ស្ងាត់ៗ កីឡាការិនីខ្មែរ- អាមេរិកប្រកួតតំណាងកម្ពុជាជើងឯកពិភពលោកនៅកូរ៉េ
កីឡាការិនីតេក្វាន់ដូអាមេរិកកាត់ខ្មែរកញ្ញា Tubbs Casandre
Nicole
បានតំណាងឲ្យជម្រើសជាតិកម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតេក្វាន់ដូពិភពលោក
(WTF World Taekwondo Championship 2017 នៅប្រទេសកូរ៉េ។
កញ្ញា Nicole
ជាជើងខ្លាំងនៅសហរដ្ឋអាមេរិកដែលតែងតែទទួលបានលទ្ធផលល្អក្នុងការប្រកួតនៅទីនោះ។
សម្រាប់ការចូលរួមប្រកួតឲ្យកម្ពុជានេះ
កញ្ញាត្រូវប្រកួតក្នុងប្រភេទទម្ងន់៥៣គីឡូក្រាម។
កីឡាការិនី Tubbs ទទួលជោគជ័យខ្លាំងនៅ U.S Open, German Open និង Korean Open ដែលគូប្រកួតរបស់នាងមិនអាចរកបានសូម្បីតែមួយពិន្ទុពីនាង ក្នុងចំណោម៥ប្រកួតនៅអាស៊ី និង គូប្រកួតខ្លាំងៗផ្សេងទៀត។ គេធ្លាប់ផ្ដួលកីឡាការិនីចំណាត់ថ្នាក់ លេខ១៥ សញ្ជាតិ ឆែក និង បំបាក់ចំណាត់ថ្នាក់លេខ១៣សញ្ជាតិ អាល្លឺម៉ង់។
កីឡាការិនីរូបនេះមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអង់គ្លេសឈ្មោះ Greg Tubbs ជាគ្រូបង្ហាត់តេក្វាន់ដូដែលមានក្លឹបផ្ទាល់ខ្លួនឈ្មោះ AAU។ នាងបានចូលហ្វឹកហាត់តេក្វាន់ដូតាំងពីអាយុ ៣ឆ្នាំដោយមានឪពុកបង្ហាត់ផ្ទាល់។ នាងចាប់ផ្ដើមចូលប្រកួតពេលមាន អាយុ ៤និង ៥ ឆ្នាំក្នុងលក្ខណៈតំបន់។ លុះអាយុដល់ ៦-៧ ឆ្នាំ នាងចូលប្រកួតថ្នាក់ជាតិទទួលបានមេដាយមាសរាល់លើក។ ចាប់ពីពេលនោះមក នាងបានហ្វឹកហាត់កាន់តែខ្លាំងរហូតដល់សម្រេចបំណងក្លាយជា កីឡាការិនីតេក្វាន់ដូលំដាប់ពិភពលោក។ ថ្វីត្បិតតែកញ្ញាឈ្នះបានមេដាយមាស និងប្រាក់ជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៥នៅអាមេរិក ប៉ុន្តែនាងមិនមែនជាកីឡាការិនីជម្រើសជាតិអាមេរិកទេ ដូច្នេះហើយទើបបានជានាងអាចចូលជម្រើសជាតិកម្ពុជាបាន។
ការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូពិភពលោកឆ្នាំ២០១៧នេះប្រជុំដោយជើងខ្លាំងមកពីជុំវិញពិភពលោកក្នុងនោះម្ចាស់ជើងឯកពិភពលោក និងម្ចាស់មេដាយមាសកីឡាអូឡាំពិក ជើងឯកអាស៊ី និងមកពីទ្វីបផ្សេងៗចូលរួមប្រកួត។ ឆ្នាំ២០១៧នេះមានប្រទេសប្រមាណ១៨៦ដែលមានកីឡាករ កីឡាការិនីជាង១៦០០នាក់ចូលរួមប្រកួត៕

- វិញ្ញាសានារីទម្ងន់-៤៩គីឡូក្រាម ប្រកួតថ្ងៃទី២៥ មិថុនា
- វិញ្ញាសានារីទម្ងន់ទម្ងន់-៥៧គីឡូក្រាម ប្រកួតថ្ងៃទី២៧ មិថុនា
- វិញ្ញាសានារីទម្ងន់-៧៣គីឡូក្រាម ប្រកួតថ្ងៃទី២៨ មិថុនា
- វិញ្ញាសាបុរសទម្ងន់-៦៣គីឡូក្រាម ប្រកួតថ្ងៃទី២៩ មិថុនា
- វិញ្ញាសាបុរសទម្ងន់-៧៤គីឡូក្រាម ប្រកួតថ្ងៃទី២៥ មិថុនា

Post a Comment