Header Ads

គួរឲ្យរន្ធត់មែន! បាញ់សម្លាប់ប្រពន្ធខ្លួនឯងហើយ ទើបបាញ់សម្លាប់ខ្លួនឯងក្រោយ ព្រោះដោយសាររឿង….

 
(ភ្នំពេញ)៖ យប់មិញនេះ មានករណីដ៏រន្ធត់មួយ ដោយបុរសម្នាក់ត្រូវគេដឹងជាបឋមថា ត្រូវជាក្មួយរបស់លោក ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយ បានបាញ់សម្លាប់ខ្លួនឯងជាក្រោយ ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមប្រភពពីសារព័ត៌មាន Freshnews បានឲ្យដឹងថា ពិតជាមានករណីប្តី ប្រច័ណ្ឌប្រពន្ធ ហើយបានបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯង ពិតប្រាកដមែន ដោយជនរងគ្រោះមានឈ្មោះ លោក ខៀវ កូនែល ដែលត្រូវជាកូនបង្កើត របស់លោក ខៀវ កូឡា និងមានតួនាទីជាអនុប្រធាន ការិយាល័យគណនេយ្យ ដែលជាអ្នកស្និតជាមួយ នាយឧត្តមសេនីយ៍ស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួន។ សារព័ត៌មាន ហ្វ្រេសញូវ បានបញ្ជាក់ថា ជនរងគ្រោះត្រូវជាក្មួយលោក ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ។





No comments