មកស្គាល់ប្រវត្តិសង្ខេបរបស់រម្មណីយដ្ឋានភ្នំបូកគោទាំងអស់គ្នា!
ខេត្តកំពត៖ រមណីដ្ឋានភ្នំបូកគោនេះស្ថិត
នៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពតហើយឧទ្យានជាតិភ្នំបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា
រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922
ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ
ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ
នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល ” ដែលមាន ចំងាយ ៧គ.ម
ពីទីនោះ។ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រមានខ្យល់អាកាសល្អបរិសុទ្ធ
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនិងសែនមនោរម្យក្រៃលែងជាមួយនឹងដើមឈើ ធំៗ
និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។នៅក្នុងសម័យសង្គមរាស្ត្រនិយម
មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។
នៅចម្ងាយ៧គីទ្បូមែត្រពីភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថាពពកវិល។ រីឯនៅលើកំពូលភ្នំវិញគេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃ ពីលើកំពូលភ្នំបូកគោគេអាចមើលឃើញទិដ្ឋភាពខ្លះៗ នៃទីក្រុងកំពត កែបនិង ខេត្តព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រខៀវស្រង៉ាត់ធំល្វឹងល្វើយជាប់ជើងមេឃ។

Post a Comment