Header Ads

ចាប់ខ្លួនបានហើយ ជនដែលសម្លាប់កូន សម្លាប់ឪពុកក្មេកនិងរំលោភម្តាយក្មេក

ទីបំផុត​ទៅ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​រឹត​ក​សម្លាប់​កូនស្រី​អាយុ​៣​ឆ្នាំ​នៅ​ភ្នំពេញ និង​ទៅ​សម្លាប់​ឪពុកក្មេក​នៅ​ស្វាយ​រៀង បន្ទាប់​ពី​ប្រ​ព​ន្ឋ​សុំ​លែង​ក្រោយ​ធ្លាយ​រឿង​ចាប់រំលោភ​ម្តាយក្មេក​នោះ​រួច​មក ។
ការ​ចាប់ខ្លួន​ជន​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅ​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។
សូម​បញ្ជាក់​ថា​ា​បុរស​ម្នាក់​បាន​រិ​តក​កូនស្រី​វ័យ​២​ឆ្នាំ​សម្លាប់ នៅ​ពេល​ព្រឹក រួចរ​ត់ទៅ​ស្វាយ​រៀង​សម្លាប់​ឳ​ពុក​ក្មេក នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។
បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ ឃាតករ ឈ្មោះ អង សំណាង អាយុ​២៥​ឆ្នាំ ចាប់រំលោភ​ម្តាយក្មេក និង​ព្យាយាម​ច្របាច់ក​សម្លាប់ តែ​មិន​បាន​សំរេច​ព្រោះ​រត់​រួច​ឲ្យ​អ្នក​ជិតខាង​ជួយ​។ ជនល្មើស​គំរាម​ថា បើ​ហ៊ាន​ប្តឹង​នឹង​សម្លាប់​មួយ​ពូជ (​នៅ​ស្វាយ​រៀង​)​។
ប្រភព​បាន​បន្ត​ថា ប្រពន្ធ​របស់​ឃាតក សុំ​លែង​ដោយសារ​ប្តី​រំលោភ​ម្តាយ​របស់​ខ្លួន ឃាតករ​បាន​យក​កូនស្រី​អាយុ​៣​ឆ្នាំទៅ​ភ្នំពេញ​ជាមួយ​ខ្លួន​។ លុះ​ព្រឹក​ថ្ងៃ​ទី​២ ក​ញ្ញ​ឃាតករ​សម្លាប់​កូនស្រី​របស់​ខ្លួន ដោយ​រឹត​ក​នឹង​ខ្សែភ្លើង​នៅ​ភ្នំពេញ ហើយ​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សម្លាប់​ឪពុកក្មេក​អាយុ​៥៧​ឆ្នាំ (​ច្របាច់ក​នៅ​ក្នុង​បន្ទប់ទឹក​)​។ ពេល​សម្លាប់​ឳ​ពុក​ក្មេក​នោះ គឺ​មិន​មាន​អ្នក​នៅ​ជាមួយ​អ្នកជំងឺ​ទេ​ពេល​ឃាតករ​ទៅ​សម្លាប់​ឪពុកក្មេក​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​មន្ទីរពេទ្យ ព្រោះ​ប្រពន្ធ​អ្នកជំងឺ​មិន​នៅ ដោយ​ឆ្លៀតពេល​ទៅ​ក្រៅ​ដើម្បី​ប្តឹង​សមត្ថកិច្ច ចំណែក​ប្រពន្ធ​ឃាតករ​ជាប់​ធ្វើការ​នៅ​រោងចក្រ​និង​គ្មាន​ទូរស័ព្ទ​ទាក់ទង​។
សវ​តា​រឿង​៖ ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​បង្កើតកូន​មក​ហើយ តែ​ខ្វះ​ព្រហ្ម​វិហារធម៌ ចិញ្ចឹម​បីបាច់​ថ្នាក់ថ្នម អន់​ជាង​សត្វ​ទៅ​ទៀត ក្រោយ​ពី​កើត​ជម្លោះ​រវាង​ប្តី​-​ប្រពន្ធ​រួច​មក ប្តី​ចិត្តកំណាច​ឃោរឃៅ លួច​យក​កូនស្រី​រត់គេច​តាំងពី​ស្រុក​កំណើត មក​ស្នាក់​អាស្រ័យ នៅ​បន្ទប់​ជួល​ជាមួយ​ប្អូនស្រី​ម្នាក់​ទៀត ទើបតែ​បាន​៣​យប់​៤​ថ្ងៃ ឪពុក​ចង្រៃ រឹត​ក​សម្លាប់​កូន​ខ្លួនឯង​ស្លាប់​ហើយ​រត់គិច​ខ្លួន​បាត់ បង្ក​ឲ្យ​ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​០២ ខែកញ្ញា ឆ្នាំ​២០១៧ ឋិត​នៅ​ក្នុងភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។
