ល្បីទៀតហើយ! ទើបតែអាយុ១៤-១៥ឆ្នាំសោះ បបួលគ្នាចូលផ្ទះសំណាក់រួមរ័ក្ស ត្រូវម្តាយខាងស្រីប្តឹងថា…
ក្មេងប្រុសសង្ស័យ មានឈ្មោះ អ៊ុំ សារ៉ាន់ អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៦នៃសាលាបឋមសិក្សាទួលសង្កែ ស្នាក់នៅផ្ទះជួលលេខ៣៥៥ភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ ចំណែកក្មេងស្រីឈ្មោះ ស.ណ.រ អាយុ១៤ឆ្នាំ ជាសិស្សសាលាឯកជន។
ប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា កូនស្រីបានទៅរៀនធម្មតា ស្រាប់តែមិនឃើញកូនត្រឡប់មកផ្ទះវិញ ហើយក៏នាំគ្នាដើររករហូតតាមផ្ទះសំណាក់ និងគ្រប់ច្រកល្ហក។
ប្រភពបន្តថា បន្ទាប់មកម្តាយក្មេងស្រីរងគ្រោះ តាមរកដល់ចំណុចក្នុងវត្តទួលសង្កែក៏ឃើញ កូនរបស់គាត់ និង ជនសង្ស័យកំពុងអង្គុយឱបគ្នាលើម៉ូតូនិងមិត្តភក្តិ២-៣នាក់ទៀត ក៏ចាប់ដាក់ឡានប្តឹងសមត្ថកិច្ចតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ពួកគេមិនបានចាប់រំលោភទេ គឺយើងស្រុះស្រួលត្រូវរ៉ូវគ្នាទាំង២នាក់ ដោយនាំគ្នាដេកនៅផ្ទះសំណាក់បៃតងតាំងពីថ្ងៃ១៣រហូត១យប់ទើបចេញមកវិញមិនហ៊ានចូលផ្ទះក៏ទៅអង្គុយក្នុងវត្តតែម្តង។
ម្តាយឪពុកក្មេងស្រីរងគ្រោះ បានប្តឹងទាមទារជំងឺចិត្តថ្លៃការខូចខាតកូនរបស់គាត់ចំនួន១ម៉ឺនដុល្លារ តែដោយខាងប្រុសគ្មានសមត្ថភាពក៏ឲ្យសមត្ថកិច្ចធ្វើការទៅតាមច្បាប់ចុះ។
បច្ចុប្បន្នបុរសសង្ស័យបាននិងកំពុងឃុំខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការតាមផ្លូវច្បាប់៕
Post a Comment