Header Ads

ធ្លាប់ឆ្ងល់ដែរទេ!ហេតុអ្វីក៏Dubiaមានខ្លាំងម្ល៉េះ?(តិចគិតថាមានដោយសារប្រេងចុះ)

អ្នកណាមិនស្គាល់Dubaiនោះ បើទោះជាមិនធ្លាប់បានទៅប៉ុន្តែគ្រាន់តែលឺថាDubaiយើងនឹងនឹកឃើញទៅដល់ទីក្រុងអ្នកមានលំដាប់ហួសនិស្ស័យ ។ នៅពេលដែលគិតឆ្ងល់ថាហេតុអ្វីក៏ទីក្រុងរបស់អារ៉ាប់មួយនេះមានខ្លាំងម៉្លេះ មនុស្សជាច្រើននឹងឆ្លើយថាមានដោយសារការលក់ប្រេង ។ ប៉ុន្តែមិនមែននោះទេ ចំណូលសរុបដែលបានពីការលក់ប្រេងវាស្មើរត្រឹមតែ៧ភាគរយនៃចំណូលសរុបប្រចាំឆ្នាំប៉ុណ្ណោះ ។

បើដូច្នេះអ្វីជាចំណូលចម្បងផ្សេងទៀតរបស់ទីក្រុងលំដាប់សេដ្ធីលើលោកនេះ?
ការអភិវឌ្ឃន៍ទីក្រុងដ៏ឆាប់រហ័សជាមួយនឹងចំណូលដ៏ច្រើនសន្ធឹកសន្ទាប់ Dubaiពឹងផ្អែកទៅលើវិស័យអចលនទ្រព្យនិងឧស្សាហកម្មធន់ធ្ងន់ប៉ុណ្ណោះ។ដោយសារតែសម្លឹងឃើញថាប្រេងមិនមែនជាប្រភពធនធានដ៏យូរអង្វែងសម្រាប់ការអភិវឌ្ឃន៍ នៅឆ្នាំ១៩៨០ Dubaiចាប់ផ្តើមរៀនការអភវិឌ្ឃន៍ទីក្រុងតាមបែបអ៊ឺរ៉ុប ។ ដោយនៅឆ្នាំ២០០០ Dubaiក៏ចាប់ផ្តើមគម្រោងអភិវឌ្ឃន៍របស់ខ្លួនដោយបើកឱកាសសម្រាប់វិនិយោគិនពីគ្រប់ទិសតំបន់នៅក្នុងពិភពលោក មកចូលរួមបង្កើតរោងច្រក សំណង់អាគារផ្សេងៗក្នុងទឹកដីរបស់ខ្លួនដោយគ្មានការបង់ពន្ធអាករអ្វីទាំងអស់។
ចំណុចមួយនេះពិតជាឆ្លាតមិនសរសើរមិនបាន ថា្នក់ដឹកនាំរបស់ឌូបៃបានកែប្រែទីក្រុងដីខ្សាច់ វាលរហោស្ថានរបស់ខ្លួនអោយក្លាយជាទីក្រុងទំនើប សម្បូរដោយអគារខ្ពស់ៗ ពលរដ្ធរបស់ខ្លួនមានការងារធ្វើប្រាក់ខែច្រើនដោយសារអ្នកវិនិយោគបរទេស។

នៅមិនទាន់អស់នៅឡើយទេ Dubaiបានបើកឱកាសអោយវិនិយោគិនទាំងអស់មានសិទ្ធធ្វើជាម្ចាស់លើអចលនទ្រព្យរហូតដល់៩៩ឆ្នាំ។ជាក់ស្តែងអគារ Burj Khalifaជាអគារដែលខ្ពស់ជាងគេបំផុតនៅលើលោកនាពេលបច្ចុប្បន្ន សណ្ធាគារBurj Al Arabបានក្លាយជាកន្លែងស្នាក់នៅថ្លៃក្នុងលោក កោះដើមដូង(Palm island)ដែនដីស្នាក់នៅដ៏ពិសេសលើលោកជាដើម។ទាំងនេះសុទ្ធសឹងជាមុខមាត់របស់ឌូបៃ និងបានពាំនាំកេរ្ត៍ឈ្មោះរបស់ទីក្រុងកណ្ដាលវាលខ្សាច់មួយនេះអោយលេចត្រដែត និងហូរហៀរដោយចំណូលពីការវិស័យទេសចរណ៍និងសំណង់អចលទ្រព្យកាន់តែច្រើនទៅៗ។

No comments