Header Ads

កូនស្រីអ្នកមានហ៊ានចំណាយប្រាក់ ១៥ ម៉ឺនដុល្លារ ទៅបុរសម្នាក់កុំឱ្យតាមញ៉ែនាងបន្តទៀត !

នៅលើ​លោក​នេះ គឺ​ប្រាកដ​ណាស់​ថា មាន​មនុស្ស​ជាច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​ស្នេហា​ពិត និង ស្មោះស្ម័គ្រ រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត ។ ជាក់ស្ដែង​ដូចជា​បុរស​ម្នាក់​ឈ្មោះ Kang ជា​អ្នក​រស់ នៅក្នុង​ទីក្រុង​ប៉េកាំង បាន​ចំណាយពេល​ពេញ ១០ ឆ្នាំ​ដើម្បី​រង់ចាំ​ស្នេហា​ពី​នារី​ម្នាក់​ឈ្មោះ Lee ដែលជា​ស្នេហ៍​ដំបូង​របស់លោក តាំងពី​កុមារភាព​មកម្ល៉េះ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​បុរស​ស្មោះ​ស្នេហ៍​ម្នាក់ នេះ​បានត្រឹមតែ​ឱប​ក្ដី​ឈឺចាប់​បំផុត​នៅពេល​បាន​ស្ដាប់​សម្ដី និង ការមើល​ងាយ​ពី​សំណាក់​នារី​ម្នាក់ នោះ ។
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កាលពី​អតីតកាល​លោក Kang និង​នាង Lee គឺជា​មិត្ត​រួម​ថ្នាក់​ជាមួយ គ្នា ហើយ​ក្នុង​គ្រានោះ Kang បាន​បាក់ចិត្ត​ស្រឡាញ់​នាង Lee តែម្នាក់ឯង និង បាន​ប្រាកដ​ក្នុង​ចិត្ត ថា ថ្ងៃ​ណាមួយ អំពើ​ល្អ​របស់ខ្លួន​ពិតជា​អា​អន្ទង​បេះដូង​របស់​នាង Lee ជាក់​ជាមិនខាន ។ មកទល់ ពេលនេះ មាន​រយៈពេល ១០ ឆ្នាំ​ទៅហើយ​ដែល​លោក Kang នៅតែ​រក្សា​ចិត្ត​ស្មោះ​រង់ចាំ​ចម្លើយ ស្នេហា​ពី​នាង Lee រហូត​សុំ​នាង​ទាក់ទង​គ្នា​ថែម​ទៀតផង ប៉ុន្តែ​ផ្ទុយទៅវិញ​លោក Kang បាន​ត្រឹម តែ​ស្ដាប់​ចម្លើយ​បដិសេធ​របស់​នាង Lee ប៉ុណ្ណោះ ។​
No automatic alt text available.
​ទោះជា​យ៉ាងនេះ​ក្ដី បុរស​ចិត្ត​ស្មោះ​ខាងលើនេះ នៅតែ​បន្តធ្វើ​មុខ​ក្រាស តាម​យកចិត្ត​នាង Lee រហូតដល់​ថ្នាក់​នាង​បានចាត់ទុក​លោក​ថា ជា​មនុស្ស​តាម​រំខាន​ជីវិត​របស់​នាង ហើយ​ណាមួយ​នាង ត្រូវបាន​មនុស្ស​ជាច្រើន​យល់ច្រឡំ​ថា ជា​មិត្តស្រី​របស់លោក Kang ទៀតផង ដែលជា​ហេតុ​ធ្វើឱ្យ នាង​កាន់​តែមាន​អារម្មណ៍មិនល្អ​ថែមទៀត ។
​ថ្ងៃមួយ​ដោយសារតែ​លោក Kang ស្រឡាញ់​នាង Lee ខ្លាំងពេក ទើប​គេ​បានធ្វើ​កម្ម​ពិធី​ភ្ញាក់ផ្អើល​មួយ គឺ​អាន​លិខិត​ស្នេហា​របស់គេ​ជូនទៅ​នាង Lee ទាំង​កណ្ដាល​ហ្វូងមនុស្ស ដែល​ទង្វើ​នេះ​កាន់តែ ធ្វើឱ្យ​នាង Lee ខ្មាស​គេ​ខ្លាំង​ឡើងៗ រហូត​ទប់​គំ​ហឹ​ង​មិនបាន​ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​លោក Kang ហើយ​ដើរចេញ​បាត់ទៅ ។​
​ទោះជា​យ៉ាងនេះ​ក្ដី​លោក Kang នៅតែ​មិន​ចុះចាញ់​ចំពោះ​ភាព​រឹងរូស​របស់​នាង Lee ឡើយ ហើយ​គេ​នៅតែ​បន្ត​ធ្វើខ្លួន​ជា​ប្រុស​មុខ​ក្រាស់​ដដែល រហូត​ថ្ងៃមួយ​នាង Lee សម្រេចចិត្ត​ផ្ដល់​លុយ​ចំនួន ១៥០.០០០ ដុល្លារ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ចាក​ចេញពី​ជីវិត​របស់​នាង ហើយ​ពេលនោះ​លោក Kang ក៏បាន​សន្យាថា នឹងមិន​រំខាន​នាង​ទៀតឡើយ ហើយ​ថែមទាំង​បានធ្វើ​លិ​ខិ​ស្នាម​ទៀតផង ។​
Image may contain: 1 person
​មិនបាន​ប៉ុន្មាន​ផង​ពោលគឺ​នៅក្នុង​ថ្ងៃ​ដដែល​នោះ លោក Kang ក៏បាន​សុំ​ជួប​នាង Lee ម្ដងទៀត ហើយ​បានប្រគល់​លុយ និង ហែក​កិច្ចសន្យា​ចោល ដោយ​លោក​និយាយថា មិនអាច​រស់នៅ​គ្មាន នាង Lee បានទេ លុយ​មិនអាច​ទិញ​ទឹកចិត្ត​លោក​បានឡើយ ។ ​ដោយសារតែ​ទង្វើ​របស់លោក Kang ដូចនេះ​ទើប​ធ្វើឱ្យ​នាង Lee ទាល់​តម្រិះ​បានត្រឹមតែ​ស្រែកយំ ហើយ​បន្ទាប់មកទៀត​នាង ក៏បាន​ទៅប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​លោក Kang តែម្ដង​ពីបទ​តាម​រំ ខាន ។ ពេលនោះ​ហើយ ដែល​លោក Kang ព្រម​ចុះចាញ់ ដោយបាន​សន្យាថា នឹង​ចាក​ចេញពី នាង Lee រហូត ហើយក៏​បាន​សុំទោស​រាល់​ទង្វើ​របស់ខ្លួន ដែល​តែងតែ​ធ្វើ​ដាក់​នាង​កន្លងមក​ផងដែរ ៕ ម៉ា​នី (​ប្រភព​៖ ដឹ​ខូ​វឺ​រ៉េ​ក​)

No comments