ទ័ពនាំចូលកីឡាករថ្មី ៥រូបសម្រាប់រដូវកាលថ្មី២០១៦ នេះ
ក្លឹបបាល់ទាត់ក្រសួងការពារជាតិ (ទ័ព)
បាននាំយកកីឡាករចំណូល៥រូប
សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងលីគកំពូលកម្ពុជា
ដែលនឹងចាប់ផ្ដើនថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។
លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិបានឲ្យដឹងថា អ្នកចំណូលថ្មីទាំង៥រួមមានខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងជើង ពីររូប Kim Kyong Hun, Cheo Myong Ho កីឡាករមកពីជប៉ុន Yanagidate Kazu និងអតីតកីឡាករមកពីក្លឹបបៀលប្រាយយូណាយធិត រ៉ឹង ប៊ុនហៀង និង ស ពិសិទ្ធ។ កីឡករមកពីកូរ៉េខាងជើង Cheo Myong Ho ធ្លាប់លេងនៅលីគអាជីពរបស់រុស្ស៊ី និងលីគអាជីពរបស់ចិនជាដើម។
លោកបន្តថា ក្រៅពីកីឡាករ៥នាក់ខាងលើក្រុមរបស់លោកមានកីឡាករយុវជនរបស់ ខ្លួន៤នាក់ទៀត ដែលនឹងចូលរួមជួយក្រុមសម្រាប់រដូវកាលថ្មី។ រដូវកាលនេះលោករំពឹងថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិអាចនឹងខ្លាំងជាងឆ្នាំមុន ដោយសារមានការសហការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន V9BET ដែលជាដៃគូយ៉ាងល្អ។
ក្លឹបបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) បានចុះកុងត្រារួចរាល់ជាមួយម្ចាស់ឧបត្ថម្ភ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅកីឡដ្ឋានស្តាតចាស់ និងបង្ហាញឈុតសម្លៀកបំពាក់ថ្មីពណ៌ក្រហមក្នុងដី និងខៀវក្រៅដី៕
កីឡាករ Cheo Myong Ho (ទី១ ខាងឆ្វេង) Kim Kyong Hun (ទី២ រាប់ពីឆ្វេង)

Post a Comment