William Guang ថា៖”អ្នកលក់អនឡាញខ្លះ គ្រាន់តែប្តូរបាយសុី ហេតុអីចាំបាច់ចាប់គ្នា”
តោះនៅចាំអីទៀតទៅអានសេចក្តីអធិប្បាយរបស់លោក William Guang ជុំវិញករណីនេះ ថា សមហេតុសមផលដែរឬទេ?
៖ “លឺថាលោក ទូចយុទ្ធា មេប៉ូលីសខាងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនឹងចាប់អ្នកលក់ឡេតាមហ្វេសបុកតាមអនឡាញជាបន្តបន្ទាប់ អោយតែលក់ជាសាធារណៈហេីយមិនសុំច្បាប់ ។
ដូច្នេះសុំអ្នកលក់ឡេអនឡាញទាំងអស់ជ្រាបជាពត៌មាន ហេីយអ្នកលក់បាយឆា មីឆា ស្វាយត្រាំ ជេីងមាន់ត្រាំ ទឹកក្រឡុក ខោអាវស្បែកជេីង ដែលលក់ជាសាធារណៈទាំងអស់ កុំភ្លេចទៅសុំច្បាប់ ប្រយ័ត្នជាប់គុក ព្រោះទេីបតែជាប់មួយទេ
គេតឹងតែងជាងថៃទៀតធ្វេីម៉េចប្រទេសយេីងវាកូនខ្លានៅអាស៊ី គ្រាន់តែគ្នារកស៊ីតិចតួចមួយរស់សោះ ព្រួសសម្ដីសុទ្ធតែច្បាប់។
ហឹយយយ ជ្រេញណាស់ហ្អា បេីប្រឹងចាប់គ្រឿងញៀន ប្រឹងចាប់ឈេី ប្រឹងចាប់ពួកខិលខូចបានដូចចាប់ឡេនេះ មិនដឹងវាល្អយ៉ាងណាទេហ្អា 😏😏 ហេីយប្រាកដទេថាខ្មែរអត់មានឥវ៉ាន់ក្លែងក្លាយនោះ ? ម៉េចមិនទៅចាប់អោយអស់ទៅ
គ្នាលក់ឡេសោះសុទ្ធតែចាប់ដាក់គុក ពីមួយខែទៅមួយឆ្នាំ គ្រាន់តែដកហូត ពន្យលណែនាំទៅវាថី ចុះម្ដេចអាមួយជិះឡានប៉ះគេដកកាំភ្លេីងបាញ់គេនោះ មិនព្រមចាប់វាដែរទៅ ? ម្ដេចត្រឹមបកតែសក្តិ មិនអូសក្បាលវាចូលគុក ?
ប្រជាជនគ្នារកស៊ីបានមួយរស់ គ្នាក្រគ្មានប្រាក់បេីកហាង រំពឹងលក់តាមអនឡាញនឹងហេីយ បេីបិទគ្នាទៀតគ្នាដាច់បាយហេីយ បេីមិនបានជួយគ្នាកុំគាបគ្នាចឹង តេីសេដ្ឋកិច្ចវាមិនកាន់តែធ្លាក់ទេហ្អី”៕
Post a Comment