Liverpool ដេញថ្លៃ Mbappe លើកទី២តម្លៃ១០០លានអឺរ៉ូតែនៅតែបរាជ័យ
សារព័ត៌មាន Marca រាយការណ៍ថាលោក
Jurgen Klopp ចង់បានខ្សែប្រយុទ្ធ Kylian Mbappe
ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែការដេញថ្លៃលើកទី២របស់ Liverpool
ក្នុងតម្លៃ១០០លានអឺរ៉ូ ត្រូវបាន Monaco បដិសេធ។
លោក Dmitri Rybolovlev ម្ចាស់ក្លិបជើងឯក Ligue 1 ហាក់គ្មានបំណងលក់ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ខ្លួនឡើយ និងតែងតែសង្កត់ធ្ងន់ថាតម្លៃខ្លួនរបស់ Mbappe គឺមិនក្រោមអ្វីដែល Manchester United បង់ឱ្យ Juventus សម្រាប់ Paul Pogba រដូវក្ដៅឆ្នាំមុនឡើយ។
បន្ថែមពីលើនេះ ឆន្ទៈរបស់កីឡាករ ក៏រួមចំណែកដែរ ហើយប្រសិនបើខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះចង់នៅ Monaco បន្តទៀត ក្លិបនេះនឹងកាន់តែសប្បាយចិត្តក្នុងការរក្សារូបគេបន្តទៀត៕

Post a Comment