Header Ads

Rooney​ –​ “​បន្ទោស​កីឡាករ​ទៅ​ កុំ​បន្ទោស​គ្រូបង្វឹក​”

កីឡាករ​ Wayne​ Rooney​ ជឿ​ថា​កីឡាករ​ក្រុម​ Manchester​ United​ គួរតែ​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្លាក់​ចុះ​ការ​លេង​របស់​ក្លឹ​ប​ជំនួស​លោក​ Louis​ van​ Gaal​ ។​​ B3Rooney ​ បាន​ជួយ​អោយ​ក្រុម​យកឈ្នះ​ក្រុម​ Derby​ County​ ៣​ទល់​នឹង​១​ក្នុង​ការ​ប្រកួត​នៅ​ FA​ Cup​ កាលពី​ថ្ងៃ​សុក្រ​ ដែល​នេះ​ជា​ជ័យ​ជំនះ​ទី​៤​របស់​ក្លឹ​ប​ក្នុង​៦​ប្រកួត​នៅ​ឆ្នាំ​២០១៦​នេះ​។​
​ តារា​អង់គ្លេស​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ជួយ​ក្លឹ​ប​សំរេច​លទ្ធផល​ វិជ្ជមាន​នេះ​ ប៉ុន្តែ​គាត់​ជឿ​ថា​គាត់​និង​មិត្ត​រួម​ក្រុម​មាន​ទំនួល​ខុស​ត្រូវ​ស្មើគ្នា ​នៅ​ពេល​ដែល​ក្លឹ​ប​ជួប​ការ​លំបាក​ក្នុង​ចន្លោះ​ខែវិច្ឆិកា​និង​ធ្នូ​ ដែល​ពេល​នោះ​ក្លឹ​ប​មិន​ឈ្នះ​សោះ​ក្នុង​៨​ប្រកួត​។​​
B4(
(​រូបតំណាង​)
Rooney ​ បាន​និយាយ​ថា​៖​ “​វា​មិន​យុត្តិធម៌​ទេ​ក្នុង​ការ​និយាយ​ទំលាក់​ទៅ​អោយ​គ្រូបង្វឹក​។​ យើង​នៅ​លើ​ទីលាន​ ដូចនេះ​កីឡាករ​ត្រូវ​ទទួលខុសត្រូវ​ច្រើន​សំរាប់​ការ​លេង​និង​លទ្ធផល​។​”
“​យើង​ត្រូវ​តែ​ក្រោកឈរ​ឡើង​នៅ​ពេល​មានការ​រិះគន់​ យើង​ចង់​ឈ្នះ​ យើង​តែង​ចង់​ឈ្នះ​ ហើយ​យើង​បាន​ព្យាយាម​យ៉ាង​ខ្លាំង​។​”
“​ទោះជា​ពេល​ដែល​យើង​ប្រឹងប្រែង​១០០​ភាគរយ​ វា​មិនមែន​តែងតែបាន​លទ្ធផល​មក​វិញ​ដូច​ការ​គិត​ឡើយ​។​”