អាណិត ខៀវ សានសាណា ណាស់ !!! យំឡើងហើមភ្នែក ខណៈសពបងប្រុសនាង និងភរិយា ធ្វើបុណ្យផ្សេងគ្នា!
ភ្នំពេញ៖ ក្រោយផ្ទុះការបាញ់សម្លាប់ខ្លួនឯងរបស់លោក ខៀវ កូនែល បន្ទាប់ពីបានបាញ់សម្លាប់ភរិយាខ្លួន ដែលសង្ស័យកើតឡើងពីភ្លើងប្រច័ណ្ឌ ពេលនេះសាកសពរបស់អ្នកទាំងពីរ ក៏ត្រូវបានក្រុមគ្រួសារទាំងសងខាង យកទៅតម្កល់ធ្វើបុណ្យសពតាមប្រពៃណីខ្មែរហើយ។
ក្នុងនោះគេឃើញពិធីការិនី អ្នកនាង ខៀវ សានសាណា យំហើមភ្នែកក្នុងពិធីបុណ្យសពបងប្រុសជាទីស្រលាញ់។
ទន្ទឹមនឹងភាពសោកសៅជាទម្ងន់នេះ កាលពីម្សិលមិញអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក អ៊ឹម ជីវ៉ា ក៏បានមកចូលរួមនៅក្នុងពិធីបុណ្យសពនេះ ដើម្បីជួយរំលែកទុក្ខសោក ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់អ្នកនាង ខៀវ សានសាណា ផងដែរ។
ហើយអ្វីដែលគេកត់សម្គាល់មួយទៀតនោះគឺ សាកសពប្តីប្រពន្ធរបស់លោក ខៀវ កូនែល មិនបានធ្វើពិធីបុណ្យសពរួមគ្នានោះទេ ជាក់ស្តែងគឺសពត្រូវបានយកទៅធ្វើបុណ្យនៅគេហដ្ឋានរៀងៗខ្លួន។
យ៉ាងណា ខ្មែរឡូតក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពទាំងពីរផង និងជូនពរវិញ្ញាណក្ខន្ធលោក ខៀវ កូនែល ព្រមទាំងភរិយាបានទៅកាន់សុគតិភព៕
ទស្សនាកម្រងរូបភាពនៅក្នុងពិធីបុណ្យសពលោកកូនែលដូចខាងក្រោម ដែលបានដកស្រង់ចេញពីហ្វេសប៊ុករបស់តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា៖
ប្រភព : sabayrohot
Post a Comment