Header Ads

ក្រុម​អាល្លឺម៉ង់ RB Leipzig ប៊ិះ​អត់​បាន​លេង​ Champions League ព្រោះ​​​ច្បាប់​មួយ​

ក្រុម​រង​ជើង​ឯក​លីគ​កំពូល​អាល្លឺម៉ង់​ RB Leipzig ប៊ិះ​មិន​បាន​លេង​ពាន​ UEFA Champions League នៅ​រដូវ​កាល​ក្រោយ​ដោយ​សារ​ច្បាប់​មួយ​របស់​ UEFA។

ក្លឹប RB Leipzig
យោង​តាម​ច្បាប់​សហព័ន្ធ​បាល់​ទាត់​ទ្វីប​អឺរ៉ុប​បាន​ចែង​ថា​ ក្លឹប​ពីរ​ដែល​មាន​ម្ចាស់​តែ​មួយ​មិន​អាច​លេង​នៅ​ពាន UEFA ជាមួយ​គ្នា​បាន​ទេ​ ស្រប​ពេល​​ RB Leipzig របស់​អាល្លឺម៉ង់​ និង​ Red Bull Salzburg របស់​អូទ្រីស​គឺ​មាន​ម្ចាស់​ក្លឹប​តែ​មួយ​ ហើយ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​កៅអី​ Champions League រដូវ​កាល​ក្រោយ។យ៉ាង​ណា​ក៏​ដោយ​ ករណី​ក្លឹប​ខាង​លើ​ត្រូវ​ UEFA លើកលែង​ឲ្យ​ដោយ​សារ​ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់ទាត់​មួយ​នេះ​សំអាង​ថា​ទាំង​ RB Leipzig និង​ Salzburg ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្សេង​គ្នា​ និង​លេង​នៅ​លីគ​ប្រទេស​ផ្សេង​គ្នា​ បើ​ទោះ​ជា​ម្ចាស់​ហ៊ុន​តែ​មួយ​ក៏​ដោយ​ តែ​មិន​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រកួត​បាន​ឡើយ។ទោះ​ជា​អនុញ្ញាត​ឲ្យ​លេង​ Champions League តែ​ UEFA នៅ​តែ​តាម​ឃ្លាំ​មើល​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ។ សូម​បញ្ជាក់​ថា​ RB Leipzig និង​ Red Bull Salzburg កាន់កាប់​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់៕

ក្លឹប Red Bull Salzburg

No comments