Header Ads

ក្មេងប្រុសជិតស្លាប់ម្នាក់ ឡើងច្រៀងយកប្រាក់ទៅដោះបំណុលជូនម្ដាយជាចុងក្រោយ ធ្វើអោយគណៈកម្មការស្រក់ទឹកភ្នែកគ្រប់គ្នា

ថៃ៖ កាលពីថ្ងៃទី ១៩ មិថុនា ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់បានធ្វើឲ្យមនុស្សជាច្រើនស្រក់ទឹកភ្នែករជួលចិត្ត ដោយសារតែជីវិតដ៏កម្សត់របស់គេ។ ក្មេងប្រុសឈ្មោះ Mike មានត្រូវវិនិច្ឆ័យថាមានជម្ងឺមហារីកខួរក្បាលដំនាក់កាលចុងក្រោយ។ បន្ទាប់ពីដឹងថាខ្លួនមិនអាចរស់នៅបានយូរ Mike បានកត់រាយនូវបំនុលមួយចំនួនដែលម្ដាយគេជំពាក់ដោយសារតែការព្យាបាលជម្ងឺគេ។

តាមរយៈប្រភពព័ត៍មានបានឲ្យដឹងថា៖ គេឆ្លងផុតការស្លាប់ ២ដងរួចមកហើយ តែគេបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យទាល់តែសោះ  ព្រោះដឹងខ្លួនថាមិនមានផ្លូវអាចនឹងជា ហើយរូបគេចង់ស្លាប់នៅផ្ទះជិតគ្រួសារ ជាជាងស្លាប់នៅមន្ទីរពេទ្យ។ Mike មានក្ដីសុបិន្តចង់ក្លាយជាទាហានការពារជាតិ តែមិនអាចសម្រេចបាន។

គេបានសម្រេចចិត្តឡើងប្រកួតច្រៀងលើឆាកតន្រ្តី ហើយផ្ញើរជូនដល់ប្អូនស្រី និងម្ដាយរបស់គេជាលើកចុងក្រោយ ដើម្បីជាការយកលុយទៅដោះបំនុលសម្រាប់គ្រួសារដែលមានចំនួនដល់ទៅ ៩៥០០០បាត។ សាច់រឿងរបស់ Mike បានធ្វើឲ្យគណកម្មាការចម្រៀងជាច្រើនស្រក់ទឹកភ្នែកដោយសោកសង្រេង ហើយពួកគេក៏បានសម្រេចបង្កើតមូលនិធិមួយសម្រាប់ជួយបរិច្ចាគដល់ Mike ផងដែរ៕


No comments