ទាប់​ពី​រង​របួស​បាក់​ដៃ​អំឡុង​ពេលជួយ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ប្រកួត​ជម្រុះ World Cup 2018 ទល់​នឹង កាតារ​។

កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​​ធ្លាក់​មក​លើ​វាល​ស្មៅ​ដោយ​គ្មា​ជំហរ​ទប់​ខ្លួន​អំឡុង​ពេល​ប្រជែង​យក​បាល់​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ ហើយ​នឹង​ទទួល​ការ​វះកាត់​ព្យាបាល​នៅ​ថ្ងៃ​សុក្រ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​។
ទាំង​ក្លិប​និង​សហព័ន្ធ​កីឡា​បាល់ទាត់កូរ៉េ​ខាង​ត្បូង មិន​បាន​បញ្ជាក់​​ពី​ថេរវេលា​​យូរ​ប៉ុនណា​ឡើយ​ដែល Son ​នឹង​ត្រូវ​អវត្តមាន​។ អតីត​សមាជិក Hamburg និង Bayer Leverkusen ខាង​លើ រក​បាន​២១​គ្រាប់​ឱ្យ​ Spurs ពី​ការ​បង្ហាញ​ខ្លួន​៤៧​លើក​រដូវ​កាល​មុន​។
Spurs ​នឹង​ប្រកួត​ជាមួយ Paris St Germain ​ក្នុង​ជំនួប​មិត្តភាព​ត្រៀម​បើក​រដូវកាល​ នៅ​ថ្ងៃ​ទី​២៣​ខែ​កក្កដា និង​បើក​រដូវកាល​ថ្មី Premier League នៅ​ថ្ងៃ​ទី​១២​ខែ​សីហា​៕