Ronaldo ត្រៀមបង្ហាញខ្លួននារាត្រីនេះ

Cristiano Ronaldo (ស្តាំ) គ្រប់គ្រងបាល់ក្រោមសម្ពាធរបស់ Philipp Lahm
នៃក្រុម Bayern។ AFP
នៃក្រុម Bayern។ AFP
ក្រុងម៉ាឌ្រីដ: កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក Cristiano Ronaldo អាចនឹងធ្វើការវិលត្រឡប់វិញរបស់គេពីបញ្ហារបួសសម្រាប់ក្រុម Real Madrid នៅពេលដែលក្រុម Bayern Munich ធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១របស់ពួកគេ។
Ronaldo បានអវត្តមានអស់រយៈពេលបីសប្តាហ៍កន្លងមកហើយដោយសារតែបញ្ហារបួស សរសៃពួរគន្លាក់ជើង ហើយនឹងសម្លឹងរកការជួសជុលសម្រាប់ពេលដែលបាត់បង់ តាមរយៈការតាមស្មើកំណត់ត្រានៃការស៊ុតបាល់បញ្ចូលទីចំនួន១៤ គ្រាប់របស់គេក្នុងយុទ្ធនាការនៅរដូវកាលនេះ។ Real នឹងមានភាពខ្លាំងពេញលេញ ខណៈដែលខ្សែការពារឆ្វេង Marcelo ក៏បានជាសះស្បើយពីបញ្ហាសរសៃពួរគន្លាក់ជើងផងដែរ។
JOSE MOURINHO ចង់ដកថយ ទុកឱកាសអោយ ហង្សក្រហម LIVERPOOL លើកពាន PREMIER LEAGUE
Gareth Bale បានអវត្តមានក្នុងវគ្គហ្វឹកហាត់កាលពីថ្ងៃចន្ទដោយសារតែជួប បញ្ហាផ្តាសាយ ប៉ុន្តែ ខ្សែបម្រើស្លាបអន្តរជាតិវេលស៍រូបនេះត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនរួមជាមួយនឹង Ronaldo និង Karim Benzema នៅក្នុងតំបន់ប្រយុទ្ធ។
ក្រុមមានរហស្សនាមថា Los Blancos មួយនេះ នឹងត្រូវការ Ronaldo និង Bale ក្នុងតំបន់ប្រយុទ្ធជាចាំបាច់ ប្រសិនបើពួកគេពិតជាចង់ឈ្នះលើប្រវត្តិសាស្ត្រដ៏មិនល្អរបស់ ពួកគេនៅពេលជួប Bayern ក្នុងវគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌកំពូលរបស់ក្លិបនៅអឺរ៉ុប។
ក្នុងចំណោមការជួបគ្នា៥លើកក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រកាលពីមុន ក្រុមរបស់អាល្លឺម៉ង់ បានទទួលជ័យជម្នះបួនលើក ខណៈដែល Real បានឈ្នះ១លើក ក្រោយពីការទទួលជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៣-២ កាលពីឆ្នាំ២០០០ បានធ្វើឲ្យពួកគេធ្វើដំណើរឆ្ពោះទៅកាន់ការឈ្នះពានក្នុងយុទ្ធនាការនេះជាលើកទី៨។
ប៉ុន្តែ បើទោះបីជាយ៉ាងណា កំណត់ត្រាដ៏អាក្រក់កាលពីមុនរបស់ Real ពេលជួបក្រុមរបស់អាល្លឺម៉ង់ ត្រូវបានស្រោចស្រង់នៅរដូវកាលនេះ ខណៈដែលពួកគេបានទម្លាក់ក្រុម Schalke 04 និង Borussia Dortmund ក្នុងដំណើរឆ្ពោះទៅកាន់វគ្គ៤ក្រុមចុងក្រោយនេះរបស់ពួកគេ។
លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern ជឿជាក់ថា គ្រាប់បាល់នៅក្រៅដី នឹងសំខាន់ក្នុងការជួយឲ្យក្រុមរបស់លោកធ្វើដំណើរទៅកាន់វគ្គ ផ្តាច់ព្រ័ត្រក្នុងរដូវកាលជាលើកទី៣ជាប់ៗគ្នា។ លោកបានឲ្យដឹងថា៖ «យើងចាំបាច់ត្រូវតែស៊ុតបាល់បញ្ចូលទីឲ្យបានយ៉ាងហោចណាស់មួយ គ្រាប់។ នោះជាអ្វីដែលយើងរៀនពីការជួបគ្នារបស់ក្រុម Dortmund ជាមួយនឹង Real Madrid។ យើងត្រូវបានគេស្គាល់ថា ជាសត្វកំណាច។ យើងត្រូវតែបង្ហាញឲ្យពួកគេឃើញថា សត្វកំណាចនោះត្រឡប់មកវិញហើយ»។
ជាមួយនឹងការមានទម្រង់លេង ដ៏ល្អឥតខ្ចោះរបស់ពួកគេ Bayern បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីរក្សាការផ្តោតអារម្មណ៍របស់ពួកគេ ក្រោយពីការឈ្នះពានរង្វាន់ Bundesliga ជាកំណត់ត្រាកាលពីរយៈពេល១ខែកន្លងទៅ។
ការទទួលជ័យជម្នះ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍លើក្រុមបាតតារាង Eintracht Braunschweig គឺជាការទទួលជ័យជម្នះជាលើកទី១ ក្នុងចំណោមការប្រកួតលីក៤លើក ដែលជាកំណត់ត្រាដ៏ខកចិត្តមួយក្នុងនោះរាប់បញ្ចូលទាំងការបរាជ័យពីរលើកជាប់ៗគ្នា ក្រោយពីជួបកំណត់ត្រានៃការមិនស្គាល់ចាញ់សោះចំនួន៥៣ប្រកួត។
លោក Pep Guardiola គ្រូបង្វឹក Bayern បានរីករាយជាមួយនឹងកំណត់ត្រាដ៏គួរឲ្យស្ងើចសរសើរមួយ ក្រោយពីបានទទួលជ័យជម្នះ៥លើក និងស្មើ១លើក ក្នុងចំណោមការដឹកនាំក្រុមទៅលេងនៅកីឡដ្ឋាន Santiago Bernabeu ក្នុងពេលការកាន់តំណែងរយៈពេល៤ឆ្នាំរបស់លោកនៅក្លិប Barcelona។
ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនាវេលាម៉ោង១:៤៥ទៀបភ្លឺ៕ IS
Post a Comment