ក្មេង​ស្រី​រង​គ្រោះ​ព្រោះ​ឪពុក​ម្តាយ មានឈ្មោះ សំណាង ចរិយា អាយុ​៣​ឆ្នាំ មាន​ឪពុក​ចិត្តខ្មៅ ឈ្មោះ អង សំណាង អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ទួល​អា​ទិន ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ម្តាយ​ឈ្មោះ សា​ខុន អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ឯ​ខេត្តស្វាយរៀង ។
តាម​ប្រភព​ពី​នារី​ឈ្មោះ សឿ​ន សោភា អាយុ​១៧​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជនសង្ស័យ បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រាន់តែ​ដឹង​ថា បងប្រុស​ឈ្លោះ​គ្នា​ជាមួយ ប្រពន្ធ​នៅ​ឯ​ខេត្តស្វាយរៀង តែ​មិន​ច្បាស់​ថា​រឿង​អ្វី​ដែរ ហើយ​បាន​យក​កូនស្រី​រត់​មក​ស្នាក់​នៅ បន្ទប់​ជួល​របស់​ខ្លួន​បាន​៣​យប់​៤​ថ្ងៃ​មក​ហើយ មុន​កើតហេតុ ខណៈ​ដែល​នាង​ចេញ​ទៅ​ធ្វើការ​បាត់ បងប្រុស​និង​កូន​នៅ​ក្នុង​បន្ទប់ លុះដល់​វេលា​ម៉ោង​ខាងលើ​ចេញ​មក​វិញ រុញ​ទ្វារ ប្រទះ​ឃើញ​ក្មួយ​ស្រី​ស្លាប់​នៅ​លើ​តុ ដោយ​មាន​ខ្សែភ្លើង​រុំ​ព័ន្ធ​ផង នឹក​ស្មានថា​ឆក់​ខ្សែភ្លើង ឆោឡោ​ឲ​អ្នក​ជិតខាង​មក​ជួយ​មើល ពេល​ដែល​បងប្អូន​អ្នក​ជិតខាង​មក​ដល់​ទើប​ដឹង​ថា ក្មេង​ស្រី​ស្លាប់​ដោយសារ​រឹ​កក​សម្លាប់​បាត់​ហើយ ហើយ​បងប្រុស​របស់​ខ្លួន ជា​ឪពុក​ក្មេង​រង​គ្រោះ ក៏​បាត់​ទៀត ទើប​ដាក់​ការ​សង្ស័យ ឪពុក​រឹត​ក​សម្លាប់​កូន​ខ្លួនឯង ជា​ករណី​ឃាតកម្ម​ទៅ​វិញ ហើយ​គេចខ្លួន​បាត់ មាន​ទាំង​សរសេរ​លិខិត​បណ្តាំ​មួយ​សន្លឹក​មាន​ខ្លឹមសារ​ទាំងស្រុង « សូម​ម៉ែ​យក​ក្រដាស​នេះ​អោយ​អូន​សា​ខុន បង​លា​ហើយ បង​មាន​សម្លាប់​ខ្លួន​ពីរ​នាក់​ឪ​កូន ដោយសារ​អូន​ស្អប់​បង បង​លា​ទាំង​អាល័យ តែ​បង​ប្រាប់​អូន​ថា ទោះបីជា​បង​ស្លាប់ ក៏​បង​នៅ​តែ​ស្រឡាញ់​អូន » ។
ប្រភព​នៅ​កន្លែង​កើតហេតុ ទោះជា​ឃើញ​មាន​សំ​ណេ​រប​ណ្តាំ​របស់​ជនសង្ស័យ​ក៏​ដោយ តែ​មិនឃើញ​ជនសង្ស័យ​ឡើយ ក្រោយ​ពី​សម្លាប់​កូនស្រី​ខ្លួន​ហើយ​គេចខ្លួន​បាត់ ។
តាម​ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​កើត​ជម្លោះ ប្តី​ប្រពន្ធ នៅ​ឯ​ខេត្តស្វាយរៀង ហើយ​ក្នុង​ជម្លោះ​គ្រួសារ​ខាងលើ ជនសង្ស័យ​ច្របាច់ក​ម្តាយក្មេក​រួច បាន​នាំ​កូនស្រី​រត់ មក​ក្រុងភ្នំពេញ បាន​៤​ថ្ងៃ​កើតរឿង​នេះ​តែ​ម្តង ។
តាម​ស្ត្រី​ឈ្មោះ ប៉ុ​ល ច្រឹប អាយុ ៤១​ឆ្នាំ មុខរបរ​កសិករ មាន​ប្តី ឈ្មោះ អង រី​ម អាយុ​៤៣ ឆ្នាំ ជា​មន្ត្រី​យោធា ត្រូវ​បាន​ឪពុក​ម្តាយបង្កើត របស់​ជនសង្ស័យ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ដំណឹង ដ៏​ក្រៀមក្រំ​មួយ​នេះ ពួក​គាត់ ធ្វើ​ដំណើរ​តាំងពី​ផ្ទះ ភូមិ​ទួល​អា​ទិន ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ហើយ​កូនប្រុស​គាត់​ឈ្មោះ អង សំណាង ក្លាយជា​ឃាតករ​សម្លាប់​កូន​ខ្លួនឯង មិនឃើញ នៅផ្ទះ នៅ​ស្រុក​ឡើយ ក្រុម​គ្រួសារ បាន​ត្រឹម​សោកស្តាយ ៕

ប្រភព:angrut.com

No comments