Header Ads

Update: ប្អូនស្រីដែលចងកសម្លាប់ខ្លួនម្នាក់នេះ មិនមែនធ្លាក់បាក់ឌុបទេ គឺមកពីប្អូនបាននិទ្ទេសមិនល្អ (និទ្ទេសE)

ថ្មីៗនេះបើយោងតាមមិត្តរបស់ប្អូនស្រីដែលចងកសម្លាប់ខ្លួននេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្អូនស្រីមិនមែនធ្លាក់បាក់ឌុបនោះទេ តែប្អូនចងកសម្លាប់ខ្លួនព្រោះនិទ្ទេសដែលប្អូនបានជាប់នោះមិនបានសមតាមបំណងរបស់ប្អូនស្រី ទើបធ្វើឲ្យប្អូនស្រីសម្រេចចិត្តធ្វើដូចនេះទៅ។ ហើយមើលតាមរយះ Facebook របស់ប្អូន គឺប្អូនមានបំណងរៀននៅសាលាពេទ្យ ប្រហែលជាប្អូនគិតថានិទ្ទេសមិនបានល្អ ទើបមិនអាចចូលសាលាពេទ្យកើត ទើបប្អូនធ្វើដូចនេះទៅ។



គួរបញ្ជាក់ឡើងវិញថាករណីចងកធ្វើអត្តឃាតបញ្ចប់ជីវិតដោយយុវតីដែលជា សិស្សថ្នាក់ទី ១២ នៃ វិទ្យាល័យ ហ៑ុនសែន អង្គស្នួល ដោយហេតុតូចចិត្តជាមួយលទ្ធផលមិនសូវល្អ ដោយទទួលបាននិទ្ទេស E យុវតីគិគខ្លីឈ្មោះ អោក សុភា អាយុ ១៨ឆ្នាំ រស់នៅ ភូមិត្រពាំងទួល ឃុំសំរងលើ ស្រុកអង្គស្្នល ខេត្តកណ្តាល។


ហើយមុនពេលដែលស្លាប់នោះម្ចាស់ Facebook ខាងលើនេះបានសរសេរសារដ៏រន្ធត់មួយគឺថា៖ ម្ចាស់ Acc នេះឃ្លាតពីមិត្តទាំងអស់គ្នាហេីយ😭😭😭😭😭😭😭😭😭


ខេត្តកណ្តាល ៖ យុវតីម្នាក់គ្រាន់តែ​ប្រឡងបាក់ឌុបមិនបាននិទ្ទេសល្អ ក៏សម្រេចចិត្ត​ចងក.បញ្ចប់ជីវិតខ្លួនឯងចោលឪពុកម្តាយគ្មានស្តាយស្រណោះ ត្រូវបានក្រុមគ្រួសារប្រទះឃើញសព កាលពីនៅវេលាម៉ោងប្រមាណ ‌១៨ និង ១៥នាទី រសៀលថ្ងៃ‌ទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះក្នុងបន្ទប់នៅភូមិ‌ត្រពាំងទួល ឃុំ‌សំរោងលើ ស្រុកអង្ឋគស្នួល ខេត្ត‌កណ្ដាល‌។

យុវតីរងគ្រោះ‌មានឈ្មោះ‌ អោក សុភាព ភេទស្រី អាយ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិ-ឃុំ‌ កើត‌ហេតុ‌។ ឪពុក‌ឈ្មោះ សយ អោក‌ អាយុ ៥២ឆ្នាំ មុខរបរ‌ ជាងកង់ និបម្ដាយ‌ឈ្មោះ‌ ឈុំ ឡឺង អាយុ ៤៥ឆ្នាំ‌ មុខរបរ‌‌‌ កសិករ‌ នៅភូមិ ឃុំ‌កើត‌ហេតុ‌ ។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ បានឲ្យដឹងថា គាត់បានទៅវត្តនៅខេត្តតាកែវ ដាក់បិណ្ឌ ក្រោយពេលត្រលប់មកពីខេត្តតាកែវ វិញ ដល់ផ្ទះនៅម៉ោងប្រហែល ១៦ និង ១០នាទី រសៀល ក៏បានសួរកូនថា ប្អនជីដូនមួយរបស់ឯងប្រឡងជាប់ហើយ តើកូនឯងជាប់ដែរឬអត់? នារីរងគ្រោះ បានឆ្លើយថា មិនដឹងទេម៉ែ ហើយនារីរងគ្រោះ ក៏បានហុចការបូបដាក់លុយឲ្យទៅម្តាយ រួចឡើងលើផ្ទះ បន្ទាប់មកបងស្រីនារីរងគ្រោះ បានប្រាប់ម្ដាយថា វាប្រឡងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី បានមួយសន្ទុះក្រោយមក ដោយមានការសង្ស័យទើបឪពុកម្ដាយ និងបងស្រីដើររកនារីរងគ្រោះ ក៏ឃើញនារីរងគ្រោះចងក.នឹងខ្សែលីឡុងពណ៌ស ជាប់នឹងជម្រឹងបង្អួចស្លាប់បាត់ទៅហើយ ដែលមានកំពស់‌ ២ម៉ែត្រ ។

ក្រោយមកសមត្ថកិច្ចនគរបាលបច្ចេកទេសស្រុក ដោយមានការចូលរួមពីលោក គ្រូពេទ្យ មេភូមិ ឃុំ នគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យនារីរងគ្រោះ ពិតជាស្លាប់ដោយសារចង់ក.ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕











No comments