អានទុកជាបទពិសោធ! អាណិតណាស់កូនមាសម្តាយ!ថប់ដង្ហើមលៀនអណ្តាតជិតស្លាប់ក្នុងឡាន
នេះជាមេរៀនសំរាប់បងប្អូនគ្រប់ៗគ្នាដែលមានកូនតូចៗ កូនៗរបស់យើងមានតម្លៃណាស់ ដូចច្នោះត្រូវប្រយ័ត្ននិងថែរក្សាពួកគេអោយបានល្អ មិនត្រូវធ្វេសប្រហែសអញ្ជឹងនោះទេ ព្រោះការធ្វេសប្រហែសរបស់បងប្អូនចំពោះពួកគេត្រឹមតែមួយនាទី អាចបណ្តាលអោយកូនថ្លៃរបស់បងប្អូន បាត់បង់ជារៀងរហូត និងបន្សល់នូវវិប្បដិសារីសំរាប់បងប្អូនមួយជីវិតមិនខាន ។ ជាក់ស្តែងដូចរឿងនេះ ព្រោះតែការធ្វេសប្រហែស ភ្លេចកូនតូចក្នុងឡានបិទជិត ស្ទើរតែធ្វើអោយកូនថប់ដង្ហើមក្នុងឡានស្លាប់ទៅហើយ ព្រោះបើសិនជាយើងភ្លេចខ្លួនមិនដឹងថាបាត់កូនត្រឹមតែ១៥នាទី រឺមកជួយកូនយឺតត្រឹមតែ១៥នាទី នោះយើងអាចនិងបាត់បង់កូនសម្លាញ់ថ្លៃស្មើរជីវិតមិនខានឡើយ ព្រោះថាត្រឹមរយះពេល១៥នាទី ក្មេងតូចៗមិនអាចស៊ូទ្រាំអត់ដង្ហើមក្នុងឡានបិទជិតដូចមនុស្សធំបានទេ គឺក្មេងតូចអាចឈានទៅរកការថប់ដង្ហើមស្លាប់ ប្រសិនបើពួកគេនៅក្នុងឡានបិទជិតកំឡុងរយះពេល១៥នាទី ។ គឺពិតជាសំណាង និងរំភើបណាស់ ដែលឳពុកបានវាយបំបែកកញ្ចក់ទ្វារក្រោយរថយន្ត ដើម្បីជួយសង្គ្រោះជីវិតកូនទាន់ពេលវេលា ពិតជាសប្បាយរីករាយមែន ។ សូមបញ្ជាក់តាមប្រភពដែលយើងទទួលបានថា ៖ ម្តាយឪពុកត្រូវប្រយ័ត្នកូនតូច មុននឹងចេញពីរថយន្ត កុំអោយដូចរូបភាពនេះជាប់កូនតូចក្នុងឡាន ស្ទើរថប់ដង្ហើម គ្នាឡើងបែកញើសជោគ ដោយសារជាប់សោរឡាន កោះតាដា ស្រុកទឹកឈូ ខេត្តកំពត។ចែកគ្នាមើលទុកជាបទពិសោធន៍សម្រាប់អ្នកមានកូនតូច បងប្អូន
Post a Comment