Header Ads

ពត៌មានកីឡា​ខ្លីៗ

ក្រុម Man City បារម្ភ​ទៅលើ​ភាព​រឹងមាំ​របស់​ខ្សែបម្រើ David Silva
លោក Manuel Pellegrini អ្នក​ចាត់​ទូទៅ​របស់​ក្រុម Manchester City បាន​និយាយ​ថា លោក​សង្ឃឹម​ថា ការ​រងរបួស​កជើង​របស់​ខ្សែបម្រើ David Silva នឹង​ពុំ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ ក្រោយពី​ក្រុម​របស់​លោក​បាន​ទទួល​ជ័យជម្នះ ៣-១ លើ​ក្រុម West Bromwich Albion។ បច្ចុប្បន្ន ក្រុម Man City បាន​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន​៦​ពិន្ទុ ខណៈ​ដែល​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ ក្រោយពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Pablo Zabaleta, Sergio Aguero, និង​កីឡាករ Martin Demichelis បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ​នៅឯ​កីឡដ្ឋាន Eastlands កាលពី​ថ្ងៃ​ចន្ទ​៕ CSR
ក្រុម Burnley ឡើង​ទៅ​កាន់​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស
ក្រុម Burnley បាន​បញ្ចប់​ការ​រង់ចាំ​រយៈពេល​បួន​ឆ្នាំ​របស់​ពួកគេ ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្របខ័ណ្ឌ Premier League វិញ​ក្នុង​ទឹក​មុខ​យ៉ាង​រំភើប ខណៈ​ដែល​ការ​ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម Wigan Athletic បាន​ជួយ​ឲ្យ​ពួកគេ​ឈាន​ទៅ​កាន់​ក្របខ័ណ្ឌ​កំពូល កាលពី​ថ្ងៃ​ចន្ទ​។ ក្រុម​របស់​លោក Sean Dyche បាន​ចាប់ផ្តើម​ប្រកួត​នេះ ដោយ​ដឹង​ថា ជ័យជម្នះ​មួយ នឹង​ធ្វើឲ្យ​ឈ្នះ​កៅអី​ដែល​ផ្តល់​ប្រាក់​ចំណូល​ដ៏ច្រើន​លើសលប់ ស្ថិត​ក្នុង​ចំណោម​ក្រុម​កំពូលៗ​របស់​កីឡា​បាល់ទាត់​អង់គ្លេស​។ ក្រុម​ចំណាត់​ថ្នាក់​លេខ​ពីរ Burnley ដែល​នាំ​មុខ​៨​ពិន្ទុ​លើ​ក្រុម​លេខ​២ Derby County ខណៈ​ដែល​នៅ​សល់​ពីរ​ប្រកួត​ទៀត បាន​ចូលរួម​ឡើង​ទៅ​កាន់​ក្របខ័ណ្ឌ​កំពូល​ជាមួយ​នឹង​ក្រុម​ឈរ​លេខ​១ Leicester City ក្នុង​នាម​ជា​ក្រុម​កំពូល​តារាង​ទាំង​ពីរ​ក្នុង​ក្របខ័ណ្ឌ Championship៕ CSR

RONALDO ត្រៀម​បង្ហាញ​ខ្លួន​នា​រាត្រី​នេះ

លទ្ធផល​កាលពី​ថ្ងៃ​ចន្ទ
ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga
Malaga 2 Villarreal 0
មនុស្ស​ជាច្រើន​ចូលរួម​រត់​នៅ Boston រយៈពេល​១​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ
អ្នក រត់​រាប់​ពាន់​នាក់ ដែល​ត្រូវ​បាន​អបអរ​ដោយ​អ្នក​ទស្សនា បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដងវិថី​ផ្សេងៗ​នៃ​ទីក្រុង Boston កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ចូលរួម​ការ​រត់ប្រណាំង​ម៉ារ៉ាតុង​វ័យ​ចំណាស់ ជាង​គេ​បំផុត​របស់​ពិភពលោក ដើម្បី​លុបចោល​ការ​ភ័យខ្លាច​ផ្សេងៗ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ពីរ​កាលពី​ឆ្នាំ​មុន​។ ប៉ូលិស​ច្រើន​ជាង​៣.៥០០​នាក់ ដែល​ច្រើន​ជាង​ទ្វេដង​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​មុន បាន​រក្សា​ការ​ត្រួតពិនិត្យ​ផ្សេងៗ​ដើម្បី​ការពារ​ការ​ឆ្លើយតប​ចំពោះ ការ​សម្លាប់​ណា​មួយ​ដែល​បាន​បំផ្លាញ​ការ​ប្រណាំង​នេះ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ដែល​នៅពេល​នោះ​គ្រាប់បែក​ពីរ​បាន​ផ្ទុះ​ឡើង​កាត់​ហ្វូង​មនុស្ស​នៅ​ត្រង់ បន្ទាត់​ទី​ចុងក្រោយ​។ មនុស្ស​៣​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​២៦៤​នាក់​បាន​រងរបួស​ក្រោម​ភ្លៀង​រលឹម​ស្រិចៗ​។ បរិយាកាស​ដ៏រីករាយ​នេះ កាន់តែ​មាន​ភាព​អធិកអធម​ឡើង​នៅពេល​ដែល Meb Keflezighi បាន​ក្លាយ​ជា​កីឡាករ​អាមេរិក​ទី​១​បើ​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៨៣ ក្នុង​ការ​ឈ្នះ​ការ​រត់ប្រណាំង​នេះ​។ កីឡាការិនី Rita Jeptoo របស់​កេនយ៉ា បាន​ឈ្នះ​ការ​រត់ប្រណាំង​លើ​វិញ្ញាសា​ស្ត្រី​របស់​នាង​ជា​លើក​ទី​២​ជាប់ៗ គ្នា​៕ IS
Grizzlies និង Clippers ទទួល​ជ័យជម្នះ​ដើម្បី​តាម​ស្មើ​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ
កីឡាករ Zach Randolph រក​បាន​៨​ពិន្ទុ​ក្នុង​ចំណោម​ពិន្ទុ​សរុប​ចំនួន​២៥​របស់​គេ​នៅ​នាទី បន្ថែម​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម Memphis Grizzlies ផ្តួល​ក្រុម Oklahoma City ក្នុង​លទ្ធផល ១១១-១០៥ កាលពី​ថ្ងៃ​ចន្ទ ដើម្បី​តាម​ស្មើ​ការ​ប្រកួត​ជម្រុះ​នៃ​ក្របខ័ណ្ឌ​កីឡា​បាល់បោះ​របស់​ពួកគេ​។ នៅក្នុង​ការ​ប្រកួត​មួយ​គូ​ទៀត​នា​រាត្រី​ដដែល​នោះ កីឡាករ Blake Griffin រក​បាន​៣៥​ពិន្ទុ ហើយ​ក្រុម Los Angeles Clippers បាន​ផ្តួល​ក្រុម Golden State ក្នុង​លទ្ធផល ១៣៨-៩៨ ដើម្បី​តាម​ស្មើ​ពិន្ទុ ១-១​៕