Header Ads

ហួសចិត្តហ្មង! នារីម្នាក់ អារ​សោ​ទ្វារ​បន្ទប់​ជួល លួច​ខោខ្លី​បុរស ពណ៌​ត្រេ​អ៊ី ចំនួន​១

ភ្នំពេញ ៖ នារី​ជា​ជា​ជនសង្ស័យ​ម្នាក់ បាន​អារ​សោ​បន្ទប់​ជួល​លួច​យក​ខោខ្លី​បុរស តែ​មិន​សម្រេច ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រៃ​ស ចាប់​វ៉ៃ​ខ្នោះ ហេតុការណ៍​នេះ​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ កញ្ញា ២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។
បើ​តាម​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​បានអោយ​ដឹង​ថា នារី​ជា​ជន​ង្ស័​យ​មានឈ្មោះ​សី អា​លី ហៅ​ពៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ។ ចំណែក​ជន​រង​គ្រោះ មានឈ្មោះ​មឿ​ន សា​រិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។
បើ​តាម​សម្ដី​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​ចាក់សោ​ទ្វារ​បន្ទប់ ហើយ​ទៅ​ធ្វើការ​ដូច​សព្វដង ស្រាប់តែ​មាន​នារី​ជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-7530 មក​ធ្វើ​សកម្មភាព ប្រើ​ផ្លែ​រណា​អារ​ដែក អារកាត់​មេសោរ​ទ្វារផ្ទះ​របស់​គេ រួច​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ រើ​កកាយ​សម្ភារ​លួច​យក​បាន​ខោខ្លី​មនុស្ស​ប្រុស ពណ៌​ត្រេ​អ៊ី ចំនួន​១ ហើយ​ឡើង​ជិះ​បម្រុង​គេចខ្លួន ពេល​នោះ​ក៏​មាន​អ្នក​ជិតខាង​បានឃើញ និង​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​រូបគេ ពេល​ដែល​គេ​មក​ដល់ ក៏​បានឃើញ​សកម្មភាព​នេះ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស ឲ្យ​ជួយ​អន្តរាគមន៍​នាំ​ខ្លួន​ជនសង្ស័យ​មក​សួរនាំ​នូវ​ប៉ុស្តិ៍​នគរបាល​ព្រៃ​ស តែ​ម្តង ។
បច្ចុប្បន្ន​នារី​ជា​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តែ​សាកសួរ​នៅ​អធិការ​ខណ្ឌដង្កោ និង​កសាង​សំណូម​រឿង​ប​ញ្ចូ​ន​ទៅ​លា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

No comments