ដាក់កាមេរ៉ាលួចថតប្រពន្ធ ឲ្យដឹងថាមួយថ្ងៃៗនាងធ្វើអ្វីខ្លះ ពេលយកមកមើល ធ្វើឲ្យគេអួលដើមកទឹកភ្នែកនឹងការលំបាករបស់ភរិយាដែលលះបង់ដើម្បីគ្រួសារ
ការងារផ្ទះមេផ្ទះមិនមែនជាការងារងាយស្រួលដូចអ្នក ខ្លះនិយាយនោះទេ?ដូចនេ្នះហើយបាន
ជានៅប្រទេសជប៉ុនបាន
បង្កើតកម្មវីធីមួួយដើម្បីផលិតវីដេអូខ្លីបក្នុងគោលបំណងចែកចាយពី
ជីវភាពរស់នៅពិតៗរបស់ស្រីជាមេផ្ទះនៅប្រទេសជប៉ុន
ថាតើក្នុងមួយថ្ងៃនាងបានធ្វើអ្វីខ្លះ ហើយក៏បានរកឃើញថា
ក្នុងមួយថ្ងៃៗមេផ្ទះទាំងឡាយ ត្រូវបញ្ចេញកម្លាំងលើករបស់ផ្សេងៗ
គិតជាទម្ងន់សរុបគឺច្រើនជាងបុរសៗលើកទៅទៀត។
មេផ្ទះមួយចំនួនត្រូវលើករបស់ផ្សេងៗសរុបជាទម្ងន់ចូលគ្នាគឺរហូតដល់
១៥គីឡូក្រាមក្នុងមួយថ្ងៃ
ជាពិសេសអ្នកម្ដាយដែលត្រូវពរឬស្ពាយកូនពេញមួយថ្ងៃ។
មនុស្សភាគច្រើនគិតថា
មនុស្សស្រីដែលឈប់សំរាកពីការងារមកធ្វើជាមេផ្ទះ
ប្រាកដជាស្រួលខ្លួន ប៉ុន្តែនៅពេលកម្មវិធីបានចុះទៅថតពីជីវិតរស់នៅរបស់ពួកគាត់
គឺវាមិនបានងាយស្រួលដូច្នោះឡើយ
ព្រោះពួកនាងមានការងាររវល់ពេញមួយថ្ងៃ
ដើម្បីឲ្យផ្ទះស្ថិតក្នុងសភាពរៀបរយព្រមទាំងត្រូវមើលថែកូនថែមទៀត។
ក្រុមការងារបានយកវីដេអូដែលពួកគេថតពីជីវិតរបស់នៅប្រចាំថ្ងៃរបស់មេផ្ទះម្នាក់ឲ្យស្វាមីរបស់នាងបានមើល។
នៅពេលដែលគេបានឃើញអ្វីដែលភរិយាខ្លួនធ្វើក្នុងមួយថ្ងៃៗហើយ
ធ្វើឲ្យគេអួលដើមកទឹកភ្នែក នឹងការលំបាករបស់ភរិយាដែលលះបង់ដើម្បីគ្រួសារ។
ស្វាមីមួយចំនួនមិនយល់ពីរឿងទាំងអស់នេះ ក៏តែងសួរភរិយាថា
“កូនៗទៅរៀនហើយ មួយថ្ងៃៗមានពេលគគោក ហើយធ្វើស្អីខ្លះ?”
ប្រពន្ធមិនឆ្លើយតបច្រើនទេ គ្រាន់តែសួរបកទៅប្ដីវិញថា
“ផ្ទះហ្នឹងវាស្អាតបានឯកឯងមែន? ខោអាវបោកម៉ាស៊ីនហើយមិនបាច់អ៊ុត
ពាក់បានអត់? អាហារដែលហូបរាល់ថ្ងៃហ្នឹងមកពីណា?” តួនាទីរបស់ស្ត្រីមេផ្ទះពិតជាច្រើន និងនឿយហត់ពិតមែន
ទាំងមើលថែកូន ហើយត្រូវទទួលខុសត្រូវរឿងក្នុងផ្ទះទាំងអស់
ដូច្នេះហើយស្វាមីទាំងឡាយត្រូវយល់ពីចំណុចនេះ
និងជួយសម្រាលបន្ទុកគ្នានៅពេលដែលរួចរាល់ពីការងាររបស់ខ្លួន៕
Post a Comment