ព្រោះតែក្នាញ់ប្តីពេក ស្រ្តីម្នាក់ស្ទុះទៅខាំប្រដាប់ភេទប្តីរបស់ខ្លួនបណ្តាលអោយ ….
ខេត្តត្បូងឃ្មុំ ៖
រឿងចម្លែកមិនធ្លាប់មានច្រើនទេនៅប្រទេសកម្ពុជា
ជុំវិញការកាត់ឬខាំពងស្វាសបុរស ។ ទោះបីជាបែបណា
រឿងថ្មីមួយទៀតបានកើតឡើង
តែមិនមែនមកពីរឿងប្តីខិលខូចទៅលួចមានស្រីញីច្រើនភ្លេចប្រពន្ធទេ
តែវាផ្តើមចេញពីការក្នាញ់ពេកពេលប្រឡែងគ្នាក្នុងខ្ទមចម្ការក៏ខាំតែម្តង
។ បុរសជាប្តីដែលរងគ្រោះឈ្មោះ ទន់ ម៉ាប់អាយុ៣៣ឆ្នាំ
នៅភូមិត្រពាំងផ្អុង ឃុំកក់ ស្រុកពញាក្រែក
ត្រូវប្រពន្ធរបស់ខ្លួនដែលក្នក់ក្នាញ់ពេកពេលប្រឡែងគ្នាខាំពងស្វាសផ្នែកខាងស្តាំដាច់បណ្តាលឱ្យហូរឈាមរហូតដល់សន្លប់
ហើយត្រូវបានអ្នកភូមិជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត
និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទៀត ។
នារសៀលថ្ងៃទី១៨សីហា បុរសរងគ្រោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុគឺកាលពីថ្ងៃពុធទី៩ខែសីហាកន្លងទៅ នៅផ្ទះចាំចម្ការកៅស៊ូមួយកន្លែង មានការជួបជុំមិត្តភក្តិប្រុសស្រីជិត១០នាក់នាំគ្នាផឹកស៊ីនៅវេលាម៉ោងប្រហែលជា៣រសៀលរហូតដល់ព្រលប់ទើបបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែករូបគាត់បាននៅផ្ទះក្នុងចម្ការនោះក្នុងភាពស្រវឹងស្រឿងៗ ។
បុរសរូបនេះរៀបរាប់ទៀតថា លុះដល់វេលាម៉ោងប្រហែលជា៨យប់ក៏បានប្រឡែងគ្នាជាមួយប្រពន្ធឈ្មោះ យន់ អុិ អាយុ៣២ឆ្នាំ ។ ពេលនោះដោយសារតែប្រពន្ធមានការក្នក់ក្នាញ់នឹងគាត់ មិនដឹងថាប្រពន្ធគិតបែបណាស្រាប់តែខាំពងស្វាសគាត់ដាច់ម្ខាងចេញឈាម បណ្តាលឱ្យមានការឈឺចុកចាប់យ៉ាងខ្លាំង ។
ក្នុងពេលនោះ គាត់ខឹងពេកក៏បានវាយប្រពន្ធ២ទៅ៣ដៃបណ្តាលឱ្យសន្លប់ ឯរូបគាត់ដោយឈឺខ្លាំងពេកក៏សន្លប់ដែរ ។ លុះពេលដឹងខ្លួនងើបពីសន្លប់វិញ ក៏បានប្រឹងដើរចុះពីលើផ្ទះរត់កាត់តាមវាលស្រែមានទឹកត្រឹមជង្គង់ ដោយដៃម្ខាងកាន់ក្តោបពងស្វាសរហូតមកដល់ផ្ទះអ្នកភូមិម្នាក់ ដែលមានចម្ងាយពីផ្ទះចម្ការប្រមាណ៣០០ម៉ែត្រ ហើយក៏ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ។
លុះមកដល់ព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែសីហា ត្រូវបានឪពុកដឹកបន្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទៀត ដែលរហូតមកដល់ពេលនេះមានរយៈពេល៨ថ្ងៃហើយ ប៉ុន្តែស្នាមរបួសនៅមិនទាន់ជាសះស្បើយនៅឡើយទេ ។
ពេលប្រពន្ធដឹកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ បាននិយាយថា លែងគ្នាហើយមិនយកគ្នាជាប្តីប្រពន្ធទៀតទេ តែគាត់នៅមិនដាច់អាល័យ ដោយសារកូននៅតូចៗពេក ព្រោះកូនស្រីបងទើបតែបានអាយុ១២ឆ្នាំ និងកូនស្រីពៅអាយុបាន៣ឆ្នាំប៉ុណ្ណោះ ។
ទោះជាបែបណា គាត់មិនដឹងថាតើមេជីវិតរបស់គាត់នៅមានថាមពលដូចដើមឬយ៉ាងណានោះទេ ក្រោយពេលដាច់ពងស្វាសម្ខាងទៅហើយនោះ ។លោក សេក ទន់ អាយុ៦៥ឆ្នាំ ត្រូវជាឪពុកបុរសរងគ្រោះ និយាយថា កូនប្រសាស្រីមានចរិតស្លូតបូតទេ តែគាត់មានចម្ងល់ថា ចុះមូលហេតុអ្វីបានជាមានរឿងបែបនេះកើតឡើង? ពេលដែលកូនប្រុសគាត់ជាសះស្បើយហើយ នឹងហៅដន្លងមកជួបពិភាក្សាគ្នាដើម្បីដោះស្រាយថា តើគួរយកគ្នាជាប្តីប្រពន្ធបន្តទៀតឬយ៉ាងណា ?

Post a Comment